ប្រជុំផ្សារ Ha Lau ត្រូវបានរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យទី ៤ នៅក្នុងខែ។ ផ្សារនេះមានផលិតផលប្រចាំតំបន់ជាច្រើនដូចជា៖ មាន់ Tien Yen, ទឹកឃ្មុំព្រៃ នំអន្សម សាច់ក្របី សំលៀកបំពាក់ប្រពៃណីជនជាតិ...។
កីឡាការិនីស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ San Chi (អាវខៀវ សំពត់ខ្មៅ) និងជនជាតិ Dao Thanh Y។ រូបភាព៖ Lan Anh |
ឃុំ Ha Lau បច្ចុប្បន្នមានភូមិចំនួន ៦ ប៉ុន្តែមានភូមិចំនួន ៤ ដែលមានក្រុមបាល់ទាត់នារីចូលរួមប្រកួតក្នុងរយៈប្រជុំផ្សារ។ ការប្រកួតនីមួយៗមានកីឡាការិនីចំនួន ១៦នាក់ ចែកជា២ក្រុម។ កីឡាការិនី Ha Lau ស្លៀកសម្លៀកបំពាក់ជនជាតិ Dao Thanh Y និង San Chi ដើម្បីលេងបាល់ទាត់។ លោកស្រី Ha Thi Hoa សមាជិកក្រុមបាល់ទាត់នារីបាននិយាយថា៖ “ការស្លៀកសម្លៀកបំពាក់ជាតិរបស់ជនជាតិ San Chi គឺពិបាកបន្តិច។ ពេលចង់ទាត់បាល់បញ្ចូលទីគឺពិបាកណាស់ ដែលតម្រូវឱ្យអ្នកលេងត្រូវរហ័សរហួននិងប៉ិនប្រសប់។ ខ្ញុំទាត់ចេញក្រៅទី ចំនួន ២ លើកហើយ”។
សំលៀកបំពាក់របស់ជនជាតិ Dao Thanh Y គំនួសពណ៌នៅលើវាលបាល់ទាត់។ រូបថត៖ Lan Anh |
យោងតាមលោក Nguyen Van Quang កម្មាភិបាលសុរិយោដីឃុំ និងជាអាជ្ញាកណ្តាលក្រុមបាល់ទាត់នារី Ha Lau ប្រការគួរឱ្យចាប់អារម្មណ៍បំផុតអំពីក្រុមបាល់ទាត់នារី Ha Lau គឺស្ត្រីស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរួមការប្រកួត។
“បើនិយាយពីអត្តសញ្ញាណ តំបន់នីមួយៗមានសម្លៀកបំពាក់ខុសៗគ្នា។ នៅក្នុងបាល់ទាត់ សម្លៀកបំពាក់ប៉ះពាល់ដល់សកម្មភាពខ្លះរបស់កីឡាការិនី ប៉ុន្តែនោះគឺជាអត្តសញ្ញាណដោយឡែករបស់ក្រុម”។
ទោះជាស្លៀកពាក់សំពត់ក៏ដោយ ប៉ុន្តែកីឡាការិនីបានឡេងអស់ពីសមត្ថភាព ហើយសើចស្បាយរីករាយក្អាកក្អាយ។ រូបថត៖ Lan Anh |
កីឡាការិនីបាល់ទាត់នៅ Ha Lau ជាធម្មតាតែងតែធ្លាប់បង្រៀននៅថ្នាក់រៀន ទៅព្រៃ ធ្វើស្រែចំការប៉ុណ្ណោះ តែឥឡូវពាក់ស្បែកជើងលេងបាល់ទាត់។ នារីៗ បង្កើនល្បឿន លួចបោះបាល់ និងស៊ុតឈម្ងាយបាល់ ទោះបីពេលខ្លះមិនគោរពច្បាប់ក៏ដោយ ប៉ុន្តែភាពសប្បាយរីករាយតែងតែពោរពេញលើទីលានជាមួយនឹងគ្រាប់បាល់មូល។ Be Thi Ly គ្រូបង្រៀនមត្តេយ្យ ជនជាតិ Tay នៅ Ha Lau បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍រីករាយ និងមោទនភាពខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ប្រជុំផ្សារនៅតំបន់ព្រៃភ្នំនឹងរៀបចំសកម្មភាពបែបនេះជាច្រើនទៀត ដើម្បីប្រជាជនអាចចូលរួម ជួបប្រាស្រ័យជាមួយគ្នាទៅវិញទៅមក”។
កីឡាការិនីបានលេងប៉ាវដៃគ្នាដើម្បីជ្រើសរើសទីលាន។ រូបថត៖ Lan Anh |
លោក Nguyen Thanh Tung ប្រធានស្តីទីឃុំ Ha Lau បានឲ្យដឹងថា ឃុំនៅរក្សាប្រជុំផ្សារ ដើម្បីឱ្យប្រជាជនមានកន្លែងលេងកីឡាដោយភ្ជាប់ទំនាក់ទំនងសាមគ្គីភាព ហើយភ្ញៀវទេសចរមានបទពិសោធន៍អ្វីមួយនៅពេលមកទស្សនា Tien Yen។
“ឃុំផ្តោតការយកចិត្តទុកដាក់វិនិយោគ និងបើកទូលាយសកម្មភាពវប្បធម៌ សិល្បៈ និងរៀបចំប្រជុំផ្សារ Ha Lau ចំនួន១ដងក្នុងមួយខែ។ ឃុំបានផ្សព្វផ្សាយដល់ប្រជាជន ឲ្យចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងទាក់ទាញភ្ញៀវទេសចរមកពីមូលដ្ឋានផ្សេងៗចូលរួមផងដែរ។ នេះក៏ជាឱកាសសម្រាប់ប្រជាជនតាមភូមិ ឃុំបានចូលរួមសកម្មភាពកម្សាន្ត វប្បធម៌ និងកីឡា ព្រមទាំងផ្លាស់ប្តូរផលិតផលកសិកម្មផងដែរ”។
ប្រជុំផ្សារ Ha Lau គឺជាកន្លែងដែលបង្ហាញយ៉ាងពេញលេញនូវជីវភាពខាងវប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិច។ ការប្រកួតបាល់ទាត់នារីក្នុងក្របខណ្ឌប្រជុំផ្សារ ក៏ជាលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរណ៍ពីទីជិត និងទីឆ្ងាយ និងជាឱកាសសម្រាប់តំបន់អភិវឌ្ឍន៍ទេសចរណ៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



