ដើម្បីជួយជ្រោមជ្រែងចលនាស្ម័គ្រចិត្ដបរិច្ចាគឈាម នាព្រឹកថ្ងៃទី ១៤ សីហា បណ្ដាអ្នកយក
ព័ត៌មាន អ្នកនិពន្ធ កម្មាភិបាល បុគ្គលិក នៃវិទ្យុសម្លេងវៀតណាមបានចូលរួម “ទិវាបុណ្យ
បរិច្ចាគឈាមឆ្នាំ ២០១៣” នៅមណ្ឌលផ្សាយសម្លេងជាតិ ទីក្រុងហាណូយ។ នេះគឺជាឆ្នាំទី ៤ ដែលវិទ្យុសម្លេងវៀតណាមបានរៀបចំសកម្មភាពដ៏មានអត្ថន័យនេះ។
រូបភាពមួយចំនួននៃទិវាបុណ្យបរិច្ចាគឈាម។

អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Nguyễn Kim Oanh ចូលរួមបរិច្ចាគឈាម លើកទី ១៦។

នាព្រឹកថ្ងៃទី ១៤ សីហា កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស នៃវិទ្យុសម្លេងវៀត ណាមចំនួន ៣ រយ នាក់ បានចូលរួមទិវាបុណ្យបរិច្ចាគឈាម។

បណ្ដាអ្នកស្ម័គ្រចិត្ដត្រូវពិនិត្យសុខភាពមុនពេលបរិច្ចាគឈាម។




នេះគឺជាឆ្នាំទី ៤ ដែលវិទ្យុសម្លេងវៀតណាមរៀបចំសកម្មភាពដ៏មានអត្ថន័យនេះ។

បណ្ដាអ្នកយកព័ត៌មានវ័យក្មេងសប្បាយរីករាយ ក្នុងពេលចូលរួមបរិច្ចាគឈាម។

អ្នកយកព័ត៌មាននៃបណ្ឌលព័ត៌មានញញឹមរីករាយពេលដែលបរិច្ចាគឈាម។



បង Hoang Minh Duc បុគ្គលិកនៃអគ្គក្រុមហ៊ុនផ្សាយសម្លេង-ទូរទស្ស-ព័ត៌មាន EMICO ចំណុះវិទ្យុសម្លេងវៀតណាម) បានចូលរួមបរិច្ចាគឈាមជាលើកដំបូង។

អ្នកយកព័ត៌មានជានារីជាច្រើនក៏បានចូលរួមបរិច្ចាគឈាមផងដែរ។

ទោះបីជិតដល់ថ្ងៃត្រង់ទៅហើយក្តី ប៉ុន្តែ នៅមណ្ឌលបរិច្ចាកឈាមមនុស្សយ៉ាងច្រើន កុះករនៅរងចាំ៕