មូលដ្ឋាន H9 Dak Lak បច្ចុប្បន្ន បានក្លាយជា "អាសយដ្ឋានក្រហម" សម្រាប់អប់រំប្រពៃណីបដិវត្តន៍សម្រាប់ជំនាន់ក្រោយ។ រូបថត៖ H'Xíu/VOV |
រំលឹកខួបលើកទី ៥០ ទិវារំដោះខេត្ត Dak Lak នាប៉ុន្មានថ្ងៃនេះ នៅស្រុក Krong Bong គ្រប់ច្រក់ល្ហក់ទាំងអស់បានព្យួរទង់ជាតិពណ៌ក្រហម; តំបន់ទេសចរណ៍ត្រូវបានជួសជុលនិងកែលម្អឡើងវិញជាមួយនឹងទេសភាពតូចៗជាច្រើន ដោយស្វាគមន៍ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីមកទស្សនា។ ព្រៃភ្នំ ឧទ្យានជាតិ និងភូមិ-ឃុំ ជាច្រើនតាមជួរភ្នំ Cu Yang Sin មិនត្រឹមតែជាគោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទេសចរណ៍សហគមន៍និងការរុករកធម្មជាតិប៉ុណ្ណោះទេ... ប៉ុន្តែក៏ជាសាលារៀននៅមូលដ្ឋានជាក់ស្តែង អំពីប្រវត្តិសាស្ត្រនៃការតស៊ូរយៈពេល ១០ ឆ្នាំ(១៩៦៥-១៩៧៥) ផងដែរ។ បើទោះបីមានអាយុវ័យជិត ១០០ឆ្នាំក៏ដោយ ប៉ុន្តែលោក Le Chi Quyet អតីតលេខារងគណៈកម្មាធិការបក្សខេត្ត Dak Lak នៅតែចងចាំយ៉ាងច្បាស់ពីរយៈពេល ១០ ឆ្នាំ ដែលលោកបំពេញការងារនៅមូលដ្ឋាននេះ៖ “កិច្ចប្រជុំលើកទី១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានប្រព្រឹត្តិទៅនៅទីនេះ បានពិភាក្សាលើបញ្ហាចំនួហពីរ៖ ទី១ ទប់ទល់នឹងការលុកលុយ និងរក្សាមូលដ្ឋានប៉ែកខាងត្បូង កុំឲ្យខ្មាំងសត្រូវដណ្តើមកាន់កាប់ ហើយទន្ទឹមនឹងនោះ ត្រូវកសាងតំបន់មូលដ្ឋានជាបណ្តើរៗ ដើម្បីតភ្ជាប់ទៅជាមូលដ្ឋាននៃខេត្តទាំងស្រុង ពីទិសខាងជើងទៅខាងត្បូង”។
ចំពោះលោកគ្រូ Ha Ngoc Dao អតីតប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Dak Lak ក្នុងអំឡុង ១០ ឆ្នាំ ដែលលោកនៅក្មេង មូលដ្ឋាន H9-Krong Bong គឺជាសាលារៀនផងហើយក៏ជាកន្លែងប្រយុទ្ធនិងកសិដ្ឋានផងដែរ។ នៅទីនេះ គ្រូបង្រៀនវ័យក្មេងដែលត្រូវបានបញ្ជូនទៅខេត្ត Dak Lak បំពេញភារកិច្ចចំនួនបីក្នុងពេលដំណាលគ្នាគឺ បង្រៀន ផលិតស្បៀងអាហារ និងចូលរួមក្នុងការតស៊ូប្រយុទ្ធ។ លោក Ha Ngoc Dao បានរំលឹកឡើងវិញថា៖ “ខ្ញុំបានមកទីនេះក្នុងឆ្នាំ ១៩៦៥ ហើយដល់ថ្ងៃរំដោះ ខ្ញុំបានរស់នៅទីនេះអស់រយៈពេល ១០ ឆ្នាំ។ មនុស្សជាច្រើនបានរីកធំធាត់នៅទីនេះ។ មានវីរបុរសដូចជា វីរៈបុរស Y On ដែលរីកធំធាត់ពីចលនាទ័ពព្រៃ ចលនាបដិវត្តន៍នៅ Krong Bong ។ វីរៈបុរស Ama Le ដែលជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធក៏បានរីកធំធាត់នៅទីនេះដែរ។ ដូច្នេះហើយ នៅពេលត្រឡប់មកទីនេះវិញ ក្នុងដួងចិត្តខ្ញុំពោរពេញដោយមនោសញ្ចេតនា នឹករលឹកសមមិត្ត បងប្អូនប្រជាជន និងសមរភូមិ”។
ក្នុងអាយុកាលជិត១០០ឆ្នាំ លោក Le Chi Quyet នៅតែចងចាំយ៉ាងច្បាស់គ្រប់ទីកន្លែងទាំងអស់ដែលលោកបានចំណាយពេលតស៊ូ១០ឆ្នាំ។ រូបថត៖ H'Xíu/VOV |
ក្នុងសម័យសង្រ្គាមដ៏លំបាក់លំបិននិងស្វិតស្វាញ ប្រជាជននៃភូមិឃុំនានាក្រោមម្លប់ភ្នំ Chu Yang Sin មិនសំចៃការខិតខំប្រឹងប្រែង ហើយបានលះបង់ខ្លួនឯងដើម្បីការពារមូលដ្ឋានតស៊ូនិងពង្រីកតំបន់រំដោះ។ ប្រជាជនភូមិ Mnang Dong (ឃុំ Yang Mao) ភូមិ Dak Tuor (ឃុំ Cu Pui) ភូមិ H Ngo (ឃុំ Hoa Phong) ... បានការពារបដិវត្តន៍ ដូច្នេះហើយមហាសន្និបាទបក្សភាគខេត្តទាំងបីលើកនៅទីនេះ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។
ចំណងសាមគ្គីភាពនិងឯកភាពរបស់កងទ័ពនិងប្រជាជន បានបង្កើតបុព្វបទសម្រាប់គណៈកម្មាធិការបក្សខេត្ត Dak Lak ដឹកនាំប្រជាជនគ្រប់ជនជាតិពីជ័យជំនះមួយទៅជ័យជំនះមួយទៀត បង្កើតសន្ទុះសម្រាប់ជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak រួមចំណែកដល់ជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដើម្បីឯកភាពប្រទេសជាតិ។
ចាប់តាំងពីឆ្នាំ ២០១៧ មក មូលដ្ឋានតស៊ូ Dak Lak (1965 - 1975) ត្រូវបានដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ។ នៅចុងឆ្នាំ ២០២៣ ទីតាំងចំនួន ៣៩ នៅឃុំ Hoa Le, Hoa Phong, Cu Pui, Yang Mao និង Cu Dram បន្តត្រូវបានទទួលស្គាល់ជាទីតាំងកេរ្តិ៍ដំណែលនៅក្នុងមូលដ្ឋានតស៊ូខេត្ត Dak Lak (1965-1975) ។ លោក Y Thuc Eban អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Krong Bong បានឲ្យដឹងថា៖ “នេះជាចំណុចលេចធ្លោ សម្រាប់យើងខ្ញុំបន្តអប់រំទំនៀមទម្លាប់បដិវត្តន៍ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។ នាពេលខាងមុខ បញ្ហាអភិវឌ្ឍន៍ទេសចរណ៍ និងលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ នឹងត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំង តាមរយៈសកម្មភាពជាក់ស្តែង ជាពិសេសយុវជនតែងតែរៀបចំសកម្មភាពអប់រំប្រពៃណី រំលឹកគុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូយ៉ាងអង់អាចក្លាហាននិងពលីកម្មដើម្បីឯករាជ្យ និងសន្តិភាពនៃមាតុប្រទេស”។
លោកគ្រូ Ha Ngoc Dao វិលត្រឡប់ទៅសមរភូមិចាស់ ក្រោយរយៈពេលជាងពាក់កណ្តាលសតវត្សនៃការបង្រួបបង្រួមជាតិ។ រូបថត៖ H'Xíu/VOV |
ក្រោយរយៈពេលកន្លះសតវត្សនៃឯករាជ្យ សញ្ញាសំគាល់ក្នុងអតីតកាលបានក្លាយទៅជាកេរ្តិ៍ដំណែល ហើយក្លាយជាមោទនភាពរបស់ប្រជាជន Krong Bong អំពីសម័យកាលនៃការតស៊ូដ៏អងអាច់ក្លាហានរបស់ជំនាន់មុនៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


