ក្រៅពីវាលផ្កា buckwheat ខ្ពង់រាបថ្ម Dong Van ស្រែកាំជណ្ដើរ Hoang Su Phi ឬទន្លេ Nho Que... ខេត្ត Ha Giang ក៏មានជ្រលងភ្នំនិងភូមិជាច្រើនដែលពោរពេញទៅដោយពណ៌វប្បធម៌ដ៏ប្លែកៗ។

១. Thien Huong

អ្នកណាដែលធ្លាប់មកកាន់ភូមិបុរាណ Thien Huong សុទ្ធតែមានការចាប់អារម្មណ៍ចំពោះសម្រស់ដ៏សុខសាន្តនៃកន្លែងនេះ។ រូបថត៖ Van Hni
ព័ទ្ធជុំវិញដោយភ្នំដ៏ធំសម្បើម និងដើមឈើបុរាណដែលមានអាយុរាប់រយឆ្នាំ ភូមិ Thien Huong ស្ថិតនៅក្នុងលំហដ៏ស្ងប់ស្ងាត់មួយ។
ដោយសារតែមិនសូវរងផលប៉ះពាល់ពីទេសចរណ៍នោះទេ ភូមិ Thien Huong នៅតែរក្សាបាននូវសភាពដើមដ៏សាមញ្ញដែលមានស្រាប់។ រូបថត៖ toquoc.vn
ដើរលេងនៅក្នុងភូមិ Thien Huong មិនពិបាកទេដើម្បីប្រទះឃើញដើមផ្កាម៉ាក់ខៃ និងដើមព្រូនបុរាណ។ រូបថត៖ toquoc.vn
២. Du Gia

Du Gia គឺជាឃុំតូចមួយនៃស្រុក Yen Minh មានចំងាយប្រហែល ៧០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលទីក្រុង Ha Giang ដែលត្រូវបានធម្មជាតិប្រទានឲ្យសម្រស់ដ៏សុខសាន្តនិងរហោស្ថាន។

រូបថត៖ Huyen Trang
ទេសភាពនៅទីនេះស្រស់បំព្រងគ្រប់រដូវ។ ភូមិឃុំ ភ្នំ និងពពក លាយឡំគ្នាបង្កើតភាពទាក់ទាញដ៏ចម្លែកចំពោះភ្ញៀវទេសចរ។
ភូមិមួយនៅ Du Gia ព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ធំសម្បើម។ រូបថត៖ Rony Nguyen
វាលស្រែកាំជណ្ដើរដោយមានពណ៌បៃតង និងខ្លះលឿងប្រទាក់ក្រឡាគ្នា។ ពេលរសៀល ពន្លឺថ្ងៃចែងចាំងមក ធ្វើឱ្យផ្ទាំងគំនូរនៃតំបន់ព្រៃភ្នំនេះ កាន់តែស្រស់ស្អាត។
ភ្ញៀវទេសចរមក Du Gia ភាគច្រើនជាយុវជនដែលស្រឡាញ់ការរុករក និងចូលចិត្តយកឈ្នះលើដំណើរផ្សងព្រេង។ រូបថត៖ Rory Nguyen
៣. Lo Lo Chai

ស្ថិតនៅជើងបង្គោលទង់ជាតិ Lung Cu ដែលជាចំណុចចុងក្រោយបំផុតតាមភាគខាងជើងប្រទេសជាតិ ភូមិវប្បធម៌ Lo Lo Chai ជាកន្លែងទាក់ទាញភ្ញៀវទេសចរគ្រប់រូប ពេលមកកាន់ Ha Giang ដោយសារតែទេសភាពនិងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់បងប្អូនជនជាតិភាគតិចនៅទីនេះ ហាក់ដូចជាលេចឡើងពីរឿងនិទានមួយអញ្ចឹង។

Lo Lo Chai នៅតែរក្សាលក្ខណៈវប្បធម៌ស្ទើរតែនៅដដែលតាំងពីសម័យបុរាណមក ពីជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិ Lo Lo នៅខ្ពង់រាបថ្ម។ រូបថត៖ toquoc.vn
នៅទីតាំងណាមួយនៅក្នុងភូមិ Lo Lo Chai អ្នកអាចឃើញបង្គោលទង់ជាតិ Lung Cu នៅលើកំពូលភ្នំ Long Son។ រូបថត៖ toquoc.vn
នៅកណ្តាលភូមិមានហាងកាហ្វេដ៏ល្បីល្បាញមួយកន្លែងដែលភ្ញៀវទេសចរ នៅពេលមក Ha Giang តែងតែឈប់សម្រាកដើម្បីទទួលទាន ដែលមានឈ្មោះថា "កាហ្វេប៉ូលខាងជើង"។ រូបថត៖ toquoc.vn
ភាពស្រស់ស្អាតរបស់ Lo Lo Chai មកពីសម្រស់ធម្មជាតិដែលមានស្រាប់ មិនមែនជាការតុបតែងទេ។ ភាពស្រស់ស្អាតនោះកាន់តែរស់រវើក ដោយសារសំលៀកបំពាក់ចរបាប់ចម្រុះពណ៌ដែលត្រូវបានស្ត្រីជនជាតិ Lo Lo ត្បាញដោយដៃ។ រូបថត៖ toquoc.vn
៤. Ma Le

ភូមិ Ma Le ជាឃុំមួយនៅស្រុក Dong Van មានចំងាយប្រហែល ១៤៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Ha Giang។ ផ្ទះបុរាណជាច្រើននៅទីនេះមានអាយុកាលឡើងដល់ ១០០ ឆ្នាំ។

រូបថត៖ MALE homestay
Ma Le គឺស្រស់ស្អាតបំផុតនៅនិទាឃរដូវនៅពេលដែលផ្កាម៉ាក់ខៃរីក ឬនៅចុងរដូវស្លឹកឈើជ្រុះ ពេលដែលវាលផ្កា buckwheat តាមចង្កេះភ្នំរីកយ៉ាងត្រចះត្រចង់។
រូបថត៖ MALE homestay

លើសពីនេះទៅទៀត នេះក៏ជាកន្លែងប្រមាញ់ពពកដ៏ល្អឥតខ្ចោះសម្រាប់មិត្តវ័យក្មេងដែលចូលចិត្តការរុករក។

៥. Nam Dam

ស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Ha Giang ភូមិ Nam Dam ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ Dao។

ទិដ្ឋភាពភូមិ Nam Dam មើលពីលើ។ រូបថត៖ baohagiang.vn
ភូមិនេះធ្លាប់ទទួលបានកិត្តិនាមភូមិវប្បធម៌ទេសចរណ៍សហគមន៍ ដោយសារវានៅតែរក្សាបាននូវតម្លៃប្រពៃណីល្អប្រសើរជាច្រើន។
ប្រជាជននៅទីនេះមានជីវភាពរស់នៅដ៏សាមញ្ញ ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ជាមួយធម្មជាតិ។ រូបថត៖ baodautu.vn

៦. Lao Xa

Lao Xa គឺជាកន្លែងមួយនៅក្នុងជ្រលងភ្នំ Sung La ខេត្ត Ha Giang និងមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីមជ្ឈមណ្ឌល Sung La។

Lao Xa មានសម្រស់ដ៏ពិសេសនៃភូមិខ្ពង់រាបមួយ នោះគឺបរិយាកាសដ៏សុខសាន្ត សុភាពរាបសារ គ្មានភាពអ៊ូអរ។ រូបថត៖ Vuong Anh Quynh

នេះគឺជាកន្លែងដែលប្រវត្តិសាស្ត្រ-វប្បធម៌-មនុស្សរស់នៅដោយសុខដុមរមនា ពឹងផ្អែកគ្នាទៅវិញទៅមក និងមានភាពស្និទ្ធស្នាលជាមួយគ្នា។ Lao Xa មានភាពល្បីល្បាញដោយមុខរបរចម្លាក់ប្រាក់ប្រពៃណី៕