ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខ វៀតណាមបានអនុវត្តយ៉ាងខ្លាំងក្លានូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការប្រយុទ្ធប្រឆាំងនោះត្រូវបានអនុវត្តយ៉ាងស្វិតស្វាញដោយ “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថាបុគ្គលនោះជានរណាឡើយ”។
ចំណាត់ការដោយគ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង
ស្ថានភាពជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះបានបង្ហាញថា ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បានចូលរួមចំណែកសកម្មក្នុងការកសាង និងកែទម្រង់បក្ស ឲ្យកាន់តែស្អាតស្អំ បង្កើតមូលដ្ឋានគ្រឹះសម្រាប់អាណត្តិខាងមុខមានលក្ខខណ្ឌអនុវត្តន៍ឱ្យកាន់តែប្រសើរឡើង សម្រេចគោលដៅរាល់គោលដៅដែលបក្សកាន់អំណាចបានដាក់ចេញ។
ក្នុងរយៈពេល៣ឆ្នាំមកនេះ ថ្នាក់ដឹកនាំសំខាន់ៗ និងជាន់ខ្ពស់បក្សជាច្រើនរូបបានលាលែងពីដំណែង ដោយសារ បន្ទាប់ពីដំណើរការត្រួតពិនិត្យអធិការកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ពួកគេបានយល់ឃើញពីការទទួលខុសត្រូវនយោបាយរបស់ខ្លួនចំពោះមុខបក្ស និងប្រជាជន។ ដោយមើលឃើញពីទំនួលខុសត្រូវលើសារថា "គ្មានតំបន់ហាមឃាត់" ត្រូវបានបង្ហាញក្នុងកម្រិតខ្ពស់ តាមរយៈការពិតដែលថា គ្មានថ្នាក់ដឹកនាំណាម្នាក់ ត្រូវបានលើកលែងពីការទទួលខុសត្រូវនយោបាយឡើយ។
ការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការយល់ព្រមរបស់គណៈកម្មាធិការមជ្ឈិមលើសំណើរទាំងនេះ បង្ហាញឱ្យឃើញយ៉ាងខ្ជាប់ខ្ជួននូវសាររបស់បក្សដែលអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងជាច្រើនលើកច្រើនសារក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមានគឺ “គ្មានតំបន់ហាមឃាត់” ទៀតសោត។
របាយការណ៍បូកសរុបមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនផ្ញើជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានឲ្យដឹងថា៖ អ្នកបោះឆ្នោត និងប្រជាជនវាយតម្លៃថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ក្រោមការដឹកនាំរបស់បក្ស និងលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានបន្តសម្រេចបាននូវលទ្ធផលសំខាន់ៗ និងទូលំទូលាយ “និយាយដើរទន្ទឹមនឹងការប្រតិបត្តិ” ហើយពិតជាគ្មានតំបន់ហាមឃាត់ មិនថា បុគ្គលនោះជានណាឡើយ។ យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចមិនត្រឹមតែចាត់ការទាន់ពេលវេលា ត្រឹមត្រូវ សមហេតុផលដល់ជនល្មើសប៉ុណ្ណោះទេ ថែមទាំងបានប្រមូលទ្រព្យសម្បត្តិជាច្រើនជូនរដ្ឋទៀតផង។
អ្នកបោះឆ្នោត និងប្រជាជនមានការស្រុះចិត្តគំនិត គាំទ្របក្ស និងរដ្ឋ ក្នុងការដោះស្រាយភ្លាមៗ ដោយបញ្ឈប់មុខតំណែងសម្រាប់កម្មាភិបាលជាន់ខ្ពស់មួយចំនួន ដែលបានបំពានលើ លក្ខន្តិកៈដែលបក្ខជនមិនត្រូវបានអនុញ្ញាតិឱ្យធ្វើ។ អ្នកបោះឆ្នោត និងប្រជាជន ជឿជាក់លើបក្ស និងរដ្ឋ “ដោយឥតឈប់ឈរ និងគ្មានការសម្រាក” ក្នុងការការប្រយុទ្ធដ៏លំបាក និងស្មុគស្មាញនេះ។
មតិរបស់អ្នកបោះឆ្នោតបង្ហាញថា ជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋនៅតែបន្តត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ធានាឱ្យមានស្ថេរភាព
ទន្ទឹមនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៃការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងភាពអវិជ្ជមាន នោះ ស្ថានភាពនយោបាយរបស់ប្រទេសនៅតែមានស្ថិរភាព ហើយគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សនៅតែបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។ សំខាន់ជាងនេះទៅទៀត ដូចបក្សបានកំណត់ក្នុងរយៈពេលជាច្រើនអាណត្តិកន្លងមកថា ការផ្លាស់ប្តូរកម្មាភិបាលជាន់ខ្ពស់ និងចំណាត់ការចំពោះកម្មាភិបាល មានគោលបំណងតែមួយគត់ គឺធ្វើឲ្យបក្សកាន់តែស្អាតស្អំ តាមនោះ អាចធានាបានយ៉ាងល្អប្រសើរ នូវតួនាទីភាពជាអ្នកដឹកនាំរបស់ខ្លួន។
បក្សក៏ផ្តោតលើការបំពេញបន្ថែមធនធានមនុស្ស ដើម្បីដឹកនាំប្រទេសជាតិ។ ក្នុងសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ នាពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ពោលគឺ ពិចារណាយ៉ាងយកចិត្តទុកដាក់ និងបានឯកភាពខ្ពស់លើផែនការបំពេញតួនាទីជាប្រធានរដ្ឋ និងប្រធានរដ្ឋសភា ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិនិត្យនិងសម្រេច ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី ១៥។ ដោយទទួលបានសម្លេងទុកចិត្តខ្ពស់ក្នុងការបោះឆ្នោតសមាជិកបន្ថែមទៅការិយាល័យនយោបាយដូចជា៖ លោក Le Minh Hung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស; លោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម; Bui Thi Minh Hoai លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម; លោក Do Van Chien លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
ឈរលើស្មារតីនោះ សមាជិក សមាជិការសភា នីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំងលោកឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១ - ២០២៦; លោក Tran Thanh Man កាន់តំណែងជាប្រធានរដ្ឋសភា នីតិកាលទី១៥ ដោយទទួលបានសម្លេងគាំទ្រខ្ពស់។
លទ្ធផលទាំងនេះបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងបក្ស ដើម្បីគោលដៅរួម គឺរក្សាស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រជាជាតិវៀតណាមយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ឯករាជ្យ ឯកភាព និងតម្លៃនៃស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវភាពសុខសាន្តត្រានជូនដល់ប្រជាជន។ សម្រាប់វៀតណាម ស្ថិរភាពនយោបាយគឺជាលក្ខខណ្ឌចាំបាច់ និងមានសារៈសំខាន់ដើម្បីការពារឯករាជ្យជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនៅខាងក្នុង និងខាងក្រៅ ហើយវៀតណាមនឹងរក្សាស្ថិរភាពនោះជានិច្ច៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ