ទីក្រុងហូជីមិញអភិវឌ្ឍន៍ទម្រង់ទេសចរណ៍ MICE |
ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ដោយប្រមូលផ្ដុំចំនួនសហគ្រាសយ៉ាងច្រើននោះ ទីក្រុងហូជីមិញគឺជាកន្លែងដែលមានអតិថិជន ទម្រង់ទេសចរណ៍ MICE យ៉ាងច្រើនកុះករ។ ក្រោយរយៈពេលរងផលប៉ះពាល់ពីជំងឺរាតត្បាតមក នាបច្ចុប្បន្ននេះ សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនជាច្រើនមានគោលបំណងចង់រៀបចំដំណើរទេសចរណ៍ ផ្សារភ្ជាប់សិក្ខាលាសាបូកសរុបលើកសរសើរ ជូនរង្វាន់ និង teambuilding ដើម្បីលើកទឹកចិត្តដល់បុគ្គលិក ឬរៀបចំសិក្ខាសាលា សន្និសីទ ពិធីជប់លៀងដើម្បីជួបជុំគ្នា និងបន្តទំនាក់ទំនងជាមួយអតិថិជន ដៃគូរ និងវិនិយោគិន។ បណ្ដា ក្រុមហ៊ុនទេសចរណ៍នៅទីក្រុងហូជីមិញកំពុងមើលឃើញសកម្មភាពរស់រវើកនៃទីផ្សារនេះ។ ក្រុមហ៊ុន Vietravel នៅទីក្រុងហូជីមិញ បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ក្រុមហ៊ុនបានបម្រើប្រតិភូ MICE ជាង ៣០០ ក្រុម ជាមួយនឹងភ្ញៀវសរុបជាង ២ ម៉ឺន នាក់។ ក្រុមហ៊ុនទេសចរណ៍ Saigontourist ក៏បម្រើភ្ញៀវ MICE ជិត ១៤ ០០០ នាក់ ផងដែរ។ លោកស្រី Hoang Thuy Linh នាយិការងផ្នែកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមហ៊ុន Saigontourist បានឲ្យដឹងថា៖ "នាបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរ MICE បានកើនឡើងយ៉ាងច្រើនកុះករ។ ចាប់ពីក្រោយបុណ្យតេតកាលពីខែកុម្ភៈមក ក្រុមហ៊ុនទេសចរណ៍ Saigontourist បានរៀបចំដំណើរទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវជាក្រុមធំៗគឺជាសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុន ដែលរៀបចំសន្និសីទ ព្រឹត្តិការណ៍ និងពិធីលើកសរសើរ ផ្តល់រង្វាន់ដល់បុគ្គលិក។
យោងតាមសហគ្រាសទេសចរណ៍បានឲ្យដឹងថា៖ នាបច្ចុប្បន្នេះក្រុមភ្ញៀវទេសចរ MICE ក្នុងប្រទេសបានជ្រើសរើសគោលដៅទេសចរណ៍ច្រើនបំផុតគឺ Phu Quoc, Da Nang, Nha Trang, Da Lat, Phan Thiet, Vung Tau, Sapa, និង Dien Bien។ ភ្ញៀវតែងតែជ្រើសរើសមូលដ្ឋានណាដែលមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ល្អៗ ប្រកបដោយគុណភាព ហើយអាចបម្រើក្រុមភ្ញៀវជាច្រើននាក់ ព្រមទាំង មានគោលដៅជិតស្និទ្ធជាមួយធម្មជាតិ។ លោកស្រី Vu Thi Thanh Hien នាយិការង សណ្ឋាគារ Grand Saigon បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក សណ្ឋាគារបានសហការជាមួយភ្នាក់ងារទេសចរណ៍ ហើយបានរៀបចំក្រុមភ្ញៀវ MICE ជាច្រើនប្រកបដោយជោគជ័យ៖ “នាបច្ចុប្បន្ននេះ សណ្ឋាគារ Grand បានទាញយកផលប្រយោជន៍ពីនិន្នាការទេសចរណ៍ MICE ហើយប្រាក់ចំណូលបានកើនឡើង។ យើងខ្ញុំនឹងបន្តកែលម្អសេវាកម្ម ផលិតផល សម្ភារៈបរិក្ខារ និងធ្វើការ marketing ឲ្យបានល្អប្រសើរជាង ដើម្បីណែនាំអំពីទីក្រុងហូជីមិញ និងសណ្ឋាគា Grand គឺជាកន្លែងមួយ ដែលអាចផ្តល់សេវាកម្មសម្រាប់ទីផ្សារ MICE ផងដែរ”។
ទីក្រុងហូជីមិញអភិវឌ្ឍន៍ទម្រង់ទេសចរណ៍ MICE |
យោងតាមលោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖ ការបង្កើតសញ្ញាសម្គាល់ដ៏ល្អប្រសើរជាមួយភ្ញៀវទេសចក្នុងពេលបើកសកម្មភាពទេសចរណ៍ឡើងវិញគឺមានសារៈសំខាន់ណាស់ ហើយមានអត្ថន័យសម្រេចចំពោះល្បឿនស្ដារឡើងវិញរបស់ទីផ្សារទេសចរណ៍នារយៈពេលខាងមុខ៖ “យើងខ្ញុំទទួលបានសញ្ញាល្អៗជាច្រើនអំពីក្រុមភ្ញៀវ MICE ដែលនឹងមកដល់ទីក្រុងហូជីមិញនាពេលខាងមុខ។ យើងខ្ញុំទើបទទួលបានព័ត៌មានថា ក្រុមហ៊ុន T&T នឹងទទួលស្វាគមន៍ក្រុមភ្ញៀវមកពីប្រទេសឥណ្ឌាដែលមានភ្ញៀវទេសចរប្រមាណ ១ ម៉ឺននាក់ចាប់ពីពេលនេះរហូតដល់ខែតុលា។ នេះគឺជាសញ្ញាល្អណាស់។ ដូច្នេះហើយយើងខ្ញុំនឹងជួយសម្រួលការរៀបចំដំណើរទេសចរណ៍ ផ្លូវគមនាគមន៍ និងមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមភ្ញៀវទេសចរណ៍ MICE ទាំងនេះនៅទីក្រុងហូជីមិញផងដែរ”។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

