នៅក្នុងសុន្ទរកថាបើក លោក​ប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែល​រួមបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ ត្រូវដាក់គុណភាពនៅ​ចម្បងបង្អស់​។ លោកបានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណា និងវាយតម្លៃយ៉ាងហ្មត់ចត់លើ​ផល​ប៉ះពាល់ទាំងអស់ ដើម្បីធានាលទ្ធភាពអនុវត្តន៍ ​ស្ថិរភាព និងលក្ខណៈយូរអង្វែងនៃគោលនយោបាយ។

ទាក់ទងនឹង​ការងារកម្មាភិបាល លោក​ប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានកត់សម្គាល់ថា៖ “​ខ្លឹមសារដ៏​សំខាន់​​មួយទៀតនៅក្នុងសម័យប្រជុំនេះ គឺការផ្តល់យោបល់លើការងារ​រៀបចំ​កម្មាភិបាលដាក់ជូនរដ្ឋសភា​​នៅក្នុងសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៦។ ខ្លឹមសារទាំងនេះត្រូវការរៀបចំយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន ដោយធានាបំពេញនីតិវិធី បទបញ្ញត្តិ គោលការណ៍ណែនាំរបស់បក្ស ក៏ដូចជាបទប្បញ្ញត្តិរបស់​ច្បាប់; ធានា​ស្តង់ដារ លក្ខខណ្ឌ និងរចនាសម្ព័ន្ធសមស្រប ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចនៅក្នុងអាណត្តិថ្មី”​។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើក​​ចុងក្រោយលើការងារ​រៀបចំសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី១៦ ជាមួយនឹងលក្ខខណ្ឌធានាប្រតិបត្តិការរបស់រដ្ឋស​ភា​ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់គោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ សម័យប្រជុំនឹងផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលនៃកម្មវិធីត្រួតពិនិត្យឆ្នាំ២០២៥ ប៉ុន្មាន​ខែដើម​ឆ្នាំ២០២៦ និងសេចក្តី​ព្រាង​កម្មវិធីត្រួតពិនិត្យសម្រាប់ឆ្នាំ២០២៧ ដើម្បី​ដាក់​ជូន​រដ្ឋសភា៕​