លោក Le Minh Sang នាយកសហករណ៍ Tan My Fruit (រូបថត៖ Nguyen Quang/VOV)

រយៈពេល ១៨ឆ្នាំមុននេះ ក្នុងឆ្នាំ ២០២៦ លោក Le Minh Sang បានចាប់ផ្តើមអាជីវកម្ម ជាមួយនឹងតំបន់ដីដាំដំណាំក្រូចថ្លុងស្បែកខៀវនិងផ្លែក្រូចថ្លុងផ្អែម លើផ្ទែដី ១០ ហិកតា។ បន្ទាប់ពីរយៈពេល៧ឆ្នាំក្រោយមក លោកបាននាំយកផ្លែក្រូចថ្លុង ទៅកាន់អ្នកប្រើប្រាស់ តាមរយៈបណ្តាញផ្សារទំនើបក្នុងតំបន់ណាមបូខាងកើត (Dong Nam bo)។ បំណងប្រាថ្នាចង់រួមចំណែកសម្រាប់ស្រុកកំណើតក៏ត្រូវបានដិតជាប់ក្នុងអារម្មណ៍លោកតាំងពីនោះមក នៅពេលដែល មូលដ្ឋានមានគោលនយោបាយថាឃុំនីមួយៗត្រូវតែមានអង្គភាពសេដ្ឋកិច្ចមួយផងដែរ។ ក្នុងឆ្នាំ២០១៥ លោក Sang និងប្រជាកសិករក្នុងឃុំ បានបង្កើតក្រុមសហករណ៍មូលដ្ឋានដំបូងដោយមានសមាជិកចំនួន ៧ នាក់។ ចាប់តាំងពីពេលនោះមក សហករណ៍ Tan My មានសមាជិកលើងដល់ ២២ នាក់ ដែលមានផ្ទៃដីធ្វើកសិកម្មសរុបជាង ៦២ ហិចតា រួមមាន ក្រូចថ្លុង ក្រូច ត្របែក ផ្លែប៉ោម ក្រូចឃ្វិច ស្មុត...។ ទិន្នផលសរុបប្រចាំឆ្នាំទទួលបានប្រហែល ១.០០០ តោន ប្រាក់ចំណេញជាមធ្យមទទួលបាន ២០ពាន់លានដុង (៨០០.០០០ ដុល្លារ) ក្នុងមួយឆ្នាំ។ មិនត្រឹមតែមានបេសកកម្មតភ្ជាប់សមាជិក និងបង្កើតខ្សែសង្វាក់នៃតំណភ្ជាប់តម្លៃប៉ុណ្ណោះទេ ប៉ុន្តែសហករណ៍ថែមទាំងបានដោះស្រាយតម្រូវការដើមទុន និងគោលនយោបាយឧបត្ថម្ភកាន់តែប្រសើរជាងសម្រាប់កសិករខ្នាតតូច ហើយនេះជាគន្លឹះក្នុងការនាំមកនូវប្រសិទ្ធភាពសម្រាប់ផលិតកម្ម និងអាជីវកម្ម។

ក្រៅពីបង្កើតការងារជូនសមាជិកមក សហករណ៍ក៏បង្កើតការងារមានស្ថិរភាពសម្រាប់ពលករជាង ៣០ នាក់ ដែលមានប្រាក់ចំណូលជាមធ្យមពី ៨ ទៅ ១០ លានដុង (៣៥០-៤០០ ដុល្លារ)/ខែ/មនុស្សម្នាក់។ អ្នកស្រី Truong Thi Bong មានសក្រុកកំណើតនៅខេត្ត Hau Giang ដែលមកធ្វើការនៅទីនេះបានចែករំលែកថា៖ គ្រួសាររបស់លោកស្រីបានផ្សារភ្ជាប់ជាមួយសហករណ៍តាំងពីដើមមក ហើយបានទទួលការយកចិត្តទុកដាក់ទាំងកន្លែងស្នាក់នៅរហូតដល់ប្រាក់ចំណូលស្ថិរភាព ដូច្នេះហើយលោកស្រីនិងគ្រួសារនឹងនរចិត្តណាស់។

“ធ្វើការជាមួយលោក Sang បងប្អូនយើងខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយ។ លោកមានចំណេះដឹងនិងវិជ្ជាជីវៈ ដូច្នេះការងារមានភាពងាយស្រួលនិងដំណើរការយ៉ាងរលូន។ គ្រួសារខ្ញុំក៏បានប្រកបមុខរបររកស៊ីច្រើនទីកន្លែង ពីខេត្ត Binh Duong ទៅកាន់ខេត្ត Binh Thuan។ ធ្វើការជាមួយលោក Sang ខ្ញុំឃើញថា លោកតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងបង្អូនពលករនៅទីនេះផងដែរ”។

លោក Sang ណែនាំដំណើរការដាំផ្លែពុទ្រានៅកសិដ្ឋាន Tuy Phong ខេត្ត Binh Thuan (រូបថត៖ Nguyen Quang/VOV)

លោក Le Minh Sang បានវិនិយោគលើគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ និងបច្ចេកវិជ្ជាអនុវត្តក្នុងផលិតកម្មកសិកម្ម។ រហូតមកដល់ពេលនេះ សហករណ៍ផ្លែឈើ Tan Myត្រូវបានបង្កើតនិងចុះបញ្ជីស្លាកសញ្ញា ដោយប្រើតែមអេឡិចត្រូនិច (QR codes) ដើម្បីតាមដានប្រភពដើម និងនាំយកផលិតផលទៅកាន់ផ្សារទំនើបជាច្រើននៅទូទាំងប្រទេស។ ដោយ ឡែក ក្រូចថ្លុងរបស់សហករណ៍ គឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការនាំចេញទៅកាន់ទីផ្សារដូចជា ចិន សិង្ហបុរី និងអឺរ៉ុប...ជាដើម។

ទន្ទឹមនឹងការអភិវឌ្ឍរបស់សហករណ៍ លោក Le Minh Sang បានវិនិយោគយ៉ាងក្លាហានលើកសិដ្ឋានថ្មីមានផ្ទៃដីទំហំ ២០ ហិចតា នៅស្រុក Tuy Phong ខេត្ត Binh Thuan ដោយធ្វើកសិកម្មតាមស្តង់ដារ អនុវត្តកសិកម្មល្អជាសកល Global Good Agricultural Practices (GlobalGAP) និងអនុវត្តបច្ចេកវិទ្យាពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធធារាសាស្ត្រប្រមូលផ្តុំ ការប្រើប្រាស់គ្រឿងចក្រនិងយានជំនិះសម្រាប់ដឹកជញ្ជូនក្រោយការប្រមូលផលរួច...។ ជាពិសេសលោកបានអនុវត្តបច្ចេក វិទ្យាដោះស្រាយបញ្ហាលំបាកក្នុងការដឹកជញ្ជូនទឹកចម្ងាយជាង ៣ គីឡូម៉ែត្រ ពីប្រព័ន្ធធារាសាស្ត្រទៅកាន់កសិដ្ឋានជាតំបន់ដីស្ងួត រងពន្លឺថ្ងៃ និងខ្យល់ បក់ខ្លាំងនៃខេត្ត Binh Thuan ធ្វើឱ្យកសិដ្ឋានគ្រប់ដណ្តប់ដោយព័ណ៌ខៀវស្រងាត់ តាមរយៈ ចម្ការផ្លែពុទ្រាដ៏ធំល្វឹងល្វើយ។ លោក Bui Van Khanh កសិករក្នុងស្រុកដ៏ពូកែម្នាក់បានចែករំលែកថា៖ “លោក Sang បានមកទីនេះដើម្បីដាំដើមផ្លែពុទ្រា ហើយខ្ញុំនិងលោកក៏តែងតែផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំផងដែរ...។ លោកក៏បញ្ជាក់អំពីការផលិតទ្រង់ទ្រាយធំ ដោយយកគុណភាពជាលក្ខណៈវិនិច្ឆ័យកំពូល។ នៅតំបន់ Tuy Phong ប្រជាជនក៏មានការសប្បាយរីករាយយ៉ាងខ្លាំងជាមួយគំរូដាំដុះរបស់លោក Sang ដែរ”។

លោក Le Minh Sang បានចាត់ទុកស្រុក Tuy Phong ខេត្ត Binh Thuan ជាស្រុកកំណើតទីពីររបស់ខ្លួន និងមានបំណងចង់រួមចំណែកសម្រាប់ខេត្ត Binh Thuan។ បំណងប្រាថ្នានេះត្រូវបានបញ្ឆេះម្តងទៀតនៅពេលដែលលោកមានគម្រោងបង្កើតសហករណ៍មួយដែលត្រូវបានផ្សារភ្ជាប់ ជាមួយ នឹងម៉ាកផលិតផលកសិកម្មក្នុងស្រុក។ លោក Le Minh Sang បានឲ្យដឹងថា ផ្លែពុទ្រានិងដើមឈើហូបផ្លែមួយចំនួននៅទីនេះនឹងមានវត្តមានក្នុងពេលឆាប់ៗនេះនៅក្នុងប្រព័ន្ធលក់រាយក្នុងទីផ្សារទំនើប និងផលិតតាមការបញ្ជាទិញនាំចេញ។ ទិន្នផលដែលរំពឹងទុកនៅក្រោមដំណើរការថ្មីគឺទទួលបានប្រហែល ៦០ តោន/ហិកតា ដូច្នេះទិន្នផលផ្លែពុទ្រាស្អាតនិងប្រភេទផ្លែឈើរជាច្រើនទៀតរបស់កសិដ្ឋានអាចទទួលបាន រហូតដល់ ១.២០០ តោនក្នុងមួយឆ្នាំ។ លោក Le Minh Sang បានចែករំលែកថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រសិនបើមានការបញ្ជាទិញ កសិដ្ឋាននឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតសម្រាប់ការបញ្ជាទិញនាំចេញ រួមទាំងការនាំចេញទៅកាន់អឺរ៉ុបផងដែរ។ គោលដៅរបស់ខ្ញុំនៅពេលវិនិយោគ គឺឆ្ពោះទៅទីផ្សារសម្បូរបែប ដើម្បីជួយប្រជាជនក្នុងតំបន់។ ពោលគឺ កសិដ្ឋានកំពុងត្រូវបានសាងសង់ឡើងតាមដំណើរការ GlobalGAP ដើម្បីរៀបចំនាំយកផ្លែពុទ្រា Tuy Phong ទៅកាន់ទីផ្សារបរទេស”។

កសិករវៀតណាមម្នាក់ៗដូចជាលោក Le Minh Sang សហករណ៍កសិកម្មនីមួយៗដូចជាសហករណ៍ Tan My កំពុងផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន ដោយឆ្លៀតយកអត្ថប្រយោជន៍ពេញលេញពីសមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនដើម្បីទៅកាន់ទីផ្សារត្រូវការ។ សហករណ៍ផ្លែឈើ Tan My ក្រោមការដឹកនាំរបស់លោក Le Minh Sang បានក្លាយជាសហករណ៍គំរូមួយក្នុងចំណោម សហករណ៍គំរូចំនួន ៦៣ ដែលទើបបានលើកតម្កើងក្នុងកម្មវិធីមោទនភាពនៃកសិករវៀតណាម កាលពីខែតុលាកន្លងមកនេះ។ ចំណែកខ្លួនវិញ លោក Le Minh Sang ទទួលបានកិត្តិនាមជាកសិករវ័យក្មេងឆ្នើមថ្នាក់ជាតិ ឆ្នាំ ២០២២ ផងដែរ៕