Binh Duong ប្តេជ្ញាគ្រប់ដណ្តប់ព័ណ៌បៃតងនៅសួនឧស្សាហកម្មទាំងអស់

(VOVWORLD) - ជាមួយនឹងទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពផ្សារភ្ជាប់ជាមួយនឹងតំបន់ទីក្រុងឆ្លាតវៃ ដូច្នេះ ខេត្ត Binh Duong កំពុងបង្កើតសួនឧស្សាហកម្មបៃតង សំដៅទាក់ទាញលំហូរទុន “ស្អាត” បច្ចេកវិទ្យាទំនើប ស្និទ្ធស្នាល បង្កើនតម្លៃបន្ថែម និងកម្លាំងប្រកួតប្រជែង។ ឆ្លើយតបទៅនឹងទិសដៅរបស់ខេត្ត អង្គអាជីវកម្មក៏បានផ្លាស់ប្តូរខ្លួនឯងឱ្យសមស្របនឹងនិន្នាការទូទៅ។

Binh Duong ប្តេជ្ញាគ្រប់ដណ្តប់ព័ណ៌បៃតងនៅសួនឧស្សាហកម្មទាំងអស់ - ảnh 1Binh Duong ដាក់ចេញគោលដៅក្លាយជាទីក្រុងទំនើប តំបន់ឧស្សាហកម្ម និងសេវាកម្មអន្តរជាតិនៅឆ្នាំ២០៥០ (រូបថត៖ VOV)

បច្ចុប្បន្នខេត្ត Binh Duong មានសួនឧស្សាហកម្មចំនួន ៣៣ (IP) ដែលក្នុងនោះ មាន ទីតាំងចំនួន ២៨ កន្លែង ត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងផ្ទៃដីសរុបជាង ១១.៩៦០ ហិកតា អត្រាគ្រប់ដណ្តប់ (Occupancy rate) សម្រេចបាន៩៣%។ យោងតាមផែនការ នៅឆ្នាំ ២០៣០ ខេត្ត  Binh Duong នឹងអភិវឌ្ឍន៍សួនឧស្សាហកម្មចំនួន ១០ កន្លែងបន្ថែមទៀត ដែលមានផ្ទៃដីប្រហែល ១៦ពាន់ហិកតា។ សម្រាប់តំបន់ថ្មី Binh Duong ស្រាវជ្រាវនិងអភិវឌ្ឍសួនឧស្សាហកម្មអេកូឡូស៊ី ទាក់ទាញការវិនិយោគលើវិស័យស្វ័យប្រវត្តិកម្ម ដំណើរការឆ្លាតវៃ និងការប្រើប្រាស់ថាមពលស្អាត ថាមពលកកើតឡើងវិញ និងផលិតផលដ៏មានតម្លៃនាំចេញធំ តភ្ជាប់ផលិតកម្មជាមួយការអភិវឌ្ឍសេវាកម្មឧស្សាហកម្ម។ លោក Truong Van Phong អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសួនឧស្សាហកម្មខេត្ត Binh Duong បានឲ្យដឹងថា ដើម្បីមានមូលនិធិដីសម្រាប់ពង្រីកសួនឧស្សាហកម្ម ខេត្ត Binh Duong កំពុងបំពេញផែនការដាក់ជូននាយករដ្ឋមន្ត្រីអនុម័ត ក្នុងនោះផ្តល់អាទិភាពលើការអភិវឌ្ឍសួនឧស្សាហកម្មនៅតាមបណ្តាស្រុកភាគខាងជើងរបស់ខេត្ត។

“ទិសដៅអភិវឌ្ឍន៍នាពេលខាងមុខគឺខេត្តនឹងអភិវឌ្ឍន៍សួនឧស្សាហកម្មតាមគំរូនៃសួនឧស្សាហកម្មអេកូឡូស៊ីនិងសួនឧស្សាហកម្មបៃតង។ ខេត្តក៏នឹងរៀបចំផែនការខ្សែក្រវ៉ាត់សួនឧស្សាហកម្មនៅភាគខាងជើង ដើម្បីទាក់ទាញគម្រោងវិនិយោគ និងរៀបចំផ្លាស់ប្តូរទីតាំងគម្រោងដែលស្ថិតនៅចន្លោះតំបន់លំនៅដ្ឋាននៅតំបន់ភាគខាងត្បូងទៅកាន់តំបន់ភាគខាងជើង”។

ការអភិវឌ្ឍសួនឧស្សាហកម្មអេកូឡូស៊ីបៃតងគឺជានិន្នាការសកល ហើយកំពុងត្រូវបានខេត្ត Binh Duong លាតត្រដាងអនុវត្តន៍។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការដ៏លំបាកបំផុតរបស់ខេត្តគឺការផ្លាស់ប្តូរសួនឧស្សាហកម្មប្រពៃណីទៅជាទំនើប។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំខេត្តបានស្នើឱ្យ ម្ចាស់វិនិយោគនៃសួនឧស្សាហកម្មពិនិត្យឡើងវិញ និងជួសជុលឡើងវិញ ដើម្បីធានាឱ្យបានយ៉ាងហោចណាស់ ២៥% នៃផ្ទៃដីតំបន់ឧទ្យានឧស្សាហកម្មត្រូវបានបម្រុងទុកសម្រាប់ភាពបៃតង។ យ៉ាងហោចណាស់ ២០% នៃអាជីវកម្មនៅក្នុងតំបន់អនុវត្តដំណោះស្រាយសម្រាប់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងផលិតកម្មស្អាត ហើយយ៉ាងហោចណាស់ ១០% នៃអាជីវកម្មនៅក្នុងខួនឧស្សាហកម្មមានគម្រោងចូលរួមនៅក្នុងតំណភ្ជាប់និមិត្តសញ្ញាឧស្សាហកម្ម។

Binh Duong ប្តេជ្ញាគ្រប់ដណ្តប់ព័ណ៌បៃតងនៅសួនឧស្សាហកម្មទាំងអស់ - ảnh 2លោក Mai Hung Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong (រូបថត៖ binhduong.gov.vn)

លោក Mai Hung Dung អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា៖ “ខេត្តនឹងវិនិយោគលើផ្លូវសំខាន់ៗចូលទៅក្នុង សួនឧស្សាហកម្ម ដើម្បីតភ្ជាប់ គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់ការឧបត្ថម្ភមួយចំនួនសម្រាប់អាជីវកម្មនាពេលខាងមុខ ទាំងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរស្អាត ការផ្លាស់ប្តូរឆ្លាតវៃ និងបរិស្ថានអេកូផងដែរ”។

បច្ចុប្បន្ននេះ អង្គភាពអាជីវកម្មនៅក្នុងខេត្តក៏បាននិងកំពុងផ្លាស់ប្តូរទៅរកនិន្នាការអភិវឌ្ឍន៍បៃតង។ សហគ្រាសគំរូនិងឈានមុខគេមួយនៅក្នុងសកម្មភាពនេះគឺរោងចក្ររបស់ក្រុមហ៊ុន LEGO គ្រុប (ប្រទេស ដាណឺម៉ាក) ដែលមានទីតាំងនៅសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ (VSIP ៣)។ LEGO គ្រុប បានដាក់ចេញគោលដៅ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ដូច្នេះក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ចាប់ពីការចាប់ផ្តើម សាងសង់មក LEGO បានបញ្ចប់ការដាំដើមឈើចំនួន ៥ម៉ឺនដើមនៅក្នុងតំបន់រោងចក្រ។ ជាមួយនឹងចំនួនដើមឈើថ្មីច្រើនជាងពីរដង  គម្រោងបានដាំដើមឈើចំនួនប្រាំពីរប្រភេទផ្សេងគ្នាដែលមានដើមកំណើតពីវៀត ណាម ដើម្បីឲ្យជីវៈចម្រុះអាចអភិវឌ្ឍយ៉ាងរលូននៅក្នុងតំបន់នេះក្នុងរយៈពេលវែង។ រោងចក្រ LEGO នៅប្រទេសវៀតណាមត្រូវបានរចនាឡើងដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គ្រុប រួមទាំងការកាត់បន្ថយការបំភាយកាបូនពិភពលោកចំនួន ៣៧% ត្រឹមឆ្នាំ ២០៣២។ លោក Preben Elnef អនុប្រធានក្រុមហ៊ុន LEGO គ្រុប និងជាអគ្គនាយកក្រុមហ៊ុន LEGO Manufacturing វៀតណាមបានឲ្យដឹងថា៖ “នេះជាលើកទីមួយហើយដែលពួកយើងបានសាកល្បងដំណោះស្រាយដើម្បីបង្កើតប្រភពថាមពលសម្រាប់ប្រើប្រាស់ នៅក្នុងរោងចក្រ។ យើងជ្រើសរើសដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ។ យើងយកប្រភពថាមពលនេះពីបន្ទះសូឡាដែលដាក់នៅលើដំបូលរោងចក្រ ហើយមួយផ្នែកដាក់នៅលើចំណតរថយន្ត និងម៉ូតូ។ នៅជាប់នឹងរោងចក្រ ផ្ទៃដីធំមួយក៏ត្រូវបានគេដាក់ទុកជាតំបន់សម្រាប់ដាក់ថ្មថាមពលដើម្បីបង្កើតថាមពលសម្រាប់យើងផងដែរ។ ដូច្នេះប្រភពថាមពលចម្បងរបស់យើងនឹងមកពីថាមពលពន្លឺព្រះអាទិត្យ”។

ការប្តូរទៅផលិតកម្មបៃតងក៏ជួយឱ្យអាជីវកម្មបង្កើនជំហរប្រកួតប្រជែងប៉ុន្តែ ការផ្លាស់ប្តូរជាផលិតកម្មបៃតង និងនិរន្តរភាពនៅតែមានការលំបាកជាច្រើនទាក់ទងនឹងនីតិវិធី ដូច្នេះអាជីវកម្មផ្តល់អនុសាសន៍ឱ្យមានយន្តការ គោលនយោបាយ កម្មវិធីគាំទ្រសមស្រប និងច្រកផ្លូវច្បាប់ច្បាស់លាស់។ លោក Nguyen Van Loi លេខាគណៈកម្មាធិការបក្សខេត្ត Binh Duong បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តនឹងចំណាយពេលច្រើនជាមួយសហគមអាជីវករ ដើម្បីរកឱ្យឃើញថា តើអាជីវកម្មជួបការលំបាកអ្វីខ្លះ សំណូមពរអ្វីខ្លះ កន្លែងណាមានឧបសគ្គ និងវិធីដោះស្រាយការលំបាកនៅចំណុចនោះ។ ប្រសិនបើ លើសពីសិទ្ធិអំណាច យើងនឹងរាយការណ៍ទៅកាន់មជ្ឈឹម ជាមួយនឹងវិធីសាស្រ្តនេះ យើងរួមដំណើរជាមួយគ្នា រួមជោគជ័យនិងរួមការអភិវឌ្ឍជាមួយគ្នា”។

ផ្ទាំងរូបភាពនៃការប្តេជ្ញាចិត្តយ៉ាងស្វាហាប់របស់ Binh Duong ចំពោះសួនឧស្សាហកម្មបៃតងបាននឹងកំពុងទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេស ធ្វើឱ្យ Binh Duong ក្លាយជាខេត្តឧស្សាហកម្មសំខាន់នៅ វៀត ណាម។ នេះនឹងជាធនធានសម្រាប់ខេត្ត Binh Duong ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពថែមទៀត សម្រេចបាននូវសេចក្តីប្រាថ្នាកសាង Binh Duong ជាខេត្តពោរពេញដោយភាពសម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ