កងទ័ពនិងប្រជាជននៅលើកោះដាច់ស្រយាលត្រៀមរៀបចំបុណ្យតេតប្រពៃណី

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីអំណរបុណ្យតេតជាមួយក្រុមគ្រួសារ  បន្ទាប់ពីធ្វើការយ៉ាងលំបាករកប្រាក់ចិញ្ចឹមជីវិតអស់រយៈពេលជាច្រើនខែ។ ក្នុងពេលជាមួយគ្នានោះ នៅលើបណ្តាកោះភាគនិរតីនៃប្រទេសវៀតណាម យុទ្ធជនបានទុកក្តីនឹករលឹកមួយអន្លើសាច់ញ្តាតនិងមនុស្សជាទីស្រឡាញ់របស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ច  ដើម្បីក្តាប់ជាន់កាំភ្លើង ការពារភាពសុខសាន្តត្រាននៃតំបន់សមុទ្រមាតុភូមិ។ ទោះបី ជាខ្វះភាពកក់ក្តៅពីគ្រួសារក៏ដោយ ប៉ុន្តែយុទ្ធជនទាំងនេះត្រូវបានគ្រប់ដណញតប់ដោយសេចក្តីស្រឡាញ់របស់ប្រជាជន និងការចែករំលែកពីសមមិត្ត នៅពេលពួកគេរៀបចំដើម្បីអបអរបុណ្យ តេតជាមួយគ្នា។

កងទ័ពនិងប្រជាជននៅលើកោះដាច់ស្រយាលត្រៀមរៀបចំបុណ្យតេតប្រពៃណី - ảnh 1យុទ្ធជននៅស្ថានីយ៍រ៉ាដា ៦១០ តុបតែង និងរៀបចំសម្រាប់បុណ្យតេត (រូបថត៖ Huyen Trang/VOV5)

វេចនំអន្សម   គឺជាសកម្មភាពត្រៀមរៀបចំអំណរបុណ្យតេតរបស់យុទ្ធជននៅស្ថានីយ៍រ៉ាដា ៦០០ កងវរសេនាធំ ៥៥១ តំបន់ទី ៥ នៃកងទ័ពជើងទឹក។ ស្ថានីយ៍នេះមានទីតាំងនៅចំណុចខ្ពស់បំផុតនៃកោះណាមយូ  តំបន់ពិសេស គៀនហៃ ខេត្តអានយ៉ាង ដែលមានកម្ពស់ប្រហែល ៣០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កោះនេះមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីដីគោក (សង្កាត់ រ៉ាចយ៉ា ខេត្តអានយ៉ាង)។ បុណ្យតេតនេះ មានយុទ្ធជនជាច្រើនមិនបានវិលត្រឡប់មកផ្ទះវិញទេ ព្រោះពួកគេកំពុងបំពេញកាតព្វកិច្ចពិសេស។ ក្នុងចំណោមនោះមានអ្នកខ្លះដែលបានអំណរបុណ្យតេតលើកោះជាមួយសមមិត្តអស់រយៈពេលជាច្រើនឆ្នាំ។

លោកអនុសេនីយ៍ឯក ត្រឹន ហ៊ូ ទួន ស្នងការនយោបាយស្ថានីយ៍រ៉ាដាលេខ ៦០០ អ្នកដែលមានរយៈពេល ៨ ឆ្នាំអំណរបុណ្យតេតនៅលើកោះភាគនិរតី បានចែករំលែកថា៖  “វេចនំអន្សម គឺជាលក្ខណៈវប្បធម៌ប្រពៃណីវៀតណាម។ ការរៀបចំធ្វើវេចនំអន្សមសម្រាប់កងទ័ពនិងប្រជាជនក្នុងប៉ុន្មានថ្ងៃបុណ្យ តេតគឺជាប្រពៃណីវប្បធម៌ពិសេសរបស់កម្មាភិបាល និងយុទ្ធជនដែលបំពេញកាតព្វកិច្ចនៅលើកោះភាគនិរតី។ សម្រាប់ពួកយើង កម្មាភិបាលនិងយុទ្ធជន តែងតែនឹងនរចិត្តត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វ កិច្ចប្រយុទ្ធនៅអង្គភាព។ នេះគឺជាកាតព្វកិច្ចពិសិដ្ឋមួយរបស់យុទ្ធជន ដែលប្តេជ្ញាការពារយ៉ាងរឹងមាំអធិបតេយ្យភាពកោះសមុទ្រ នៃមាតុ ប្រទេស”។  

កងទ័ពនិងប្រជាជននៅលើកោះដាច់ស្រយាលត្រៀមរៀបចំបុណ្យតេតប្រពៃណី - ảnh 2យុទ្ធជននៅស្ថានីយ៍រ៉ាដា ៦១០ ទទួលបានមែកផ្កាម៉ាក់ខៃដោយរីករាយ ដែលផ្ញើមកពីទីក្រុងហាណូយ (រូបថត៖ Huyen TrangVOV5)

ជារៀងរាល់ឆ្នាំ បងប្អូនស្ត្រីនិងសមាជិកយុវជននៃសម្ព័ន្ធយុវជនមានវត្តមានដើម្បីរួមជាមួយយុទ្ធជននៅទីនេះវេចនំអន្សម។ នំពណ៌បៃតងមិនត្រឹមតែរក្សារសជាតិនៃបុណ្យតេតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវចំណងមិត្តភាពជិតស្និទ្ធរវាងយុទ្ធជននិងប្រជាជនផងដែរ។  លោកស្រី ង្វៀន ធី ថាវ នាយិកាសាលាមត្តេយ្យអានសឺន បានឲ្យដឹងថា៖  “យុទ្ធជនបានរួមគ្នាវេចនំអន្សម និងចែករំលែកជាមួយគ្នា។ ពួកគេបានលេងហ្គេមប្រជាប្រិយ និងជួបជុំគ្នា។ នៅលើកោះនេះ ប្រជាជនបានអំណរបុណ្យតេតជាមួយនឹង អាហារដែលបានផ្ញើពីដីគោក។ អាជ្ញាធរមូលដ្ឋាន  វិស័យ និងអង្គការនានាបានឧបត្ថម្ភគ្រួសារដែលមានជីវភាពខ្វះខាត។ ជាទូទៅ បុណ្យតេតនៅលើកោះនេះសុខសាន្តណាស់”។

បុណ្យតេតនៅលើកោះថូជូ ក្រៅពីនំអន្សម នៅមានពណ៌ផ្កាឈូកនៃផ្កាម៉ាកខៃញីរ តិន (ជាភូមិមួយដែលមានដើមម៉ាកខៃជាច្រើនមានអាយុកាលយូរ និងល្បីល្បាញនៅទីក្រុងហាណូយ)។ ថូជូ គឺជាកោះមួយចំណុះតំបន់ពិសេសថូចូវ មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីដីគោក ប៉ុន្តែរាប់ពាន់គីឡូម៉ែត្រពីទីក្រុងហាណូយ។ នៅពេលទទួលបានអំណោយដែលពោរពេញដោយភាពកក់ក្តៅពីដីគោក យុទ្ធជននៅស្ថានីយ៍រ៉ាដា ៦១០ កងវរសេនាធំ ៥៥១ តំបន់ ៥ នៃកងទ័ពជើងទឹក មានការរំជួលចិត្តយ៉ាងខ្លាំង ហើយបានចាប់ផ្តើមតុបតែងកន្លែងនេះដើម្បីអំណរទទួលនិទាឃរដូវ។ អាសនៈគោរពបូជាលោកប្រធានហូជីមិញមានភាពសាមញ្ញ ប៉ុន្តែមានសភាពឱឡារិក ហើយត្រូវបានយុទ្ធជននៅទីនេះតុបតែងដោយការគោរព ដោយផ្កាស្រស់ៗ នំអន្សមមួយគូ   និងថាសផ្លែឈើប្រាំមុខ ដែលបង្ហាញពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ឆ្នាំដ៏រុងរឿងវិបុលភាព។

កងទ័ពនិងប្រជាជននៅលើកោះដាច់ស្រយាលត្រៀមរៀបចំបុណ្យតេតប្រពៃណី - ảnh 3អ្នកស្រី ង្វៀន ធី ថាវ (ទីពីរពីស្តាំ) នាយិកាសាលាមត្តេយ្យអានសឺន កំពុងធ្វើនំអន្សម  ជាមួយយុទ្ធជននៅស្ថានីយ៍រ៉ាដា ៦០០ (រូបថត៖ Huyen Trang/VOV5)

ទន្ទឹមជាមួយគ្នានោះ មែកផ្កាអង្គាសីល ពណ៌លឿង   តុបតែងដោយផ្កាក្រដាសពណ៌ក្រហម ដែលមានសំណួរដែលរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់សកម្មភាព "បេះផ្កាប្រជាធិបតេយ្យ" (ឆ្នោតសំណួរ និងចម្លើយ) ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំថ្មី បង្កើតបរិយាកាសរីករាយ និងការរំពឹងទុករបស់យុទ្ធជនប្រារព្ធពិធីបុណ្យតេតនៅឆ្ងាយពីផ្ទះជាលើកដំបូង។ ពលបាលទោ លេ ជី លីញ បានឲ្យដឹងថា៖ "នេះជាលើកដំបូងដែលខ្ញុំអណរបុណ្យតេតនៅលើកោះ ហើយបរិយាកាសគឺរីករាយខ្លាំងណាស់ដោយសារតែទទួលបានការឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន និងគ្រប់លំដាប់ថ្នាក់។ ខ្ញុំនឹកក្រុមគ្រួសាររបស់ខ្ញុំ ប៉ុន្តែដោយសារតែខ្ញុំត្រូវតែបំពេញកាតព្វកិច្ច។ ក្នុងឱកាសបុណ្យតេតនេះ ខ្ញុំសូមជូនពរឱ្យក្រុមគ្រួសារ និងឪពុកម្តាយរបស់ខ្ញុំមានសុខភាពល្អជានិច្ច។ សូមឱ្យមានភាពសុខសាន្ត និងពោរពេញដោយសុភមង្គលសម្រាប់មនុស្សជាទីស្រឡាញ់ទាំងអស់របស់ខ្ញុំ"។

មិនត្រឹមតែត្រៀមអំណរបុណ្យតេតយ៉ាងយកចិត្តទុកដាក់នៅក្នុងអង្គភាពប៉ុណ្ណោះទេ ប៉ុន្តែស្ថានីយ៍រ៉ាដាលេខ ៦១០ ក៏កំពុងមមាញឹកក្នុងការរៀបចំអំណោយសម្រាប់គ្រួសារគោលនយោបាយ គ្រួសារមានស្ថានភាពលំបាកចំនួន  នៅក្នុងតំបន់ពិសេសនេះផងដែរ។ អំណោយទាំងនេះគឺជាប្រភពលើកទឹកចិត្ត និងមនោសញ្ជេតនាដែលរួមចំណែកដល់ពិធីបុណ្យតេតកាន់ តែពេញលេញសម្រាប់ប្រជាជន។

កងទ័ពនិងប្រជាជននៅលើកោះដាច់ស្រយាលត្រៀមរៀបចំបុណ្យតេតប្រពៃណី - ảnh 4យុទ្ធជននិងជនស៊ីវិលនៅលើកោះណាមយូរ ស្ងោរនំអន្សមពេលកំពុងរង់ចាំបុណ្យតេត (រូបថត៖ Huyen Trang/VOV5)

លោកអនុសេនីយ៍ឯក ឡេ ស៊ី ថាំង ប្រធានស្ថានីយ៍រ៉ាដា ៦១០ បានឲ្យដឹងថា៖ “យើងមានកម្មវិធី អង្គភាពមួយត្រូវបានភ្ជាប់ទៅនឹងអាសយដ្ឋានសប្បុរសធម៌មួយ។ រៀងរាល់ត្រីមាស យើងភ្ជាប់ជាមួយតំបន់ពិសេសថូចូវ ហើយពួកគេនឹងចាត់តាំងអាសយដ្ឋាន ឬគ្រួសារដែលពិបាកមួយដល់យើង។ អង្គភាពនឹងរៀបចំគណៈប្រតិភូមួយដើម្បីទៅទស្សនា និងបរិច្ចាគរបស់របរចាំបាច់ដូចជាអង្ករ ប្រេងចម្អិនអាហារ និងទឹកត្រី។ ក្នុងអំឡុងពេលបុណ្យតេត តំបន់ពិសេសក៏រៀបចំកម្មវិធីមួយដើម្បីទៅទស្សនាគ្រួសារ ដែលទទួលបានការព្យាបាលជំងឺអនុគ្រោះ និងបរិច្ចាគអំណោយពីមូលនិធិគ្រប់គ្រាន់ដោយខ្លួនឯងរបស់អង្គភាពផងដែរ”។

នៅកន្លែងដែលប្រឈមមុខនឹងការលំបាកឥតឈប់ឈរ បុណ្យតេតមក ដល់តាមរយៈពេលវេលាសាមញ្ញ និងកក់ក្តៅនៃសាមគ្គីភាពយុទ្ធជន-ប្រជាជន។ នៅក្នុងបរិយាកាសនៃរដូវកាលដែលផ្លាស់ប្តូរ ការតាំងចិត្តរបស់យុទ្ធជនម្នាក់ៗកាន់តែរឹងមាំឡើង ហើយយុទ្ធជនម្នាក់ៗ កាន់តែមានភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋ  ដើម្បីការពារគ្រប់ជ្រុងជ្រោយនៃមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ