គំរោងការណ៍ស្ថាបនាស្ពាន Nhat Tan ស្ថិតនៅផ្លូវខ្សែក្រវ៉ាត់ទី ២ នៃទីក្រុងហាណូយ។ ក្បាលស្ពានភាគខាងជើងស្ថិតនៅក្នុងស្រុក Dong Anh ។ ក្បាលស្ពានភាគខាងត្បូង
ចំណុះ សង្កាត់ Phu Thuong ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ បន្ទាប់ពីសម្រេចរួចរាល់
ស្ពាន Nhat Tan នឹងជួយ កាត់បន្ថយចំងាយពីព្រលានយន្តហោះ Noi Bai មកក្រុង
ហាណូយ។

គំរោងការណ៍នេះត្រូវបានបើកការដ្ឋានសាងសង់នាចខែមិនាឆ្នាំ ២០០៩ ដោយ
មានទុនសរុប ១៣៦០០ ពាន់លានដុងវៀតណាមជាចំនួន ODA ផ្តល់ដោតជប៉ុន
និងទុនបដិភាគរបស់ វៀតណាម។ តាមគំរោង ស្ពាន Nhat Tan នឹងបើកសម្ពោធន៍
ក្នុងឱកាសរំ លឹកខួបអនុស្សារវរីយ៍ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា)។ រូបភាព
មួយចំនួនអំពីស្ពាន Nhat Tan មុនថ្ងៃបើកសម្ពោធន៍៖

រូបភាពដំបូងរបស់ផ្លូវយកឈ្មោះនាយកឧត្តមសេនីយ៍ Vo Nguyen Giap កលែក មើលពីលើស្ពាន
Nhat Tan

ផ្លូវ Vo Nguyen Giap ដែលតភ្ជាប់ពីព្រលានយន្តហោះ Noi Bai ដល់ស្ពាន Nhat Tan មានបណ្តោយ ១២ គីឡូម៉ែត្រ។

បណ្ដាកម្មករកំពុងសម្អាតផ្លូវឡើងលើស្ពាន។

បណ្ដាផ្លូវចូលស្ពានមានបណ្តោយ ៥.៣ គីឡូម៉ែត្រ និងទទឹង ៣៣.២ ម៉ែត្រ។

ស្ពាន Nhat Tan គឺជានិមត្តិរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុន។

នាបច្ចុប្បន្ន កិច្ចការជាង ៩០% ត្រូវបានសម្រេច ។

ស្ពាន Nhat Tan គឺជាស្ពានខ្សែកាបដំបូងនៅទីក្រុងហាណូយ។

បន្ទាប់ពីសម្រេចរួចរាល់ស្ពាននេះនឹងបង្រួញចម្ងាយពីព្រលានយន្តហោះ Noi Bai ចូល ទីក្រុងហាណូយ។

ស្ពាននេះបណ្តោយ ៩ គីឡូម៉ែត្រសំរាប់រថយន្ត ៨ ខែ្សបើកលើស្ពាន។

ស្ពានមានបង្គោលស្នូលចំនួន ៥ រូបប្រាសាទមានប្រវែង ៣.៧៥ គីឡូម៉េត្រ។

បណ្ដាកម្មករចំណុះគណៈកម្មការគ្រប់គ្រងគំរោងការណ៍ ៨៥ កំពុងខំប្រឹងប្រែង សុក្រិដការកសាងស្ពានដើម្បីបើកសម្ពោធន៍នាទិវារំដោះរដ្ឋធានី ថ្ងៃទី ១០ តុលា ខាងមុខនេះ៕