ទិដ្ឋភាពជនបទថ្មីនៅជនបទវៀតណាម

ចាប់តាំងពីពេលត្រូវបានទទួលស្គាល់ជាឃុំស្តង់ដារជនបទថ្មីក្នុងឆ្នាំ ២០១៦ មក មុខមាត់ជនបទនៃភូមិស្រុកនៅឃុំ N'Thol Ha ស្រុក Duc Trong ខេត្ត Lam Dong បានផ្លាស់ប្តូរដោយឥតឈប់ឈរ។ ក្នុងនោះ ភូមិ Sre Đăng ដែលជាទីកន្លែងមានជនជាតិភាគតិច K’ho រស់នៅច្រើន ត្រូវបានចាត់ទុកថាជាសំនៅដ្ឋានគំរូ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងទូលំទូលាយទាំងជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី។ លោក Liêng Hót Ha Thao ជនជាតិ K’ho ម្នាក់មកពីភូមិ Sre Đăng បានឲ្យដឹងថា៖

“គោលនយោបាយរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ចំពោះប្រជាជន ដូចជាការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងលំនៅដ្ឋានគំរូ ហើយប្រជាជននៅទីនេះមានការយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុង ចលនារបស់តំបន់ ។ ចាប់តាំងពីពេលនោះមក មុខមាត់ភូមិស្រុកត្រូវបានផ្លាស់ប្តូរ ផ្លូវថ្នល់ស្អាតបាត ប្រជាជនបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម ក្នុងការផលិត តាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ បង្កើនប្រាក់ចំណូល។ ជីវភាពខាងសេដ្ឋកិច្ចបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍ជាច្រើនបើប្រៀបធៀបនឹងពេលមុនផងដែរ”។

សក្ខីភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍឈានទៅមុខនេះ គឺនាបច្ចុប្បន្បនេះអត្រាគ្រួសារក្រីក្រនៅភូមិ Sre Đăng មានត្រឹមតែ ១ % ហើយ ២/៣ នៃផ្ទៃដីកសិកម្មត្រូវបានអនុវត្តន៍តាមទិសដៅផលិតកម្មបច្ចេកវិទ្យាខ្ពស់ ហើយកុមារទាំង ១០០% ក្នុងភូមិបានទៅសាលារៀនតាមអាយុកំណត់។ យោងតាមចាស់ភូមិ K’Hai នៅភូមិ Sre Đăng បានឲ្យដឹងថា៖ ជីវភាពរស់នៅ ធូរធារឡើង ដូច្នេះហើយការឃោសនា និងចលនាប្រជាជនអនុវត្តន៍គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋក៏ងាយស្រួលជាង។ មនុស្សគ្រប់រូបសុទ្ធតែមានការយល់ដឹង និងមានការទទួលខុសត្រូវជាងដើម្បីសហគមន៍។ ដូច្នេះហើយ ការកសាងបរីគំរូត្រូវបានប្រព្រឹត្តទៅដោយរលូន និងស្របតាមផែនការរបស់តំបន់៖ “ខ្ញុំជាចាស់ភូមិគឺត្រូវខិតខំប្រឹងប្រែងចលនាដល់កូនចៅបង្កបង្កើនផល មិនត្រឹមតែធានាដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលខ្ពស់សម្រាប់កូនចៅទៅសិក្សារៀនសូត្រទៀតផង។ បើមានបំណងចង់ចលនាដល់អ្នកភូមិឲ្យស្ដាប់តាមដំបូងឡើយ ក្រុមគ្រួសារ និងកូនចៅរបស់ខ្ញុំត្រូវធ្វើជាគំរូ ឈានទៅមុខក្នុងការអនុវត្តចលនានានា។ បច្ចុប្បន្ននេះ កូនចៅអ្នកភូមិជាច្រើនបានចូលរៀននៅសកលវិទ្យាល័យ គ្រួសារណាក៏មានជីវភាពរស់នៅធូរធារ ហើយបានទិញមធ្យោបាយ គ្រឿងម៉ាស៊ីន បម្រើផលិតកម្ម និងជីវភាពរស់នៅ។ អាស្រ័យហេតុនេះ ការកសាងជនបទថ្មី និងការកសាងលំនៅដ្ឋានគំរូក៏បាននាំមកនូវលទ្ធផលជាច្រើន ហើយភូមិស្រុកក៏មានការអភិវឌ្ឍច្រើនផងដែរ”។

ទិដ្ឋភាពជនបទថ្មីនៅជនបទវៀតណាម

យោងតាមលោក Le Ba Duong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ N'Thol Ha ស្រុក Duc Trong បានឲ្យដឹងថា ក្រៅពីភូមិ Sre Đăng ដែលត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong ទទួលស្គាល់ជាតំបន់លំនៅដ្ឋានគំរូនោះ ឃុំក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គំរូនេះនៅតាមភូមិចំនួន ៥ នៅសល់ទៀត។ ដោយមានការស្រុះចិត្តគំនិត និងការរួមកម្លាំងកាយរបស់អ្នកឃុំក្នុងការអនុវត្តចលនា “ប្រជាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ” “រួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកធ្វើជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព” “យុវជនរួមដៃគ្នាកសាងជនបទថ្មី” ជាពិសេសគឺយុទ្ធនាការ “ប្រជាជនទាំងមូលកសាងជនបទថ្មី នគរអរិយធម៌"នោះ ឃុំ N'Tol Ha ប្រាកដជានឹងសម្រេចបានស្តង់ដារឃុំជនបទថ្មីលើកកម្ពស់នាឆ្នាំ ២០២៣ ខាងមុខ។ លោក Le Ba Duong បានឲ្យដឹងថា៖ “ការកសាងជនបទថ្មីបានរួមចំណែកអភិវឌ្ឍន៍មុខមាត់ឃុំ ក៏ដូចជាជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជនក្នុងឃុំ។ នាពេលខាងមុខ ឃុំ N'thol Ha នឹងបន្តកសាងភូមិដែលនៅសល់តាមស្តង់ដារភូមិគំរូថ្មី អនុវត្តន៍ល្អស្តង់ដារជនបទថ្មីលើកកម្ពស់ផងដែរ”។

ចាប់ផ្ដើមពីឃុំដ៏លំបាក ជាមួយបងប្អូនជនរួមជាតិភាគតិចរស់នៅយ៉ាងច្រើនកុះករ ប៉ុន្តែដោយមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងការយល់ដឹង បណ្ដាភូមិស្រុករបស់ឃុំN'Thol Ha ស្រុក Duc Trong ខេត្ត Lam Dong មិនត្រឹមតែបានរួចផុតពីភាពក្រីក្រ ឈានឡើងកសាងជីវភាពសម្បូរធូធារប៉ុណ្ណោះទេ ថែមទាំងបានកសាងទេសភាពអរិយធម៌ និងទំនើបជាជំហានៗទៀតផង៕