VOV.VN - Phuoc Tich-ភូមិបុរាណនៅទីក្រុង Hue ភាគកណ្តាលវៀតណាមមាន
អាយុកាល៥រយឆ្នាំពោសពេញទៅដោយផ្ទះធ្វើអំពីឈើនិងរបរធ្វើគ្រឿងភាជន៍។

ភូមិបុរាណ Phuoc Tich នៅឃុំ Phong Hoa ស្រុក Huong Dien ខេត្ត Thua Thien –Hue ត្រូវបានបង្កើតឡើងកាលពីទស្សវត្តន៍ទី១៥។ នេះគឺជាភូមិបុរាណទី២ដែលបានបញ្ជូល
ក្នុងបញ្ជី “បេតិកភ័ណ្ឌជាតិ” បន្ទាប់ពីភូមិបុរាណ Duong Lam។

ឆ្លងកាត់រយៈពេល៥រយឆ្នាំកកើតឡើងនិងរីកធំធាត់ ភូមិបុរាណ Phuoc Tich នៅរក្សាបានភាពសាមញ្ញរបស់ជនបទវៀតណាម។

លក្ខណៈវិសេសវិសាលនោះគឺ ភូមិ Phuoc Tich នៅរក្សាបានផ្ទះ
បុរាណធ្វើអំពីឈើមានអាយុកាលជាង១រយឆ្នាំចំនួន២០ខ្នង

ផ្ទះនិមួយៗជាសំណង់ស្ថាប័ត្យកម្មវិសេសវិសាល និងបានចាត់ទុកជាបេតិកភ័ណ្ឌពិសេសរបស់ទីក្រុង Hue។

ផ្ទះទាំងនេះមានរចនាសម្ព័ន្ធអំពីឈើ បង្កើតប្រព័ន្ធពន្លួញ១ ងាយស្រួលក្នុងការដំឡើងនិងរុះរេចេញ

Phuoc Tích នៅត្រូវបានគេស្គាល់ដល់ ជាភូមិមានទីស្ការៈបូជារបស់វង្សត្រកូលយូរឆ្នាំមកហើយ

ទីស្ការៈបូជារបស់វង្សត្រកូលទាំងអស់នេះសុទ្ធតែបានសាងសង់តាមរចនាបទពិសេស
ជាមួយនិមិត្តរូបរបស់កម្លាំងពលំអភិជនភាពសត្វនាគនិងសត្វហង្សជាដើម។

នៅមុខផ្ទះបុរាណនីមួយៗនៅភូមិ Phuoc Tich មានផ្ទាំងថ្មសិលាចារឹតឬទីសក្តារៈ១

រួមជាមួយប្រព័ន្ធផ្ទះបុរាណ ទីសក្តារៈបូជារបស់វហ្សត្រកូល ភូមិ Phuoc Tịch នៅមានសាលា ភូមិ វត្ត វិហារជាច្រើន ក្នុងនោះមានវិហារ Cay Thi ជាវិហារមានអាយុកាលរាប់រយឆ្នាំ ជាមួយរឿងព្រេងតៗគ្នាទៀតផង

លើសពីនេះទៅទៀត ពេលមកដល់ភូមិបុរាណ Phuoc Tich ភ្ញៀវទេចរណ៍នឹងចាប់អារម្មណ៍ ដោយផ្លូវក្រាលឥដ្ឋ ព័ទ្ធជំវិញដោយដើមតែដាំជួរទៀតផង

Phuoc Tich នៅល្បីដោយរបរធ្វើគ្រឿងភាជន៍

ផលិតផលភាជន៍សុទ្ធតែបានធ្វើពីបាតដៃ និងប្រើដោយអុស

សព្វថ្ងៃកុម្ភកាភេណ្ឌត្រូវបានអនុវត្តដោយជនមួយចំនួនដែលចង់អភិរក្សមុខរបររបស់ជីដូនជីតា។