ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ ប្រជាជនដាក់ជំនឿជាក់ទាំងស្រុងលើបណ្តាសេចក្តីសម្រេចចិត្ត ជាយុទ្ធសាស្ត្រដែលមហាសន្និបាតបានអនុម័ត ដោយនាំប្រទេសជាតិ ឈានចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីប្រកបដោយវិបុលភាពនិងសម្បូររុងរឿង។

ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស - ảnh 1គណៈកម្មាធិការមជ្ឈិមលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម បង្ហាញមុខនៅចំពោះមុខមហាសន្និបាត  (រូបថត៖ daihoidangtoanquoc.vn)

នៅទីក្រុងហាណូយ ចាប់ពីអ្នកបដិវត្តន៍ជើងចាស់ រហូតដល់យុវជនជំនាន់ក្រោយ ចាប់ពីកម្មករ រហូតដល់អ្នកបញ្ញវន្ត មនុស្សគ្រប់គ្នាបង្ហាញពីជំនឿដ៏មុតមាំលើលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ មហា សន្និបាតត្រូវបានមើលឃើញថា ជាការបើកទិសដៅថ្មីសម្រាប់កិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយបំពេញតាមតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់ប្រជាជននៅក្នុងសម័យកាលថ្មី។ បណ្ឌិត កិន វៀតអាញ់  អតីតអនុប្រធានអចិន្ត្រៃយ៍នៃសហភាពអង្គការមិត្តភាពទីក្រុងហាណូយ បានឲ្យដឹងថា៖   “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស។ យើងកំពុងធ្វើសមាហរណកម្មអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដោយមានគោលនយោបាយអនុគ្រោះដើម្បីប្រមូលផ្តុំកម្លាំងប្រជាជាតិទាំងមូល សាមគ្គីប្រជាជនគ្រប់ស្រទាប់វណ្ណៈ  កសាងប្រទេស និងសម្រេចគោលដៅ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់”។

ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស - ảnh 2ផ្លូវនានានៃទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងភ្លឺស្វាងដើម្បីស្វាគមន៍មហាសន្និបាតលើកទី ១៤ បស់បក្ស (រូបថត៖ Le Chi/VOV5)

លោកស្រី ត្រឹន ធុយ ជី  និងលោកស្រី ទ្រឿង ឡេ ណា  ដែលរស់នៅសង្កាត់កូវ យោយ   ទីក្រុងហាណូយ បានចែករំលែកថា៖  “ក្នុងនាមជាយុវជនជំនាន់បច្ចុប្បន្ននេះដែលត្រូវបានកើត និងធំធាត់ក្នុងសន្តិភាព រីករាយទទួលផលជាសមិទ្ធផលដ៏អស្ចារ្យរបស់រយៈពេល ៤០ នៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ ហេតុដូច្នេះ ខ្ញុំកាន់តែយល់ច្បាស់ពីទំនួលខុសត្រូវរបស់ខ្លួនចំពោះបក្ស និងប្រទេសជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំលើទិសដៅ និងការសម្រេចចិត្តសំខាន់ៗដែលបានមហាសន្និបាតអនុម័ត។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ថាយុវជនជំនាន់ក្រោយនឹងបន្តបណ្តុះសេចក្តីប្រាថ្នាក្នុងការចូលរួមចំណែក ពង្រឹងជំនាញ និងចំណេះដឹងជានិច្ច ធ្វើជាម្ចាស់ លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិ”។

“ក្នុងចំណោមគោលដៅជាច្រើនដែលបានមហាសន្និបាតលើកទី ១៤ ដាក់ចេញ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលដៅនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅក្នុងរយៈពេលខាងមុខ។ ប្រការនេះបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់បក្សទាំងមូល និងប្រជាជនទាំងមូលនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំជឿជាក់ថា ដោយឆន្ទៈ ការតាំងចិត្ត និងកម្លាំងពលំ វៀតណាមនឹងសម្រេចបានរាល់គោលដៅនេះជាក់ជាពុំខាន”។

ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស - ảnh 3ឡាវកៃចូលរួមក្នុងបរិយាកាសទូទាំងប្រទេសអំណរមហាសន្និបាតលើកទី ១៤ របស់បក្ស (រូបថត៖ Thua Xuan/VOV-ភាគពាយ័ព្យ)

តាមដានមហាសន្និបាតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ក្នុងនោះមានវិទ្យុសំឡេងវៀតណាម ប្រជាជនជនជាតិភាគតិចនៅក្នុងខេត្តជាប់ព្រំដែនឡាវកៃ  បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍ណែនាំ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ហើយមានបំណងរួមកម្លាំងកាយចិត្ត ដើម្បីនាំយកសេចក្តីសម្រេចរបស់មហាសន្និបាត ឲ្យឈានចូលជីវភាពរស់នៅយ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រទេសជាតិ បោះជំហានទៅមុខយ៉ាងរឹងមាំ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី”។ លោកស្រី ដាវ ធី ង៉ុកឡាន រស់នៅក្នុងឃុំ អៀន ប៊ិញ ខេត្ត ឡាវកៃ បានឲ្យដឹងថា៖ “មហាសន្និបាតបន្តបញ្ជាក់និងធ្វើឲ្យស៊ីជម្រៅថែមទៀតចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើការបូកសរុបបទពិសោធន៍ជាក់ស្តែងដោយបរានុម័ត និងវិទ្យាសាស្ត្រ ព្រមទាំងហ៊ានប្រឈមមុខនឹងដែនកំណត់ ចំណុចខ្វះខាត ដើម្បីមានសេចក្តីសម្រេចចិត្តប្រកបដោយភាពច្នៃប្រឌិត រឹងមាំ ធ្វើសមកាលកម្ម និងអាចធ្វើទៅបាន។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្រូវការដាក់ចេញគឺមិនត្រឹមតែជាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកែលម្អគុណភាពនៃការអភិវឌ្ឍ ធានាវឌ្ឍនភាពនិងយុត្តិធម៌សង្គម  ពង្រឹងមូលដ្ឋានគ្រឹះវប្បធម៌ ធនធានមនុស្ស និងនិរន្តរភាពរយៈពេលវែងផងដែរ"។

ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស - ảnh 4យុទ្ធជននៅលើរន្ទារនៅឯនាយសមុទ្រកំពុងមើលពិធីបើកមហាសន្និបាតលើកទី ១៤របស់បក្សដោយផ្ទាល់ (រូបថត៖ Thien Ly/VOV-ទីក្រុងហូជីមិញ)

ចំណែកឯនៅកណ្តាលមហាសមុទ្រដ៏ធំល្វឹងល្វើយ កម្មាភិបាលនិងយុទ្ធជននៅរន្ទារ DK1 សុទ្ធតែជឿជាក់យ៉ាងពេញទំហឹងលើទិសដៅ និងគោលដៅជាយុទ្ធសាស្ត្រដែលមហាសន្និបាតលើកទី ១៤របស់បក្សបានដាក់ចេញ ខណៈពេលដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដ៏ពិសិដ្ឋនៃសមុទ្រ និងកោះរបស់មាតុភូមិ។ យុទ្ធជនវ័យក្មេង ង្វៀន យ៉ា ហ៊ីវ  (នៅរន្ទារ DK1/21) បានចែករំលែកថា៖  "ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសជាតិនឹងចូលដល់យុគសម័យថ្មីមួយជាមួយនឹងសមិទ្ធផលដ៏លេចធ្លោ។ យើងជាយុទ្ធជនកងទ័ពជើងទឹក តែងតែកាន់ជាប់អាវុធជានិច្ច រក្សាជំនឿ  ហើយប្តេជ្ញាចិត្តការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនៃកោះ សមុទ្រនិងខ្ពង់រាបបាត សមូទ្រភាគខាងត្បូងនៃមាតុប្រទេស”។

ដាក់ជំនឿជាក់ទាំងស្រុងលើរាល់ការសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៤ របស់បក្ស - ảnh 5យុទ្ធជនវ័យក្មេង ង្វៀន យ៉ា ហៀវ (រូបថត៖ Thien Ly/VOV-ទីក្រុងហូជីមិញ)

ភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់កុម្មុយនិស្តវៀតណាម ជាមួយនឹងរាល់សេចក្តីសម្រេចចិត្តត្រឹមត្រូវរបស់ខ្លួន នឹងនាំប្រទេសជាតិ ឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វិបុលភាព និងសម្បូររុងរឿង ទាំងអស់នេះសម្រាប់សុភមង្គលរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ