|
(Image:Internet) |
Vovworld- មានវិធីជាច្រើនដើម្បីស្វែងយល់អំពីបដិវត្តន៏ខេសីហាឆ្នាំ១៩៤៥។
ក៏ប៉ុន្តែ កន្លែង ដែលរក្សាទុកយ៉ាងពេញលេញបំផុតនូវពេលវេលាប្រវត្តិសាស្រ្តនៃ
បដិវត្តន៏ដែលធ្វើផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិវៀតណាមនេះ នោះគឺបន្ទប់
តាំងបង្ហាញលេខ៩នៅសារមន្ទី ប្រវត្តិសាស្រ្តវៀតណាមនៅលេខ២៥វិថីTong Dan
ហាណូយ។
បន្តប់ដាក់តាំងមានទំហំប្រមាណជាង១០០ម៉ែត្រក្រឡាតែប៉ុណ្ណោះ។ភ្ញៀវដែល
មក ទស្សនា ដើរតិចៗនឹងផ្តោតអារម្មណ៏មើល។បងស្រីCam Phuongកម្មាភិបាល
ការិយាល័យ ឃោសនានឹងអប់រំរបស់សារមន្ទីកំពុងអធិប្បាយឲ្យទស្សនិកជន១
ក្រុម។ “ នេះជាផែនទីកូប្បកម្មដណ្តើមយកអំណាចនៅតាមបណ្តាខែត្រទីក្រុង
ក្នុងទូទាំងប្រទេស នាខែសីហាឆ្នាំ១៩៤៥។នៅលើផែនទីកូប្បកម្មនេះមានបណ្តា
អំពូលក្រហម គូសសញ្ញា បណ្តាកន្លែងធ្វើកូប្បកម្ម។នៅកន្លែងដែលមានដោត
ទង់ក្រហមផ្កាយមាសគឺមានន័យថា៖ នៅទីនេះរដ្ឋអំណាចបដិវត្តន៏បានបង្កើត“។ រួមជាមួយផែនទីកូប្បកម្មនេះ គឺជាវត្ថុតាងនានាដូចជា ញញួរ កណ្ឌៀវ លំពែង
ដំបង ។ល។ដែលជាអាវុធធម្មតាដែលប្រជាជនវៀតណាមបានប្រើប្រាស់ក្នុងការ
ក្រោកឈរឡើង ដណ្តើមយកអំណាចនាខែសីហាឆ្នាំ១៩៤៥ នឹង បណ្តារូបថត
ស្តីអំពីពេលវេលាជាប្រវត្តិសា ស្រ្តដូចជារូបថត “វាយដណ្តើមយកវិមានអគ្គទេសា
ភិបាល ហាណូយ” “មិទ្ទីញនៅរោង មហោស្រពហាណូយ” នឹង“កូប្បកម្មនៅ Hue
Sai gon”ល។ ល។ នៅទីនេះក៏ដាក់តាំងកាំភ្លើងខ្លីរបស់នាយឧត្តមសេនីយ៏ Vo
Nguyen Giap ដែលបានប្រើនៅក្នុងពិធីបង្កើតក្រុម ឃោសនាប្រដាប់អាវុធរំដោះ
ជាតិ នឹងក្នុងវាយលុកកំទេចពួកខ្មាំងនៅប៉ុស្តិ័ Phai Khat នឹងប៉ុស្តិ័Na Ngan នាឆ្នាំ
១៩៤៤ នឹងរបស់របរ របស់ប្រជាជនដូចជាគ្រែសំរិទរបស់ លោកគ្រូ ប៉ាស្ទ័រនិកាយសាសនាប្រូតែស្តង់ Bui Thanh Thu -ដែលប្រើក្នុងពេលចូលរួមដណ្តើមយក
អំណាចនៅ Son Tay, សញ្ញាសម្គាល់របស់លោកស្រី Chu Thi Tam នៅឃុំHuy
Phuong ដែលពាក់ក្នុងពេលចូលរួមមិទ្ទិញនៅសាលាភូមិ Chem នឹងចូលរូមវាយ
ដណ្តើមយកវិមាន អគ្គទេសាភិបាល។ពេលបានមើលវត្ថុតាងនេះTran Hong Anh និសិ្សតមហាវិទ្យាល័យ ភាសារបរទេស Hueបាននិយាយដោយក្តីរំជួលចិត្តថា៖ “ប្អូនកោតគោរពការតស៊ូដ៏លំបាកវេទនានេះរបស់ប្រជាជាតិយើង។ដោយមានអាវុធ ធម្មតាដូច្នេះប្រជាជាតិយើងបានវាយឈ្នះបារាំងនឹងអាមេរិក។ជីដូនជីតាយើងបាន
ពលី សាច់ស្រស់ឈាមស្រស់យ៉ាងច្រើនដើម្បីឯករាជថ្ងៃនេះ ”។
|
វាយដណ្តើមយកវិមានអគ្គទេសាភិបាល ( Image:Internet) |
នៅបរិវេណសំខាន់បំផុតនៃបន្ទប់តាំងបង្ហាញ មានដម្កល់ទុករូបសំណាក់លោក ប្រធានហូជីមិញដែលអានសេចក្តីថ្លែងការណ៏ឯករាជនៅទីលានBa Dinh ជាប្រវត្តិ
សាស្រ្ត នាថ្ងៃទី២ខែកញ្ញា១៩៤៥។នៅក្នុងបរិវេណនេះទស្សនិកជននឹងត្រូវបាន
មើលខ្សែភាពយន្ត ឯកសារស្តីអំពីថ្ងៃបុណ្យឯករាជទី២កញ្ញា១៩៤៥។ ពេលបានមើល
ខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តនេះលោកស្រី Ezabeth មកពី Australiaបានមាន
ចំណាប់អារម្មណ៏ថា៖ “នេះជាលើកដំបូងដែលខ្ញុំមកដល់ទីនេះ។ដោយបានទៅ
ទស្សនាសារមន្ទី នេះខ្ញុំបាន យល់១ចំណែកអំពីការខំប្រឹងប្រែងប្រយុទ្ធដើម្បីការ
ពារប្រទេសនឹងដណ្តើមយកឯករាជ សេរីភាពរបស់ប្រជាជាតិវៀតណាមក្រោម
កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធាន ហូជិមិញ។វៀតណាមបានឈានឡើង
ក្លាយទៅជាប្រទេស១មានសន្តិភាពនឹងអភិវឌ្ឌ្យន៏”។
|
មិទ្ទិញនៅរោងមហោស្រពហាណូយ(Image: Internet) |
គិតមកដល់សិរិទរដូវឆ្នាំនេះវត្ថុតាងប្រវត្តិសាស្រ្តនៅបន្ទប់ដាក់តាំងលេខ ៩ នេះ
មាន អាយុះគំរប់៦៧ឆ្នាំហើយ។បណ្តាវត្ថុតាងធម្មតានេះបានសម្តេងឲ្យឃើញនូវ
កំលាំងរស់ខ្លាំង ក្លាអស្ចារ្យ ឆ័ន្ទះនឹងបំណងប្រាថ្លាដ៏ទទូចមានសន្តិភាពរបស់ប្រជា
ជាតិវៀតណាម។ បណ្តាវត្ថុតាងរស់រវើកពិសិដ្ឋនេះនឹងនៅរៀបរាប់ជាមួយប្រជាជន
វៀតណាមគ្រប់ជំនាន់នឹង មិត្តភ័ក្តអន្តរជាតិអំពីបណ្តាពេលវេលាដ៏អង់អាចក្លាហាន
របស់បដិវត្តន៏ខេសីហា១៩៤៥ ដែលផ្តួលរលំនឹមត្រួតត្រារបស់ពួកអាណានិគម
និយមហ្វាស៊ីស្តនាំប្រជាជាតិវៀតណាម រួចផុតពីទាសភាពក្រោកឈរឡើងធ្វើ
ជាម្ចាស់ជោគវាសនាប្រទេសជាតិខ្លួនដោយខ្លួនឯង៕