បរិយាកាសវប្បធម៌Dong Tay-ទីណាត់ជួបរបស់អ្នកស្រឡាញ់វប្បធម៌អានសៀវភៅ

(VOVworld)-មិនដូចទៅនឹងហាងកាហ្វេអូអរដែលមនុស្សម្នាមកសម្រាប់ជជែកគ្នា​
នោះទេ កាហ្វេសៀវភៅគឺមានភាពស្ងប់ស្ងាត់។​កាហ្វេសៀវភៅកំពុងជាទីមកដល់ គួរឲ្យទាក់ទាញសម្រាប់អ្នកដែលស្រឡាញ់វប្បធម៌អានសៀវភៅ។ ក្នុងពេលនេះ សូមអញ្ជើញមិត្តអ្នកស្តាប់រួមដំណើរជាមួយអ្នកយកព័ត៌មាន BN ទៅទស្សនា​ហាងកាហ្វេសៀវភៅ-បរិយាកាសវប្បធម៌ Dong Tay ដែលមានអាស័យដ្ឋាននៅ
ភូមិនិស្សិត Hacinco ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ។

        នៅចុងសប្តាហ៍ម្តងៗ អ្នកស្រី Nguyen Thanh Van នៅខ័ណ្ឌ Thanh Xuan ក្រុង ហាណូយតែងតែនាំកូនពីរនាក់ទៅហាងកាហ្វេដោយមានឈ្មោះគួរឲ្យចាប់អារម្មណ៍
នោះគឺ “បរិយាកាសវប្បធម៌ Dong Tay” ។​នៅទីនេះ អ្នកស្រីអាច ផ្តោតអារម្មណ៍អាន
សៀវភៅដែលខ្លួនចូលចិត្ត ហើយកូនពីរនាក់របស់អ្នកស្រី អាចអានសៀវភៅសម្រាប់
កុមារតាមចិត្ត។   

        “កូនពីរនាក់របស់ខ្ញុំមិនទាន់មានទម្លាប់អានសៀវភៅនៅឡើយទេ។ ដូច្នេះ ខ្ញុំ​ចង់នាំពួកវាមកទីនេះដើម្បីសាបព្រោះចំណង់ចំណូលចិត្តនឹងជក់ចិត្តអានសៀវភៅ
ឲ្យកូន។​មកទីនេះ មានម្ហួប ភេសជ្ជៈ ជាពិសេសមានសៀវភៅច្រើនប្រភេទសម្រាប់
កូនខ្ញុំផងដែរ។​ នាំកូនមកទីនេះ ខ្ញុំចង់ឲ្យកូនអានឲ្យច្រើន”។

        បរិយាកាសវប្បធម៌ Dong Tay តាមពិតទៅជាកន្លែងប្រជុំនៃហាងកាហ្វេ សៀវ
ភៅ រៀបចំព្រឹត្តិការណ៍ សេវ៉ាកម្ម ដោយទំហ៊ុំប្រើប្រាស់ឡើងដល់១.២០០​ ម៉ែត្រក្រឡា សំដៅបំរើតម្រូវការលេងកំសាន្តរបស់មនុស្សគ្រប់វ័យ។ មជ្ឈមណ្ឌល របស់បរិយា
កាសវប្បធម៌ Dong Tay គឺហាងកាហ្វេសៀវភៅ។ ហើយហាងកាហ្វេ សៀវភៅនេះត្រូវ
បានរចនាសំដៅឆ្លៀតយកបរិយាកាសនៅក្រោមដីរបស់អាគារ។ ប៉ុន្តែមកដល់ទីនេះ ភ្ញៀវមានអារម្មណ៍ស្រួលបួលដោយបរិយាកាសបើកចំហរ។

        ហាងកាហ្វេសៀវភៅបានរចនាដោយយកឈើជាវត្ថុធាតុដើម។ ធ្នើរសៀវភៅ
ធ្វើពីឈើបានរៀបនៅជាប់ជញ្ជាំងនិងជុំវិញសសរផ្ទះ។ នៅទីនេះមានសៀវ ភៅជាង
១ម៉ឺនក្បាល។ សៀវភៅមួយៗបានរៀបរយគ្របដណ្តបជញ្ជាំងសឹងតែ ទាំងអស់។ សៀវភៅក៏បានបែងចែកតាមប្រភេទនីមួយៗជួយឲ្យអ្ន​កអានមិនសូវ ពិបាករកទេ នោះគឺអក្សរសិល្យបរទេស អក្សរសិល្យវៀតណាម ចំណេះដឹងធ្វើ អាជីវកម្ម សៀវ
ភៅសម្រាប់កុមារ ឬសៀវភៅចាស់។​ហើយនៅទីនេះក៏បានដាក់ តុ កៅអ៊ីច្រើនប្រ
ភេទ សម្រាប់ចំណងចំណូលចិត្តផ្សេងគ្នារបស់អតិថិជន។ ខាងក្នុង របស់ហាងមាន
កន្លែងលេងកំសាន្តសម្រាប់កុមារដោយមានស្ពានតូចស្អាតមួយក៏ ធ្វើពីឈើដែរ។

        បរិយាកាសវប្បធម៌ Dong Tay ត្រូវបានបើកសម្ពោធនាខែតុលាឆ្នាំ២០១៥។ នេះជាហាងកាហ្វេសៀវភៅទី៣ក្នុងប្រព័ន្ធហាងកាហ្វេសៀវភៅ Dong Tay នា
បច្ចុប្បន្ន។​តាមលោក Doan Tu Hoan នាយករោងបោះពុម្ពផ្សាយ Dong Tay ថា ការផ្តួចផ្តើមគំនិត្តបង្កើតហាងកាហ្វេនេះមានតាំងពី៦ឆ្នាំមុន៖

        “ជាភាពចៃដន្យទេ។ ខ្ញុំអានសៀវភៅហើយរក្សាទុកវិញ។ ពេលដែលមាន
ចំនួនសៀវភៅច្រើន ខ្ញុំរមែងគិតថា ហេតុអ្វីមិនបញ្ចូលសៀវភៅជាមួយនឹងកាហ្វេ
ហេតុនេះហើយ បណ្ណាល័យ Dong Tay បានបង្កើត។ ដើមឡើយហាងមិនសូវ
មានភ្ញៀវទេ។ ប៉ុន្តែមិត្តវ័យក្មេងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់នេះ។​ពោលគឺ
សៀវភៅមានច្រើន ហើយមានទាំងអីនធឺណែតទៀត។ ភ្ញៀវមកច្រើនៗពីមួយថ្ងៃ
ទៅមួយថ្ងៃ”។

បរិយាកាសវប្បធម៌Dong Tay-ទីណាត់ជួបរបស់អ្នកស្រឡាញ់វប្បធម៌អានសៀវភៅ - ảnh 1
ទិដ្ឋភាពនៅបរិយាកាស Dong Tay

        រំលងចោលនូវការងារមមាញឹក ភាពអូរអរប្រញាប់ប្រញាល់ ភ្ញៀវមកជាមួយ បរិយាកាសវប្បធម៌ Dong Tay ដើម្បីស្វែងរកនូវមនោរម្យក្នុងអារម្មណ៍។ មកទីនេះ ហៅកាហ្វេមួយកែវ ជ្រើសរើសសៀវភៅមួយក្បាល អង្គុយលើ Sofa ស្តាប់តន្ត្រី
កម្សាន្ត ភ្ញៀវអាចលង់អារម្មណ៍ជាមួយសាច់រឿង។ ជាពិសេសនៅហាងកាហ្វេ សៀវភៅមានលក់ម្ហូបអាហារសម្រាប់បំរើភ្ញៀវបណ្តែតអារម្មណ៍តាមសាច់រឿង ដែលខ្ញុំកំពុងអានផងដែរ។ បន្ទាប់នេះជាការចែករំលែករបស់ Hoang Dung និង
Minh Hang ភ្ញៀវប្រចាំរបស់ហាងកាហ្វេបរិយាកាសវប្បធម៌ Dong Tay ៖

“មកជាមួយហាងកាហ្វេសៀវភៅនេះ ខ្ញុំអាចចំណាយពេលអានសៀវភៅជាច្រើន ពោលគឺមិនបាច់ទិញសៀវភៅទេនៅតែអានបាន។ នៅបណ្ណាល័យគ្មានម្ហូបទេ ហើយនៅទីនេះមានម្ហូបផងនិងអាចទទួលទូរស័ព្ទនៅពេលមានអ្នកហៅចូលផង
ដែរ”។

“មានមូលហេតុពីរដែលគេមកជាមួយហាងកាហ្វេ សៀវភៅ។ ទីមួយគេចង់រក ឃើញនូវបរិយាកាសនិងទី២គេមានបំណងអានសៀវភៅ។ នាងខ្ញុំចូលចិត្តអាន
សៀវភៅ”។

បរិយាកាសវប្បធម៌Dong Tay-ទីណាត់ជួបរបស់អ្នកស្រឡាញ់វប្បធម៌អានសៀវភៅ - ảnh 2
ទិដ្ឋភាពនៅបរិយាកាស Dong Tay

        ក៏ដូចជា Hoang Dung និង Minh Hang មានមិត្តវ័យក្មេងជាច្រើនបានមកទី នេះដើម្បីបណ្តែតអារម្មណ៍តាមចំណង់ចំណូលចិត្តអានសៀវភៅរបស់ខ្លួន។ ត្រឹម
តែ ២ម៉ឺន៥ពាន់ដល់៣ម៉ឺនដុងការហ្វេមួយកែវ មិត្តអាចរីករាយជាមួយបរិយាកាស
វប្បធម៌ Dong Tay ពីម៉ោង៨ព្រឹកដល់ម៉ោង១០’៣០នាទីយប់ ជាពិសេសបើអាន
មិន ទាន់ហើយមិត្តអាចទិញសៀវភៅមួយក្បាលនោះកឺបានដែរ។ បរិយាកាស
វប្បធម៌ Dong Tay ជាទីកន្លែងសម្រាប់មិត្តវ័យក្មេងស្វែងរកការជកចិត្តចំពោះសៀវ
ភៅ ដើម្បីពីនោះអាចមើលឃើញភាពប្រសើក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ