លេណដ្ឋានបញ្ជាការប្រយុទ្ធ Dien Bien Phu លើលំហរអាកាស។

លេណដ្ឋានបញ្ជាការប្រយុទ្ធ Dien Bien Phu លើលំហរអាកាស។ - ảnh 1
លេណដ្ឋានបញ្ជាការប្រយុទ្ធ-សក្ខីភាពប្រវត្តិសាស្ត្រការប្រយុទ្ធ Dien Bien Phu លើលំហរអាកាស។


        VOV-នាំមុខចរន្តមនុស្សមកចូលទស្សនាលេណដ្ឋានបញ្ជាការប្រយុទ្ធក្នុង​ប៉ុន្មានថ្ងៃដំបូងដែលលេណដ្ឋានត្រូវបានបើកទ្វាឡើងវិញ ឧត្តមសេនីយ៍ត្រី
Nguyen Van Ninh បានឧទ្ទេសនាមអំពីកន្លែងដែលលោកធ្លាប់បំពេញការងារក្នុង
រយៈពេល​១០ឆ្នាំក្នុងថានៈជាអនុប្រធានក្រុមប្រចាំការប្រយុទ្ធក្នុងបណ្ដាឆ្នាំ៧០
នៃសតវត្សមុន។

        ក្នុងអំឡុង១២យប់ថ្ងៃនៃការប្រយុទ្ធ Dien Bien Phu លើលំហរ​អាកាស លេណដ្ឋានដ៏តូចក្រោមដីនេះជាមជ្ឈមណ្ឌលបញ្ជាការ កន្លែងដែល​ទទួល​ដោះស្រាយរាល់ព័ត៌មានចារកម្មសម្ងាត់អំពីផ្លូវហោះហើរបស់យន្តហោះ B52
និងជា​កន្លែងតាមដានស្ថានភាពប្រយុទ្ធលើសមរភូមិភាគខាងជើងទាំងមូលក៏
ដូចជា​សមរភូមិឥណ្ឌូចិន​ដើម្បីផ្សាយបទបញ្ជាប្រយុទ្ធទាន់ពេលវេលារបស់ថ្នាក់
ដឹកនាំ​អគ្គសេនាធិការដ្ឋាន។ ឧត្តមសេនីយ៍ត្រី Nguyen Van Ninh បានឲ្យដឹងថា៖

        “នាថ្ងៃទី១៨ធ្នូ (ថ្ងៃចាប់ផ្ដើមនៃយុទ្ធនាការ) ម៉ោង៤ពេលរសៀលបានមាន​ព័ត៌មានកងទ័ពរាយការណ៍។ បន្ទាប់នោះអគ្គសេនាធិការរង Phung The Tai បាន
​ឲ្យដឹងថាសមមិត្ត Le Duc Tho បានត្រឡប់មកប្រទេសវិញ។ អាមេរិកបានផ្អាក
ការ​ចរចារ​ក្រុងប៉ារីស្ត។ ដល់ម៉ោង១៨និង២០នាទីមានសញ្ញារបស់យន្តហោះ
B52។ ផ្អែកទៅ​លើប្រភពព័ត៌មានទាំងបីនោះនិងការត្រៀមខ្លួនជាស្រេចប្រយុទ្ធ
របស់ទីបញ្ជាការគ្រប់ជាន់ថ្នាក់ក្រុមយើងខ្ញុំបានប្រជុំនិងចាត់ទុកថាអាមេរិកនឹង
ទម្លាក់គ្រាប់បែកទៅលើក្រុងហាណូយ។ យើងបានសំរេចចិត្តប្រកាសអសន្ន
ទម្លាក់គ្រាប់បែក មុន២៥​នាទី។ នេះជាប្រការមិនធ្លាប់មានលើពិភពលោក។”

លេណដ្ឋានបញ្ជាការប្រយុទ្ធ Dien Bien Phu លើលំហរអាកាស។ - ảnh 2
បណ្ដាប្រការសំងាត់របស់លេណដ្ឋានត្រូវបានលេចចេញពីម៉េម័ររបស់ឧត្តមសេនីយ៍ត្រី Nguyen Van Ninh និងយុទ្ធមិត្ត បណ្ដាអ្នកដែលធ្លាប់ធ្វើការក្នុងលេណដ្ឋាននោះ។

        នៅលេណដ្ឋាននេះដែរ តាមឧត្តមសេនីយ៍ត្រី Nguyen Van Ninh ថា
ភេរវសញ្ញា​ព្រមានយន្តហោះ B52 ហោះចូលហាណូយជាលើកដើមដំបូងត្រូវ
បានផ្សាយទៅ។

        “នេះជាច្នុកភេរវសញ្ញាអគ្គិសនីលើដំបូលអាគ៌ារដ្ឋសភា (សាលប្រជុំ Ba
Dinh)។ ពេលនោះមានការកំណត់ថាភេរវសញ្ញា Ba Dinh ស្រែកឡើងនោះ
ភេរវសញ្ញា​អគ្គិសនីចំនួន១៥ផ្សេងៗទៀតរបស់ក្រុងហាណូយត្រូវស្រែក។ ខ្ញុំ
ជាអ្នកដើមដំបូង​ចុចច្នុកភេរវសញ្ញាប្រកាសឲ្យដឹងថាយន្តហោះ B52 ចូលមក
ក្រុងហាណូយសំណូមពរ​កំលាំងប្រដាប់អាវុធប្រមូលផ្ដុំយកចិត្តទុកដាក់ ត្រៀម
ខ្លួនជាស្រេចវាយប្រហារ​យន្តហោះ B52 និងក៏ជាសេចក្តីប្រកាសឲ្យប្រជាជន
ចូលត្រង់សេ។”

លេណដ្ឋានបញ្ជាការប្រយុទ្ធ Dien Bien Phu លើលំហរអាកាស។ - ảnh 3
ទ្វាក៏មានពីរស្រទាប់ដែរ។

        ក្នុងរយៈពេល១២យប់ថ្ងៃរបស់យុទ្ធនាការ Dien Bien Phu លើលំហរអាកាស នៅលេណដ្ឋានបញ្ជាការប្រយុទ្ធមានក្រុមអ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
ក្រុម Radar ដែលលោកស្រី Pham Thi Thanh ជាសមាជិការមួយនាក់ជានិច្ចកាល​ប្រចាំការតាមដាននិងគូរបណ្ដាផ្លូវហោះហើររបស់កងទ័ពជើងអាកាសអាមេរិក
មិនទុកឲ្យខ្វះសញ្ញាណាមួយឡើយ។

        “ក្នុងបន្ទប់នេះ យើងខ្ញុំត្រូវពាក់ headphone ក្នុងអំឡុង២ម៉ោង (ក្រុម​ប្រចាំ
នីមួយៗក្នុងរយៈពេល២ម៉ោង)។ ពេលមានសញ្ញាផ្សាយពីស្ថានីយ៍ Radar របស់កងទ័ពការពារដែនអាកាសនោះយើងត្រូវតាមដានយ៉ាងម៉ត់ចត់និងសំរេច
ចេញបទបញ្ជាប្រកាស។”

        រីឯវរៈសេនីយ៍ឯក Nguyen Quan Hong វិស្វករគូរប្លង់នៃលេណដ្ឋាននេះបាន​
រំលឹក​ឡើងវិញថា លេណដ្ឋានត្រូវបានសាងសង់តាំងពីប៉ុន្មានថ្ងៃដើមដំបូង​ដែល​កងទ័ពអាមេរិកធ្វើសង្គ្រាមបំផ្លាញ់ភាគខាងជើង (ចុងឆ្នាំ១៩៦៤ដើមឆ្នាំ​១៩៦៥)។ លេណដ្ឋានមានទំហ៊ុំ៦៤ម៉ែត្រក្រឡា ចែកជា៣បន្ទប់ ត្រូវបានវាយ​តំលៃ​គឺទំនើប
បំផុតពេលនោះ។

        “លេណដ្ឋានត្រូវបានសាងសង់ដោយបេតុង។ លើដំបូលមានស្រទាប់ចំនួន
៣ជាន់ស្រទាប់ខាងលើនិងខាងក្រោមបំផុតគឺដោយបេតុង ស្រទាប់កណ្ដាល
ក្រាលខ្សាច់។ ទ្វា​ក៏មានពីរស្រទាប់ដែរ។ ទ្វានៅខាងក្រៅក្រាស់ណាស់ ទប់ទល់
នឹងកំលាំងជះ​បរមាណូ។”

         ពេលវេលាបានកន្លងផុតទៅប៉ុន្តែតួនាទីរបស់លេណដ្ឋានបញ្ជាការប្រយុទ្ធ
និងបណ្ដាជនដែលធ្លាប់ធ្វើការនៅទីនេះបានឈានចូលក្នុងប្រវត្តិសាស្ត្រប្រជាជាតិ
ដូចជាកត្តាសំខាន់បំផុតដែលធ្វើឡើងយុទ្ធជ័យនៃការប្រយុទ្ធ Dien Bien Phu លើ
លំហរអាកាស រដូវ​រងាឆ្នាំ១៩៧២៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ