ជាក់ស្តែង សហគ្រាសជិត ៩០.០០០ ត្រូវបានបង្កើតថ្មីឬបានដំណើរការឡើងវិញ ពោលគឺកើនឡើង ៩,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស ដើមទុនចុះបញ្ជីរបស់សហគ្រាសបង្កើតថ្មីក៏បានកើនឡើងខ្ពស់ ដោយកើនឡើងប្រហែល ១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានពន្យល់ថា៖ “ទំនុកចិត្តរបស់សហគ្រាសលើបរិយាកាសផលិតកម្មនិងអាជិវកម្មរបស់វៀតណាម ក៏ដូចជាយថាទស្សន៍កំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្នគឺល្អណាស់។ នេះជាលទ្ធផលនៃការដឹកនាំនិងការគ្រប់គ្រងរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី។ ជំនឿជាក់នេះក៏រងឥទ្ធិពលយ៉ាងខ្លាំងពីដំណើរការកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងប្រព្រឹត្តិទៅ”។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong។ រូបថត៖ VGP/Nhat Bac

បើតាមអនុរដ្ឋមន្ត្រី Tran Quoc Phuong ការផ្លាស់ប្តូរថ្មីស្តីពីស្ថាប័នក៏បានរួមចំណែកបង្កើតទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងសហគមន៍ធុរកិច្ច បើកចំហរក្នុងការដោះស្រាយការលំបាកនិងឧបសគ្គនានាក្នុងបទប្បញ្ញត្តិរបស់ច្បាប់ ដើម្បីលើកកម្ពស់ផលិតកម្មនិងអាជីវកម្ម។ ហេតុផលមួយទៀតគឺថា សហគ្រាសមានជំនឿជាក់លើការសម្រេចចិត្តដឹកនាំនិងការគ្រប់គ្រងរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយការលំបាក និងឧបសគ្គនៃគម្រោងនានា៕