|
សាសនាឥស្លាមបានជ្រាបចូលមកវៀតណាមក្នុងសតវត្សទី ១៩។ សាសនានេះមានក្រុមពីរគឺ ក្រមចាម Ba Ni ពោលគឺចាមឥស្លាមចាស់ និងក្រុមចាមឥស្លាមថ្មី (ចាមឥស្លាម)។ បច្ចុប្បន្ននេះ ឥស្លាមសាសនិក ( ម៉ូស្លីម ) នៅវៀតណាមមិនច្រើនទេ មានតែជាង ពីរម៉ឺនប្រាំសែននាក់ប៉ុណ្ណោះ ដែលរស់នៅភាគច្រើននៅក្នុងខេត្តភាគខាងត្បូង។ ឥស្លាមសាសនិក គោរពបូជាតែព្រះអាឡាហ៍ដោយចាត់ទុក ព្រះ អល់ឡាហ៍គឺជា ព្រះជាម្ចាស់របស់ឥស្លាមសាសនា។ ប្រជាជនកាន់សាសនាឥស្លាមធ្វើការអធិស្ឋាន ៥ ដងក្នុងមួយថ្ងៃ។ ក្នុងពេលអធិដ្ឋាន គ្មានការដាក់ដង្វាយចំពោះព្រះអាឡាហ៍ទេ គឺមានតែចិត្តប៉ុណ្ណោះ។ ពួកគេអាចបន់ស្រន់នៅផ្ទះបាន ប៉ុន្តែជារៀងរាល់ថ្ងៃសុក្រ ពួកគេតែងតែទៅវិហារឥស្លាម ដើម្បីបន់ស្រន់ ធ្វើបុណ្យ និងស្តាប់ធម៌។
ទៅកាន់មហាវិហារ ១០៤ លោកស្រី Tai Thi Mi ប្រជាជនម្នាក់នៅភូមិ Van Lam ៤ ឃុំ Phuoc Nam បានសំណេះសំណាលថា៖ “ទៅកាន់វិហារអធិស្ឋានសុំឲ្យរួចផុតពីទុក្ខលំបាក។ បួងសួងឱ្យមានសុខភាពល្អ កូនចៅបានធ្វើដំណើរប្រកបដោយសុវត្ថិភាព រដូវអំណោយផល និងរកស៊ីមានបាន។ ១ ថ្ងៃ អនុវត្តន៍ការអធិដ្ឋានចំនួន ៥ដង។ ក្នុងខែរ៉ាម៉ាឌន តមពីម៉ោង ៤ ព្រឹក ដល់ ៦ យប់”។
ប្រជាជននៅឃុំ Phuoc Nam ជជែកគ្នានៅវិហារលេខ ១០៤ |
ខេត្ត Ninh Thuan មានអ្នកកាន់សាសនាឥស្លាមប្រមាណ ៣០០០ នាក់។ ក្នុងចំណោមវិហារឥស្លាមចំនួន ៤ នៅខេត្ត Ninh Thuan; មានវិហារចំនួន ២ ស្ថិតនៅឃុំ Phuoc Nam។ អាជ្ញាធរឃុំ Phuoc Nam បង្កើតគ្រប់លក្ខណៈសម្រាប់ប្រជាជនអនុវត្តជីវភាពជំនឿសាសនា។ លោក Phu Van Diep អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuoc Nam បានឲ្យដឹងថា៖ “ឃុំនេះមានសាសនាចំនួន ៤ រួមមានៈ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងសាសនាឥស្លាម។ ថ្នាក់ដឹកនាំសាសនាទាំងបួនក្រុមនេះសុទ្ធតែមានមុខតំណែងសំខាន់ៗក្នុងឃុំសព្វថ្ងៃ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាមម្នាក់ជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ។ នៅក្នុងឃុំ សាសនិករស់នៅធ្វើសកម្មភាពសាសនាប្រកបដោយសុខដុមរមនា ហើយមិនដែលមានករណីទាស់ទែងគ្នារវាងសាសនា និងក្រុមជនជាតិក្នុងតំបន់នោះទេ។ ព្រះវិហារនានាតែងតែរៀបចំសកម្មភាពសប្បុរសធម៌ ជួយឧបត្ថម្ភ និងជួយជនក្រីក្រ និងជនដែលមានស្ថានភាពលំបាកពិសេសនៅក្នុងឃុំ”។
ឥស្លាមសាសនិកប្រតិបត្តិធម៌នៅវិហារ ១០៤ |
សហគមន៍ជនឥស្លាមនៅឃុំ Phuoc Nam ភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ... ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រា ជនក្រីក្រនៅតំបន់ឥស្លាមបច្ចុប្បន្នមានប្រមាណ ២%ប៉ុណ្ណោះ។ គណៈកម្មាការតំណាងសហគមន៍ឥស្លាមឥស្លាមខេត្ត Ninh Thuan ណែនាំ និងលើកទឹកចិត្តប្រជាជនឱ្យធ្វើតាមកម្លាំងផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបយ៉ាងសកម្មក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ លោក Bao Dai Tinh ប្រធានវិហារអ៊ីស្លាម លេខ ១០៤ ឃុំ Phuoc Nam បានឲ្យដឹងថា៖ “សាសនិកជននៅទីនេះមានគ្រួសារចំនួន ៩៣ ដោយមានប្រជាជន ៣៣៤ នាក់ ហើយគ្រួសារក្រីក្រមាន ៥ គ្រួសារ ដែលទទួលបានជំនួយប្រចាំខែពីរដ្ឋ។ ថ្ងៃសុក្រជាថ្ងៃធ្វើសកម្មភាពអធិដ្ឋាន ដែលប្រមូលផ្តុំសាសនិកជនទាំងអស់មកធ្វើពិធី។ ជាពិសេស ក្នុងអំឡុងពេលបុណ្យតេតជនជាតិចាម ថ្នាក់ដឹកនាំពីមជ្ឈឹមដល់ខេត្ត តែងតែមកដល់ទីនេះដើម្បីជូនពរបុណ្យតេត សួរសុខទុក្ខបងប្អូនប្រជាជន និងជូនអំណោយបុណ្យតេតផងដែរ”។
ជនជាតិចាមកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ស្រុក Thuan Nam ឧស្សាហ៍ព្យាយាមក្នុងផលិតកម្ម មិនគិតតែពីខ្លួនឯង មានទឹកចិត្តសប្បុរសធម៌។ សាសនិកទាំងអស់ សុទ្ធតែគោរពតាមគោលការណ៍ណែនាំ និងគោលនយោបាយ ច្បាប់របស់រដ្ឋ រួមដំណើរជាមួយប្រទេសជាតិ កសាងមាតុភូមិសន្តិភាព សុភមង្គល និងវិបុលភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


