សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
HUONG TRA -
(VOV) /
(VOV)_ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ទំនាក់ទំនងការទូតរវាងវៀតណាម និង
ឥណ្ឌូនេស៊ី ត្រូវបានពង្រឹងនិងពង្រីកជានិច្ច ហើយបានលើកកំរិតជាទំនាក់ ទំនង
ដៃគូយុទ្ធសាស្ត្រ។ រួមចំណែកក្នុងការជំរុញទំនាក់ទំនងនេះ មានសមាគម មិត្ត
ភាពវៀតណាម-ឥណ្ឌូនេស៊ី។ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃ
ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (ថ្ងៃទី៣០ធ្នូឆ្នាំ ១៩៥៥-ថ្ងៃ
ទី៣០ធ្នូឆ្នាំ២០១៥)។ មហាសន្និបាតលើកទី៣ នៃសមាគមមិត្តភាពវៀតណាម-
ឥណ្ឌូនេស៊ីត្រូវបានប្រារព្វឡើងនាពេលថ្មីៗនេះនៅទីក្រុងហាណូយ ដោយបាន
កំណត់ភារកិច្ចស្នូល គឺបង្កើនការយល់ដឹង មិត្តភាព និងជំនួបប្រាស្រ័យប្រជាជន
នៃប្រទេសទាំងពីរ តាមរយៈបណ្ដាពហុមធ្យោបាយផ្សព្វផ្សាយ។
 |
សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ |
សមាជិក សមាជិកាចំនួន១៧រូបនៃគណៈកម្មាធិការប្រតិបត្តិ សមាគមមិត្តភាព
វៀតណាម-ឥណ្ឌូនេស៊ី អាណត្តិ ២០១៥-២០២០ ត្រូវបានជ្រើសតាំងនេះសុទ្ធតែជា
អ្នកស្រឡាញទឹកដីនិងមនុស្សឥណ្ឌូនេស៊ី។គេបានរៀបចំផែនការធ្វើសកម្មភាព
ដើម្បីជំរុញជំនួបប្រាស្រ័យរវាងប្រទេសទាំងពីរ។ ស្ដីពីទំនាក់ទំនងរវាងប្រទេសទាំង
ពីរ ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី លោក Nguyen Dang Tien និង
ជាអគ្គនាយកវិទ្យុសម្លេងវៀតណាម មានប្រសាសន៍ថា៖
“ វៀតណាមនិងឥណ្ឌូនេស៊ីមានខឿនវប្បធម៌ប្រហាក់ប្រហែលគ្នា និងមានទំ
នាក់ទំនងតាំងពីយូណាស់មកហើយ។ ជាពិសេស ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងការ
ទូត ឆ្នាំនេះជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងឥណ្ឌូនេស៊ី យើងខ្ញុំបានកំណត់ភារកិច្ចស្នូលគឺជំរុញទំនាក់ទំនង
មិត្តភាពនេះអោយកាន់តែអភិវឌ្ឍន៍ ប្រកបដោយស៊ីជំរៅជាង និងប្រសិទ្ធិភាពជាង។
នាពេលខាងមុខនេះ យើងខ្ញុំនឹងជំរុញបន្ថែមទៀតបណ្ដាសកម្មភាពផ្លាស់ប្តូរវប្បធម៌
និងប្រពៃណី ដូចជា៖ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនង
ការទូត ជំនួបប្រាស្រ័យ សហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុផ្សាយ
សម្លេងជាតិឥណ្ឌូនេស៊ី។”
ពង្រឹងនិងពង្រីកប្រពៃណីនិងសកម្មភាពក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សមា
គមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នីតិកាលទី៣ នេះបានសន្យាបន្តរក្សាសកម្មភាពឃោសនា ឧទ្ទេសនាមព័ត៍មានចំពោះប្រជាជនគ្រប់ស្រទាប់អំពីប្រវត្តិសាស្ត្រ ទឹកដី មនុស្សវៀតណាម-ឥណ្ឌូនេស៊ី អំពីទំនាក់ទំនងមិត្តភាពប្រពៃណី ក៏ដូចជាកិច្ចសហ
ប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ជួយឧបត្ថម្ភ ធ្វើជាស្ពានតភ្ជាប់វិ
ស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងសុខាភិបាល។ ដោយបានចាប់បដិសន្ធិពីថ្ងៃ
ទី១៩ ឧសភាឆ្នាំ២០០៥មក សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី បានក្លាយទៅ
ជាផ្នែកសំខាន់មួយដែលមិនអាចខ្វះបាន ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Mayerfas ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានចាត់ទុកថា៖
“ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជននៃប្រទេស
ទាំងពីរដើរតួនាទីដ៏សែនសំខាន់។ ក្រោមការដឹកនាំរបស់សម្ព័ន្ធសមាគមមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ដើរតួនាទីតភ្ជាប់ប្រជាជននៃប្រ
ទេសទាំងពីរ។ សមាគមបានសកម្មរៀបចំជំនួបប្រាស្រ័យ វេទិកាប្រជាជន កម្មវិធី
សម្ដែងសិល្បះជាច្រើន។តាមនោះ បង្កលក្ខណះអោយប្រជាជននៃប្រទេសទាំងពី
រជួបជុំគ្នា ផ្លាស់ប្តូរ និងសហប្រតិបត្តិការលើច្រើនវិស័យ។”
រួមដំណើរជាមួយសមាគមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីនេះ ភាគីឥណ្ឌូនេស៊ី
ក៏បានបង្កើតសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម សំដៅជំរុញថែមទៀតទំនាក់
ទំនងយុទ្ធសាស្ត្រ វៀតណាមនិងឥណ្ឌូនេស៊ី។ លោក Nguyen Dang Tien បានអោយ
ដឹងថែមទៀតថា៖
“ សមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម ត្រូវបានបង្កើតឡើង ដឹកនាំដោយ
លោក Bidiasa Sastrawinata អគ្គសម្ព័ន្ធក្រុមហ៊ុន Ciputra ជាសម្ព័ន្ធក្រុមហ៊ុនធំមួយ
ដែលបានវិនិយោគជាង២០ឆ្នាំនៅវៀតណាមហើយ។ ដោយមានគ្រឹះដ្ឋានអភិវឌ្ឍន៍
ដូច្នេះ ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងរវាងសមាគមមិត្តភាពទាំងពីរនេះនឹងកាន់តែអភិ
វឌ្ឍន៍ ជំរុញទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។ ហើយពីនោះ អភិវឌ្ឍន៍វិស័យ
ផ្សេងៗទៀត ដូចជា៖សេដ្ឋកិច្ច វប្បធម៌ និងផ្សព្វផ្សាយ។”
រួមជាមួយបរិយាកាសត្រៀមរៀបចំអោយពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០
នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្ពោះទៅការបង្កើតសហគមន៍
អាស៊ាននាចុងឆ្នាំ ២០១៥នេះ យើងជឿជាក់ថា៖ សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេ
ស៊ីនិង ឥណ្ឌូនេស៊ី-វៀតណាម នឹងបំពេញល្អភារកិច្ចជាស្ពានតភ្ជាប់ និងជំរុញអោយទំ
នាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
HUONG TRA
-VOV