ខុសពីដោយឡែកពីរូបភាពទេសភាពនៅបណ្ដាភូមិជនបទប្រពៃណីរបស់វៀតណាម
ភូមិ Cuu ឃុំ Van Tu ស្រុក Phu Xuyen (ទីក្រុងហាណូយ) ល្បីឈ្មោះដោយបណ្ដាភូមិ
គ្រឹះ​បុរាណស្អាត មានក្បូក្បាច់រចនាជាលក្ខណៈបារាំងនាដើមសតវត្សទី​ ២០។

អ្នកភូមិ Cuu ល្បីឈ្មោះដោយមុខរបរកាត់ដេរ។ នាអតីតកាល អ្នកកាត់ដេរនៅភូមិ
Cuu គ្រាន់តែកាត់ដេរសំលៀកបំពាក់សំរាប់ជនបារាំងនិងអ្នកមាននៅទីក្រុងហាណូយ
តែប៉ុណ្ណោះ។ អាស្រ័យដោយមុខរបរនេះ អ្នកភូមិ Cuu បានក្លាយទៅជាមូលធនស្តុត
ស្តម ដែលមាន ហាងកាត់ដេរជាច្រើននៅទីក្រុងហាណូយផងនិងទីក្រុង Sai Gon
(បច្ចុប្បន្នជាទីក្រុង ហូជីមិញ) ផង។

គ្រានោះ បណ្ដាអាគារនៅទីក្រុងហាណូយ ឬ ទីក្រុង Hai Phong (ភាគខាងជើង
វៀតណាម) សុទ្ធតែត្រូវបានកសាងតាមស្ថាបយ្យកម្មបារាំង។ ដោយហេតុនេះ
អ្នកភូមិ Cuu បានកសាងភូមិគ្រឹះរបស់ខ្លួនតាមស្ថាបយ្យកម្មពោលខាងលើ។
ដំណើរកសាងនេះបាន ប្រព្រឹត្តទៅក្នុងដំណាក់កាលឆ្នាំ ១៩២០-១៩៤៥។

នាបច្ចុប្បន្ន បណ្ដាភូមិគ្រឹះបុរាណមានក្បូក្បាច់រចនាជាលក្ខណៈវប្បធម៌របស់លោក
ខាងលិចនិងខាងកើតនៅរក្សាបាន។​ ភ្ញៀវណាពីគ្របទិសទីដែលបានទៅទស្សនា
នៅភូមិបុរាណ Cuu នឹងមិនអាចបំផ្លេចបានរូបភាពស្រស់ត្រកាលវិសេសវិសាល
នៃភូមិគ្រឹះបុរាណនៅទីនេះឡើយ។

ខ្លោងទ្វារបស់វិហារមួយនៅភូមិ Cuu ។

បណ្ដាខ្លោងទ្វានៃភូមិគ្រឹះបុរាណ។

ស្វែងកណ្ដាលក្នុងផ្ទះបុរាណមួយក្នុងភូមិ Cuu។


ចំណុចភិនភាគបុរាណស្ថាបយ្យកម្មបារាំង។

ខ្លោងទ្វាភូមិ Cuu គឺជាស្ថាបយ្យកម្មបុរាណខ្ពស់បំផុតនៅភូមិនេះដែលត្រូវបាន កសាងដូចជាសៀវភៅឆំសម្បើមមួយ។

ស្ពានតូចមួយតភ្ជាប់ផ្ទះចំនួន ២ ខ្នង់របស់លោក Xa Vinh។




ផ្លូវភូមិនាពេលល្ងាច។


មកទស្សនានៅភូមិ Cuu ភ្ញៀវទេសចរណ៍មិនត្រឹមតែទាក់ទាញដោយស្ថាបយ្យកម្ម ស្អាតបាតរបស់បណ្ដាភូមិគ្រឹះបុរាណ ប៉ុណ្ណោះទេ ថែមទាំង ដោយបរិយាកាសសុខ ស្ថាន្តត្រាណ នៅទីនេះ ទៀតផង៕

ផ្ទះបុរាណមួយរបស់លោក Phó Du ដែលត្រូវបានកសាងកាលពីឆ្នាំ ១៩២៩៕

ភូមិ Cuu នៅរក្សាបានភាពសុខសាន្តត្រាណនរបស់ខ្លួនដ៏ដែល៕