យោងតាមសេចក្តី​ប្រកាសនាយប់ថ្ងៃទី ១ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នៅថ្ងៃទី ១ ខែមេសា កងកម្លាំងនេះបានបាញ់ទម្លាក់យន្តហោះ​ដ្រូន Lucas មួយគ្រឿងរបស់សម្ព័ន្ធភាពអាមេរិក-អ៊ីស្រាអែលនៅលើដែនអាកាសអ៊ីរ៉ង់។ មុននោះ IRGC ក៏បានប្រកាសចាប់ផ្តើមការ​វាយប្រហារថ្មី ជាផ្នែកមួយនៃប្រតិបត្តិការ "ការ​សន្យាត្រឹមត្រូវ ៤" សំដៅទៅលើ​អ៊ីស្រាអែល និ​ង​មូលដ្ឋាន​ទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់។ នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ប្រទេសចំនួនបួនគឺកាតា បារ៉ែន អេមីរ៉ាត​អារ៉ាប់រួម និងគុយវ៉ែត បានរាយការណ៍ថា ប្រទេសទាំងនេះ រងការវាយប្រហារដោយមីស៊ីល ឬយន្តហោះដ្រូនរបស់អ៊ីរ៉ង់។

ក្នុងវិស័យការទូត អ៊ីរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងបទ​ឈប់​បាញ់។ នៅក្នុងសេចក្តី​ប្រកាសមួយនារសៀលថ្ងៃទី ១ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បានអះអាងថា សេចក្តីប្រកាសនាថ្ងៃដដែលរបស់លោក ដូណាល ត្រាំ ដែលថា អ៊ីរ៉ង់បាន​ស្នើរ​បទឈប់​បាញ់មួយ​ គឺមិនពិត និងគ្មានមូលដ្ឋាន​ឡើយ​៕​