សេចក្តីសម្រេចចិត្តស្ដីពីការបង្កើតកងកម្លាំងអន្តរជាតិនៅហ្គាហ្សាគាំពារដោយសហរដ្ឋអាមេរិក បានទទួលសំឡេងគាំទ្រពីសមាជិក ១៣/១៥ នៃ UNSC។ សមាជិកអចិន្ត្រៃយ៍ចំនួន ២ របស់ UNSC គឺរុស្ស៊ីនិងចិន បានបោះឆ្នោតសំឡេងអនុប្បវាទ។
ជំហានប្រវត្តិសាស្ត្រ
សេចក្តីសម្រេចចិត្តរបស់ UNSC អនុញ្ញាតឱ្យមានការបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ដើម្បីសម្របសម្រួលជាមួយអេហ្ស៊ីប អ៊ីស្រាអែល និងកម្លាំងប៉ូលីស ដែលទើបបណ្តុះបណ្តាលថ្មីរបស់ប៉ាឡេស្ទីន ដើម្បីការពារតំបន់ព្រំប្រទល់ និងតំបន់ គ្មានយោធានៅហ្គាហ្សា។ ISF ក៏ទទួលបន្ទុកនូវភារកិច្ចរំសាយអាវុធជាអចិន្ត្រៃយ៍របស់ ក្រុមប្រដាប់អាវុធមិនមែនរដ្ឋ ការពារជនស៊ីវិល និងធានាសន្តិសុខសម្រាប់ច្រករបៀង ដឹកជញ្ជូនជំនួយមនុស្សធម៌ផងដែរ។
លើសពីនេះ ភ្នាក់ងារគ្រប់គ្រងអន្តរកាលមួយដែលមានឈ្មោះថា «ក្រុមប្រឹក្សាសន្តិភាព» ក៏នឹងត្រូវបានបង្កើតឡើងផងដែរ ដោយមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើជាប្រធាន និងមានអាណត្តិរហូតដល់ចុងឆ្នាំ ២០២៧។ សេចក្តី សម្រេចចិត្តនេះក៏បានលើកឡើងពីលទ្ធភាពនៃការបង្កើតរដ្ឋប៉ាឡេស្ទីននាពេល អនាគត ដោយបញ្ជាក់ថា ដរាបណារដ្ឋអំណាចប៉ាឡេស្ទីនអនុវត្តន៍កំណែទម្រង់តាម សំណូមពរ និងការកសាងតំបន់ហ្គាហ្សាឡើងវិញ ប្រព្រឹត្តទៅដោយរលូននោះ «លក្ខខណ្ឌចុងក្រោយអាចត្រូវបាននាំចេញ ដើម្បីបើកផ្លូវសម្រាប់សិទ្ធិស្វ័យសម្រេច របស់ប្រជាជនប៉ាឡេស្ទីន និងការបង្កើតរដ្ឋប៉ាឡេស្ទីន»។ យោងតាម លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ការដែលក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នដ៏មានអំណាចខ្លាំងបំផុតរបស់អង្គការសហ ប្រជាជាតិ បានទុកការខ្វែងគំនិតគ្នានៅមួយអន្លើជាបណ្តោះអាសន្ន ដើម្បីអនុម័តលើ សេចក្តីសម្រេចចិត្តនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបើកទិសដៅថ្មីសម្រាប់ តំបន់មជ្ឈិមបូព៌ា៖
«តាមរយៈភាសាដែលត្រូវបានចរចាយ៉ាងល្អិតល្អន់នៃផែនការ ២០ ចំណុច សេចក្តីសម្រេចចិត្តនេះបានបង្កើតផែនទីបង្ហាញផ្លូវដែលអាចអនុវត្តន៍ទៅរួចសម្រាប់ សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនប៉ាឡេស្ទីន ដរាបណារដ្ឋអំណាច ប៉ាឡេស្ទីន សម្រេចបាននូវការកែទម្រង់ចាំបាច់។ នោះក៏ជាផែនទីបង្ហាញផ្លូវដែល គ្រាប់កាំភ្លើងធំ ត្រូវបានជំនួសដោយមែកអូលីវនៃសន្តិភាព ហើយមានឱកាសពិត ប្រាកដសម្រាប់សេណារីយ៉ូនយោបាយនាពេលអនាគត»។
សហគមន៍អន្តរជាតិភាគច្រើនបានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដោយចាត់ទុកនេះជាការខិតខំប្រឹងប្រែង ប្រែក្លាយបទឈប់បាញ់ដ៏ផុយស្រួយនៅហ្គាហ្សាបច្ចុប្បន្នទៅជាផែនទីបង្ហាញផ្លូវនយោបាយដែលអាចអនុវត្តន៍ទៅរួចសម្រាប់ស្ថិរភាពយូរអង្វែងនៅហ្គាហ្សា។ អ្នកនាំពាក្យ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) លោក Ricardo Pires បាន មានប្រសាសន៍ថា៖
«យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ផែនការសន្តិភាពនឹងជួយកែលម្អស្ថាន ភាព។ យើងត្រូវបើកច្រករបៀងមនុស្សធម៌បន្ថែមទៀត ត្រូវការរថយន្តដឹក ជំនួយចូល ទៅក្នុងហ្គាហ្សាបន្ថែមទៀត ក៏ដូចជាត្រូវការចំណុចទំនាក់ទំនងបន្ថែមទៀតសម្រាប់ ប្រជាជន»។
បញ្ហាប្រឈមក្នុងការអនុវត្ត
ទោះបីជាត្រូវបានចាត់ទុកថា ជាជំហានប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្គាហ្សាក៏នឹង ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន នាពេលអនាគតនៅពេលដាក់ឲ្យអនុវត្តន៍ជាក់ ស្ដែង។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានព្រមានថា សេចក្ដីសម្រេចចិត្តដែលទើបតែបានអនុម័តដោយក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ "អាចលើសពីវិសាលភាពនៃការរក្សាសន្តិភាព ហើយប្រែ ក្លាយកងកម្លាំងអន្តរជាតិទៅជាភាគីមួយនៃជម្លោះ" ព្រមទាំងចាត់ទុកថា ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិស្ទើរតែមិនមានពេលវេលាដើម្បីស្វែងរកការសម្រប សម្រួលនោះទេ។ ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហ ប្រជាជាតិ លោក Fu Cong បានសង្កត់ធ្ងន់ថា ព័ត៌មានលម្អិតទាក់ទងនឹង ISF គឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែត្រូវបានលើកឡើងមិនសូវក្បោះក្បាយនៅក្នុង សេចក្ដីសម្រេចចិត្ត។
"សេចក្ដីសម្រេចចិត្តនេះ គួរតែពន្យល់យ៉ាងល្អិតល្អន់អំពីរចនាសម្ព័ន្ធ សមា សភាព គោលដៅ តួនាទី ការទទួលខុសត្រូវ ឬលក្ខណៈវិនិច្ឆ័យរៀបចំរបស់កងកម្លាំង ស្ថេរភាពអន្តរជាតិ។ នេះគួរតែជាមូលដ្ឋានសម្រាប់ការពិភាក្សាយ៉ាងម៉ត់ចត់នៅក្រុម ប្រឹក្សាសន្តិសុខ។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តនេះមានតែព័ត៌ មានស្រពិចស្រពិលទាក់ទងនឹងកត្តាដ៏សំខាន់បំផុតទាំងនេះប៉ុណ្ណោះ"។
បញ្ហាធំបន្ទាប់សម្រាប់ការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីហ្គាហ្សានោះ គឺប្រតិកម្ម ពីចលនាហាម៉ាស់។ បន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីតំបន់ ហ្គាហ្សាត្រូវបានអនុម័តចលនាហាម៉ាស់បានបញ្ចេញសំឡេងច្រានចោល ដោយចាត់ ទុកថា ឯកសារនេះមិនបំពេញតាមសិទ្ធិ និងការទាមទាររបស់ប្រជាជនប៉ាឡេស្ទីនទេ ហើយលំអៀងទៅរកជំហររបស់អ៊ីស្រាអែលខ្លាំងពេក។ ចលនានេះក៏មិនទាន់បង្ហាញ សញ្ញាគួរឱ្យកត់សម្គាល់ណាមួយនៃការរំសាយអាវុធដោយស្ម័គ្រចិត្តដែរ ថ្វីត្បិតតែ នេះជាចំណុចសំខាន់មួយដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្តក៏ដោយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ