ទិដ្ឋភាពនៅខេត្ត Dong Nai មើលពីអាកាស (ប្រភព៖ baochinhphu.vn) |
សូមស្តាប់សម្លេងខាងក្រោមនេះ៖
សម្ព័ន្ធសមាគមយុវជនវៀតណាមខេត្ត Dong Nai និងសម្ព័ន្ធសមាគមមិត្តភាពវៀតណាម - រុស្ស៊ី បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីស្តីពីការសម្របសម្រួលសកម្មភាពកិច្ចការបរទេសប្រជាជននាខែវិច្ឆិកាឆ្នាំ ២០១៩ ។ (ប្រភព៖ doanthanhnien.vn) |
ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំខេត្ត Dong Nai បានកំណត់គោលដៅទាក់ទាញ ទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ១ ពាន់លាន ដុល្លារអាមេរិក ហើយខេត្តក៏បានសម្រេចលើសពីផែនការផងដែរ។ យោងតាមលោក Ho Van Ha ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Dong Nai បានឲ្យដឹងថា ដើម្បីទទួលបានលទ្ធផលទាំងនេះ គឺអាស្រ័យទៅលើ គោលនយោបាយទាក់ទាញការវិនិយោគរបស់ខេត្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មមកវិនិយោគក្នុងតំបន់។ «បញ្ហាអភិវឌ្ឍន៍អង្គភាពអាជីវកម្មក៏ជាបញ្ហា អភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅរបស់ ខេត្តផងដែរ។ ហេតរុដូច្នេះគណៈកម្មាធិការបក្សរបស់ខេត្ត ក៏បានកំណត់ថា ការគាំទ្រដល់អង្គភាពអាជីវកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់និងប្រកបដោយនិរន្តរភាពបំផុត។ ជារៀងរាល់ឆ្នាំខេត្តបានរៀបចំ កិច្ចប្រជុំជាមួយសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីលើកកម្កើង និងផ្ទៀងស្តាប់ឲ្យទាន់ពេលវេលានូវប្រការអ្វីដែលសហគ្រាសដូចការលំបាកនិង ឧបសគ្គនានា ដើម្បីដោះស្រាយឲ្យបានល្អផងដែរ»។ នេះបើយោងតាមមតិរបស់លោក Ho Van Ha។
នៅចំពោះមុខការរីករាលដាលនៃជំងឺ Covid-19 ដើម្បីចែករំលែក និងរួមដំណើរ ជាមួយដៃគូបរទេសដែលមានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយគ្នានាពេលថ្មីៗនេះ សម្ព័ន្ធសមាគមមិត្តភាពខេត្ត Dong Nai និង សមាគម មិត្តភាព ជាសមាជិក ទើបបានបរិច្ចាគម៉ាស់ក្រណាត់ការពារ មេរោគចំនួន ៦០០០ ម៉ាស់ ដល់មន្ត្រីនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលនៃប្រទេសឡាវ កម្ពុជា ថៃ ជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី បារាំង និងអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួនទៀត ប្រចាំនៅទីក្រុងហូជីមិញ។តាមនោះបានបញ្ជាក់ពីមនោសញ្ចេតនានិងទំនាក់ ទំនងមិត្តភាពដ៏ល្អប្រពៃរវាងប្រជាជនខេត្ត Dong Nai និងប្រជាជននៃប្រទេស ដទៃទៀតក្នុងការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។ អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Dong Nai លោក Tran Quoc Toan បានមានប្រសាសន៍ថា៖ «អនុវត្តតាមសារចរលេខ ២៥ របស់ការិយាល័យនយោបាយស្តីពីកិច្ចការ បរទេសពហុភាគី នាពេលខាងមុខយើងខ្ញុំត្រូវតែពង្រឹងនិងពង្រីកកិច្ចការ បរទេសពហុភាគីជាមួយអង្គការនានា ដូចជាសហភាពអឺរ៉ុប អាស៊ាន ជាដើម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក។ មន្ទីរកិច្ចការបរទេសវៀតណាម បានសម្របសម្រួលជាមួយមន្ទីរនិងស្ថាប័ននានាដើម្បីធ្វើសេនាធិការដល់ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជា ជនខេត្តដើម្បីចាត់បញ្ជូន ប្រតិភូទៅជំរុញការវិនិយោគនិងពាណិជ្ជកម្មនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាសហភាពអឺរ៉ុប រុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីបង្កើនការទាក់ទាញ វិនិយោ គិនបរទេសដែលមានសក្តានុពលខាងវិទ្យាសាស្ត្របច្ចេកវិទ្យានិងមានចំណេះដឹងខ្ពស់ឲ្យ មកវិនិយោគនៅខេត្ត Dong Nai ផង ដែរ»។
ដោយមានប្រៀបខ្លាំងរបស់ខ្លួនខេត្ត Dong Nai រួមជាមួយបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំរុញកិច្ចការបរទេសក្នុងសម័យកាល ធ្វើសមាហរណកម្មអន្តរជាតិ។ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ នៅតែបន្តជាបុព្វបទសម្រាប់ខេត្ត Dong Nai ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់ប្រកបដោយជោគជ័យ នាពេលខាងមុខនេះ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

