ខេត្ត Ba Ria - Vung Tau មានការច្នៃប្រឌិតក្នុងទម្រង់ផ្សព្វផ្សាយទេសចរណ៍

(VOVWORLD) -  Ba Ria - Vung Tau គឺជាតំបន់ដីដែលមានអាកាសធាតុក្តៅ មានភ្នំ មានព្រៃឈើ មានសមុទ្រ កោះ និងមានព្រៃបម្រុងធម្មជាតិ ... ហេតុដូច្នេះ Ba Ria - Vung Tau បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាច្រើននាក់ដែលមកទស្សនា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តបានប្រើប្រាស់អំណោយដែលធម្មជាតិប្រទានឲ្យយ៉ាងល្អ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ការអភិវឌ្ឍទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau ក្នុងដំណាក់កាលបច្ចុប្បន្ន កំពុងមានការរីកចម្រើន ដោយសារសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបម្រើតម្រូវការចម្រុះរបស់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

ខេត្ត Ba Ria - Vung Tau មានការច្នៃប្រឌិតក្នុងទម្រង់ផ្សព្វផ្សាយទេសចរណ៍ - ảnh 1គំរូទេសចរណ៍សហគមន៍នៅ Ba Ria - Vung Tau  (រូបថត៖ VOV)

ក្នុងប៉ុន្មានថ្ងៃនេះ ខេត្ត Ba Ria - Vung Tau កំពុងត្រៀមរៀបចំយ៉ាងប្រញាប់ប្រញាល់នូវកម្មវិធីកម្សាន្តដ៏ទាក់ទាញជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរក្នុងអំឡុងសប្តាហ៍ទេសចរណ៍ Ba Ria - Vung Tau ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំ ចាប់ពីថ្ងៃទី ២៧ ខែធ្នូដល់ថ្ងៃទី ២៩ ខែធ្នូ។ ខេត្តកំណត់ថា ការរៀបចំសប្តាហ៍ទេសចរណ៍ រួមជាមួយនឹងពិធីបុណ្យវប្បធម៌ សិល្បៈ កីឡា និងពិធីបុណ្យផ្សេងៗក្នុងឆ្នាំ គឺជាបណ្តាញផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពមួយសម្រាប់ម៉ាកយីហោ និងរូបភាពទេសចរណ៍របស់ Ba Ria – Vung Tau។ លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ក្រៅពីការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយគុណភាព នឹងជំរុញការឆ្លងកាត់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរ ការរៀបចំសកម្មភាព និងព្រឹត្តិការណ៍នានា ដើម្បីបង្កើតចំណាប់អារម្មណ៍ល្អសម្រាប់ភ្ញៀវទេសចរ គឺជាការងារមួយដែលវិស័យទេសចរណ៍របស់ខេត្តផ្តោតលើការអនុវត្ត។ ព្រឹត្តិការណ៍ទាំងនេះគឺជាលក្ខខណ្ឌសម្រាប់វិស័យទេសចរណ៍ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីបរិស្ថាននិងផលិតផលទេសចរណ៍សម្បូរបែបរបស់ខេត្ត Ba Ria - Vung Tau”។

នាពេលកន្លងមកនេះ ខេត្ត Ba Ria - Vung Tau តែងតែយកចិត្តទុកដាក់លើសកម្មភាពផ្សព្វផ្សាយរូបភាពនិងទេសចរណ៍ក្នុងមូលដ្ឋាន។ សកម្មភាពសម្បូរបែប និងចម្រុះជាច្រើនត្រូវបានអនុវត្តដូចជា៖ សន្និសីទផ្សព្វផ្សាយទេសចរណ៍នៅតាមខេត្ត ក្រុងទូទាំងប្រទេស; កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទេសចរណ៍ជាមួយតំបន់ជុំវិញ; រៀបចំក្រុមស្រាវជ្រាវទេសចរណ៍សម្រាប់ផ្លូវទេសចរណ៍ថ្មី ដោយមានការចូលរួមពីភ្នាក់ងារទេសចរណ៍   និងសារព័ត៌មាន ... អ្នកយកព័ត៌មាន Mai Phuong  នៅស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញបានចែករំលែកថា៖ “នៅពេលចូលរួមក្នុងដំណើរកំសាន្តឆ្លងកាត់បទពិសោធន៍ ខ្ញុំនឹងមានស្នាដៃជាច្រើនទៀតដើម្បីណែនាំដល់ទស្សនិកជន ឲ្យអ្នកទាំងអស់គ្នាបានឃើញរូបរាងថ្មីនៃខេត្ត Ba Ria - Vung Tau ដែលជាទីមកដល់ជាច្រើន។ ខ្ញុំជឿថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប្រជាជននឹងស្គាល់កាន់តែច្រើនអំពី Ba Ria-Vung Tau ហើយមកទីនេះទស្សនាផងដែរ”។

រួមជាមួយនឹងសកម្មភាពក្នុងប្រទេស ខេត្ត Ba Ria - Vung Tau បានច្នៃប្រឌិតទម្រង់ផ្សព្វផ្សាយយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេស។  គួរកត់ សម្គាល់ថានៅក្នុងខែមេសា ឆ្នាំ ២០២១ រូបភាពប្លែកៗនៃទេសចរណ៍ Ba Ria - Vung Tau បានបង្ហាញខ្លួននៅលើបណ្តាញសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ BBC Global News។ នេះជាលើកទីមួយហើយដែលរូបភាពទេសចរណ៍ Ba Ria - Vung Tau ត្រូវបានផ្សព្វផ្សាយជាអន្តរជាតិ។ បន្ទាប់ មក នៅខែតុលា ឆ្នាំ ២០២២ ខេត្តបានធ្វើការជាមួយទូរទស្សន៍ CNN របស់អាមេរិក ដើម្បីដាក់ពង្រាយ "កម្មវិធីផ្សព្វផ្សាយទេសចរណ៍ Ba Ria - Vung Tau នៅលើទូរទស្សន៍ CNN ដំណាក់កាល ២០២០-២០២៥"។ ការទាញយកប្រៀបខ្លាំងនៃប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិត្រូវបានចាត់ទុកថាជាមធ្យោ បាយថ្មីមួយរបស់ Ba Ria - Vung Tau នាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុក។

ខេត្ត Ba Ria - Vung Tau មានការច្នៃប្រឌិតក្នុងទម្រង់ផ្សព្វផ្សាយទេសចរណ៍ - ảnh 2មនុស្សជាច្រើនបានចូលរួមពិធីបើកសប្តាហ៍ទេសចរណ៍ Ba Ria - Vung Tau ឆ្នាំ ២០២៣  (រូបថត៖ គណៈកម្មាធិការប្រជាជន Ba Ria - Vung Tau)

សកម្មភាពទំនាក់ទំនងបានជួយធុរកិច្ច អ្នកវិនិយោគ និងអ្នកទេសចរឱ្យងាយស្គាល់ក្នុងប្រព័ន្ធផ្សព្វផ្សាយ វេទិការ និងព្រឹត្តិការណ៍នានាក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនេះជួយឱ្យវិស័យទេសចរណ៍ក្នុងស្រុកទទួលបានសន្ទុះងើបឡើងវិញ និងរីកចម្រើនបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ លោក Do Phuoc Trung អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ក្រៅពីសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅនឹងកន្លែង ខេត្ត Ba Ria - Vung Tau ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយទេសចរណ៍ តាមរយៈពិព័រណ៍ទេសចរណ៍ខ្នាតធំទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ ខេត្តបានរៀបចំដោយជោគជ័យនូវសន្និសីទផ្សព្វផ្សាយទេសចរណ៍ចំនួនពីរ នៅទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។ តាមរយៈពិព័រណ៍ និងសន្និសីទក្នុងប្រទេស និងក្រៅប្រទេស រូបភាព និងផលិតផលទេសចរណ៍របស់ខេត្តត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពជាង”។

ទន្ទឹមនឹងនោះ វិស័យទេសចរណ៍របស់ Ba Ria - Vung Tau ក៏បានបង្កើនការផ្សព្វផ្សាយទេសចរណ៍ក្នុងទីផ្សារទេសចរណ៍អន្តរជាតិផងដែរ។ បច្ចុប្បន្ន ខេត្តកំពុងទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងយ៉ាងច្រើន។ តភ្ជាប់ជាមួយក្រុមហ៊ុននាវាសមុទ្រដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងទីផ្សារឥណ្ឌា និងប្រទេសមួយចំនួនដែលមានរដូវរងាត្រជាក់។ លោក Pham Ngoc Hai ប្រធានសមាគមទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖

“Ba Ria - Vung Tau មានគោលដៅទេសចរណ៍ប្រហែល ១៤៦កន្លែង។ យើងនឹងផ្សព្វផ្សាយ និងណែនាំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសនៅក្នុងទីផ្សារកូរ៉េខាងត្បូង យើងនឹងធ្វើអាជីវកម្មនៅតាមផ្សារទេសចរណ៍វាយកូនហ្គោល ជាពិសេសទៅ Ba Ria - Vung Tau ដើម្បីលេងវាយកូនហ្គោល និងសម្រាកលំហែកាយ ទស្សនា និងហែលទឹក”។

ក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ Ba Ria - Vung Tau ដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៥០” និង “ផែនការអនុវត្តយុទ្ធសាស្ត្រទីផ្សារទេសចរណ៍ វៀតណាមដល់ឆ្នាំ ២០៣០” ខេត្តបានកំណត់ដំណាក់កាលឆ្នាំ ២០២៣- ២០២៥ គឺរក្សាទីផ្សារអាស៊ីឦសាន អាស៊ាន និងអ្នកជំនាញកំពុងរស់នៅ វៀតណាម។   រួមគ្នាទាក់ទាញទីផ្សារដែលកំពុងរីកចម្រើន ដូចជាប្រទេស ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ា។ ក្នុងកំឡុងឆ្នាំ ២០២៦-២០៣០ រក្សានិងបើកទូលាយទំហំទីផ្សារប្រពៃណី៖ បណ្តាប្រទេសអាស៊ីឦសាន អឺរ៉ុប តំបន់អាស៊ាន អាមេរិកខាងជើង រុស្ស៊ី អូសេអានី; បង្កើនចំណែកទីផ្សារនៃអតិថិជនសក្តានុពលក្នុងការចំណាយខ្ពស់; ធ្វើពិពិធកម្មទីផ្សារឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការឃោសនា ការផ្សព្វផ្សាយ   និងការអភិវឌ្ឍន៍ទីផ្សារនឹងត្រូវបានខេត្តអនុវត្ត ក្នុងទម្រង់ប្រកបដោយវិជ្ជាជីវៈ ច្នៃប្រឌិត ទំនើប និងមានប្រសិទ្ធភាពជាងមុន ដោយកំណត់ទីតាំងម៉ាក់យីហោ Bia Ria - Vung Tau ជំរុញតម្រូវការ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ធ្វើឱ្យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត បង្កើតជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ