![]() |
| ជនជាតិ Lu នៅ Lai Chau មានចំនួនប្រជាជនជិត ៦.៨០០ នាក់ ភាគច្រើនរស់នៅភូមិចំនួន ៤ ក្នុងឃុំ Ban Hon ស្រុក Tam Duong។ នេះគឺជាជនជាតិមួយក្នុងចំណោមជនជាតិដែលមានប្រជាជនតិចជាង ១០ ពាន់នាក់នៅក្នុងប្រទេស។ |
![]() |
| ថ្វីត្បិតតែជីវភាពនៅមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបងប្អូនជនរួមជាតិ Lu រស់នៅប្រកបដោយសុទិដ្ឋិនិយម ហើយយកចិត្តទុកដាក់ជានិច្ចដល់ការរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ |
![]() |
| ស្ត្រីវ័យកណ្តាលជនជាតិ Lu ភាគច្រើនលាបធ្មេញពណ៌ខ្មៅ។ |
![]() |
| គ្រួសារជនជាតិ Lu ភាគច្រើននៅ Ban Hon មានកីតម្បាញ និងឧបករណ៍រវៃសសៃអំបោះដើម្បីធ្វើសំលៀកបំពាក់ប្រពៃណីផ្ទាល់ខ្លួន។ |
![]() |
| វត្ថុធាតុស្នូលសម្រាប់ធ្វើសំលៀកបំពាក់ប្រពៃណីគឺកប្បាសដែលគេដាំដោយខ្លួនឯង ឬយកចេញពីព្រៃឈើ។ |
![]() |
![]() |
![]() |
| មុននឹងរៀបការ ក្រមុំជនជាតិ Lu ត្រូវចេះប៉ាក់ និងតម្បាញយ៉ាងស្ទាត់ជំនាញដើម្បីធ្វើសម្លៀកបំពាក់សម្រាប់សមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ។ |
![]() |
| ការជ្រលក់ពណ៌អំបោះ ដើម្បីត្បាញក្រណាត់ |
![]() |
| ផលិតផលតម្បាញរបស់ស្ត្រីជនជាតិ Lu មានច្រើនប្រភេទដូចជា សំពត់ អាវ កន្សែង កាបូប... |
![]() |
| សំលៀកបំពាក់របស់ជនជាតិ Lu មានលក្ខណៈប្លែកពីគេ ដោយមានក្បូរក្បាច់ដ៏ខុសប្លែក។ |
![]() |
![]() |
| ក្នុងឱកាសពិធីបុណ្យទាននានា ឬពេលក្រុមគ្រួសារទទួលភ្ញៀវ ស្ត្រីជនជាតិ Lu នឹងស្លៀកសំពត់ ២ ស្រទាប់ ជាមួយការក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាត រំលេចដោយធ្មេញខ្មៅប្រពៃណី។ |
![]() |
| រួមជាមួយនឹងសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់សម្តែងរបស់ជនជាតិ Lu ត្រូវបានវាយតម្លៃថា ជាសំលៀកបំពាក់ពិសេសបំផុតក្នុងចំណោមជនជាតិភាគតិចនៅខេត្ត Lai Chau ។ |
![]() |
| ទេសភាពរហោស្ថាន និងស្ងប់ស្ងាត់នៃ Ban Hon ក៏ជាចំណុចលេចធ្លោមួយដែលបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ |
![]() |
| អាស្រ័យដោយការគោរពវប្បធម៌ប្រពៃណី និងការអភិរក្សទេសភាព ភូមិជនជាតិ Lu នៅ Ban Hon បានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ |
![]() |
| របរតម្បាញសិប្បកម្មប្រពៃណី និងវប្បធម៌អរូបីដ៏សម្បូរបែបកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកទស្សនា Ban Hon និយាយដោយឡែក និងខេត្ត Lai Chau និយាយរួម៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
















