សន្និសីទលើកនេះបានកត់ត្រានូវសញ្ញាសម្គាល់ថ្មីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រជាមួយនឹង ការដែលតំណាងវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសន្និសីទជាលើកដំបូង។ តាមនោះ បន្តបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការរួមចំណែកយ៉ាង ជាក់ស្ដែងក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រលើទូទាំងសកលលោក។
នេះជាលើកទីមួយហើយដែលវៀតណាមបានកាន់តំណែងជាប្រធាន SPLOS ចាប់តាំងពីចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ ១៩៩៤ តាមនោះបង្ហាញពីសេចក្ដីទុកចិត្តខ្ពស់ និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងនាំមុខរបស់វៀតណាមក្នុងការ អនុវត្ត និងពង្រឹងតម្លៃជាសកលរបស់ UNCLOS ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាមក្នុងការងាររួមរបស់អង្គការសហប្រជាជាតិផងដែរ។
លោកប្រធាន Nguyen Minh Vu ប្រតិបត្តិការសន្និសីទ SPLOS ៣៥។ (រូបថត៖ VOV) |
វៀតណាមគោរព UNCLOS ១៩៨២ ជានិច្ច
អស់រយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ចូលជាធរមានមក ឯកសារនេះនៅតែត្រូវបានចាត់ទុកថា ជាធម្មនុញ្ញនៃសមុទ្រ និងមហាសមុទ្រ ជាមូលដ្ឋានសម្រាប់ប្រទេសនានាក្នុងការ ដោះស្រាយជម្លោះនៅសមុទ្រ និងបញ្ហាជាច្រើនទាក់ទងនឹងការធ្វើអាជីវកម្មធនធាន សមុទ្រ។
UNCLOS ១៩៨២ មានអត្ថន័យចំពោះប្រទេសទាំងអស់ រួមទាំងប្រទេសមានសមុទ្រ ឬប្រទេសគ្មានសមុទ្រ។ អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ប្រធានសន្និសីទ SPLOS ៣៥ បានសង្កត់ធ្ងន់ថា៖
“កំណើតនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ បានបង្កើតបទប្បញ្ញត្តិទូលំទូលាយ និង លម្អិត អំពីសិទ្ធិទទួលបានតំបន់សមុទ្រ ហើយចែងពីមូលដ្ឋានសម្រាប់ការកំណត់តំបន់ សមុទ្រ និងជាមូលដ្ឋានសម្រាប់ប្រទេសនានាក្នុងការបង្កើតសិទ្ធិអធិបតេយ្យភាព និង យុត្តាធិការលើតំបន់សមុទ្រ។ UNCLOS ក៏ចែងពីយន្តការដោះស្រាយវិវាទចាប់បង្ខំ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី ក៏ដូចជាវិវាទដែលកើតឡើងរវាងប្រទេសនានា ទាក់ទងនឹងការបកស្រាយ និងការអនុវត្តអនុសញ្ញាផងដែរ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមជានិច្ចកាលចាត់ទុក UNCLOS ១៩៨២ ជាមូលដ្ឋានសំខាន់សម្រាប់អនុវត្តន៍សកម្មភាពសហប្រតិបត្តិការនៅសមុទ្រ។ វៀតណាមសម្រេចបានសមិទ្ធផលជាច្រើនក្នុងការដោះស្រាយបញ្ហាកំណត់ព្រំដែនស មុទ្រជាមួយប្រទេសជិតខាង។ លោកវរនាវីយ៍ទោ Ha Tuan Anh មេបញ្ជាការប៉ូលីសសមុទ្រវៀតណាមបានអះអាងថា៖
“ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិរបស់ UNCLOS រដ្ឋធម្មនុញ្ញ និងច្បាប់ របស់វៀតណាម កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្ររវាងវៀតណាមនិងប្រទេសជិត ខាងត្រូវបានចរចា រួមចំណែកជំរុញទំនាក់ទំនងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរវាង វៀតណាមនិងប្រទេសជិតខាង។ នៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា និងមិនទាន់ត្រូវបាន កំណត់ព្រំដែននោះ វៀតណាមជានិច្ចកាលគោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ របស់ប្រទេសនានា ហើយបន្តជំរុញការចរចាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ជាមូលដ្ឋាន។ វៀតណាមគាំទ្រការរក្សាស្ថិរភាព ការកសាងបរិយាកាសសន្តិភាព មិត្ត ភាពរឹងមាំ និងយូរអង្វែងនៅសមុទ្រ”។
ម្ចាស់ការអនុវត្តន៍ UNCLOS ឲ្យកាន់តែល្អ រួមចំណែកក្នុងការការពារ និងការធ្វើអាជីវកម្មមហាសមុទ្រប្រកបដោយចីរភាព
ក្នុងបរិបទដែលសមុទ្រ និងមហាសមុទ្រកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ក្នុងឋានៈជាប្រធានសន្និសីទ SPLOS លើកទី៣៥ វៀតណាមបន្តរំលេចតម្លៃនៃ UNCLOS ១៩៨២ ដោយអំពាវនាវឱ្យប្រទេសនានារួមដៃគ្នាការពារបូរណភាពនៃអនុសញ្ញា។
វៀតណាមចាត់ទុកថា សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងនិរន្តរភាពនៃបរិស្ថានសមុទ្រគឺអាស្រ័យលើការគោរពយ៉ាងពេញលេញរបស់បណ្ដាប្រទេសចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញា។ ជាពិសេសទាក់ទងនឹងសមុទ្រខាងកើត វៀតណាម សង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធចាំបាច់ត្រូវកំណត់តំបន់ដែនសមុទ្រឲ្យស្របតាមអនុសញ្ញា ហើយរួមគ្នាខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។ លោកស្រីបណ្ឌិត Nguyen Thi Lan Huong នាយិកាមជ្ឈមណ្ឌលច្បាប់អន្តរ ជាតិ ដេប៉ាតឺម៉ង់សមុទ្រខាងកើត វិទ្យាស្ថានការទូតវៀតណាមបានមានប្រសាសន៍ថា៖
“បណ្ដាប្រទេសឆ្នេរសមុទ្រប្រើប្រាស់ច្បាប់ដើម្បីពង្រឹងសេចក្ដីប្រកាសដែនសមុទ្ររបស់ខ្លួន ប៉ុន្តែត្រូវតែបកស្រាយ និងអនុវត្តន៍ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ប្រកបដោយសុឆន្ទៈ ព្រោះនេះគឺ ជាសន្ធិសញ្ញាអន្តរជាតិដ៏សំខាន់មួយ។ ប្រទេសឆ្នេរសមុទ្រ មិនអាចបកស្រាយ បទប្បញ្ញត្តិឡើងវិញដោយមានការជ្រើសរើសបានទេ”។
ក្រោមអធិបតីភាពលោកប្រធាន Nguyen Minh Vu សន្និសីទ SPLOS លើកទី ៣៥ បានទទួលជោគជ័យប្រកបដោយផ្លែផ្កា។ ការដែលវៀតណាមជាលើកដំបូងបានកាន់តំណែងជាប្រធាននៃសន្និសីទប្រចាំឆ្នាំដ៏សំខាន់បំផុតស្តីពីការអនុវត្ត UNCLOS ១៩៨២ នោះ គឺជាសញ្ញាសម្គាល់ថ្មីក្នុងដំណើររួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញការអនុវត្តអនុសញ្ញា និងអភិបាលកិច្ចមហាសមុទ្រជាសកល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
