ប្រកាស គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម”។ រូបថត៖ chinhphu.vn

គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម” គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចទាំងបួនដែលនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់ឱ្យគណកម្មការលេខ ៤ ក្នុងសម័យប្រជុំការងារកាលពីពាក់កណ្តាលខែសីហាកន្លងទៅ។

យោងតាមលោក Truong Gia Binh - ប្រធានគណកម្មការលេខ៤ សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃគំរូ និងជាប្រធានក្រុមប្រឹក្សាភិបាល FPT Group បានឲ្យដឹងថា គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម” ឆ្ពោះទៅរកគោលដៅ “រដ្ឋ-ឯកជនកសាងប្រទេសជាតិ” ដោយជំរុញយន្តការ រួមគ្នាធ្វើ រួមគ្នាចែករំលែកទំនួលខុសត្រូវ រវាងវិស័យឯកជននិងទីភ្នាក់ងាររដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រទេសជាតិ។ គំរូនេះក៏ជាកន្លែងប្រមូលផ្តុំនូវបញ្ញា ប្រភពធនធាន និងសំឡេងដ៏ស៊ីជម្រៅ របស់សហគមន៍ធុរកិច្ចឯកជនទាំងធំនិងតូច ដោយរួមចំណែកសម្រេចបានគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចឯកជនទៅជាកម្លាំងចលករដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ច។

នៅក្នុងពិធីនេះ ក្រុមប្រឹក្សាប្រតិបត្តិគំរូក៏ត្រូវបានបង្ហាញមុខ ដោយមានពាណិជ្ជករសំខាន់ជួរមុខ ដូចជា៖ លោក Truong Gia Binh (ប្រធានក្រុមប្រឹក្សាភិបាលនៃ FPT Group, ប្រធានគណកម្មការលេខ ៤), លោក Don Lam (អគ្គនាយក VinaCapital), លោក Mai Huu Tin (អគ្គនាយក U&I Group), លោក Vu Van Tien (ប្រធានក្រុមប្រឹក្សាភិបាល Geleximco Group) និងលោកស្រី Nguyen Thi Phuong Thao (ប្រធានក្រុមប្រឹក្សាភិបាលនៃ Sovico Group)...៕