សាស្ត្រាចារ្យ Tran Thanh Van និងសហការីអន្តរជាតិពីររូបទទួលបានពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១៧

(VOVWORLD) -អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកបីនាក់ដែល ទើបទទួលពានរង្វាន់ណូបែលរូបវិទ្យា២០១៧គឺសុទ្ធតែមានទំនាក់ទំនងជាមួយវៀត ណាម។ ពុំនោះសោត ការ រកឃើញអំពីរលកទំនាញក្នុងអវកាសដែលត្រូវបាន លើកតម្កើងក្នុងពានរង្វាន់រូបវិទ្យាឆ្នាំនេះ គឺធ្លាប់បានបង្ហាញនៅសន្និសីទ “ជួបប្រាស្រ័យវៀតណាម” ឆ្នាំ២០១៣ ប្រព្រឹត្តទៅនៅទីក្រុង Quy Nhon ខេត្ត Binh Dinh
សាស្ត្រាចារ្យ Tran Thanh Van និងសហការីអន្តរជាតិពីររូបទទួលបានពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១៧ - ảnh 1សាស្ត្រាចារ្យ Bary Barish ជាមួយភារិយាកាលមកទីក្រុង Quy Nhon ខេត្ត Binh Dinh  

រាជបណ្ឌិតសភាវិទ្យាសាស្រ្តស៊ុយអ៊ែតនៅរដ្ឋធានី Stockholm  នាថ្ងៃទី៣តុលា បានប្រកាសពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១៧។ ពានរង្វាន់ដ៍ខ្ពង់ខ្ពស់នៅឆ្នាំនេះ ដែលបានផ្តល់ជូនសាស្ត្រាចារ្យរូបវិទ្យាគឺលោក Rainer Weiss រួមទាំងអ្នកវិទ្យាសាស្ត្រ ពីរនាក់ទៀតគឺលោក Bary C.Barish និងលោក Kip Thorne គឺសុទ្ធតែកាន់សញ្ជាតិអា មេរិក អំពីរាល់ការរួមវិភាគទានមានចរិតលក្ខណៈសម្រេចរបស់ពួកគេ ចំពោះមជ្ឈ មណ្ឌលអង្កេតមើលរលកទំនាញដោយប្រើឧបករណ៍ Laser Interferometer។ ការភ្ជាប់ទំនាក់ទំនងរវាងអ្នកវិទ្យាសាស្ត្រដែលទើបនឹងទទួលបានពានរង្វាន់ណូបែលរូបវិទ្យាសាស្ត្រឆ្នាំ២០១៧ ជាមួយវៀត ណាមគឺផ្តើមចេញកាលពី២០ឆ្នាំមុន។ ពោលគឺ វាត្រូវបានចាប់ផ្តើមចេញពីភាពស្និទ្ធស្នាលជាមួយសាស្ត្រាចារ្យ Trần Thanh Vân ដែលជាអ្នកផ្តួចផ្តើមនូវសន្និសីទ “ជួបប្រាស្រ័យ Moriond”និង“ជួបប្រាស្រ័យ Blois” នៅប្រទេសបារំាង សម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងទូទាំងពិភពលោកពីឆ្នាំ១៩៦៦មក ។ នៅក្នុងសន្និសីទ “ជួបប្រាស្រ័យ Moriondមួយ ដោយសាស្ត្រាចារ្យ Tran Thanh Van ទទួលរៀបចំនោះ សាស្ត្រាចារ្យ Bary Barish បានយល់ព្រម ទទួលការអញ្ជើញ មកវៀតណាមនាឆ្នាំ ១៩៩៥ ដើម្បីចូលរួមសន្និសីទ “ជួបប្រាស្រ័យវៀតណាម” លើកទី ២។ នេះក៏ជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រជួរមុខពិភពលោកជួបជុំគ្នា ទស្សនាបាតុ ភូតសូរ្យគ្រាសពេញទាំងមូលនៅវៀតណាមនាឆ្នាំ១៩៩៥ ។ អស់រយៈពេល១៨ឆ្នាំ ក្រោយមក សាស្ត្រាចារ្យ  Barish បានត្រឡប់ មកវៀតណាមជាថ្មីម្តងទៀត ចូលរួមសន្និសីទ “ជួបប្រាស្រ័យវៀត ណាម” និងមានបទបង្ហាញសំខាន់ទាក់ទិននឹងរលកទំនាញ ជាខ្លឹមសារដែលជួយឲ្យលោកនិងសហការីទទួលបានពានរង្វាន់ឆ្នាំ២០១៧នេះ។ សាស្ត្រា ចារ្យ Tran Thanh Van បានឲ្យដឹងថា៖

        “នៅឆ្នាំ២០១៣ កាលនោះយើងខ្ញុំទើបសាងសងរួចរាល់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែកនៅទីក្រុង Quy Nhon ហើយយើងខ្ញុំបានអញ្ជើញសាស្ត្រាចារ្យ Barish និងភរិយាមកវៀតណាមធ្វើការជាមួយយើងខ្ញុំ។ យើងខ្ញុំបានអញ្ជើញលោកសាស្ត្រា ចារ្យធ្វើសន្និដ្ឋាននៃសន្និសីទឆ្នាំ២០១៣។ ហើយក្នុងសន្និសីទឆ្នាំ២០១៣នោះ នៅមាន ការចូលរួមរបស់សាស្ត្រាចារ្យចំនួន៥-៦នាក់ទៀតដែលសុទ្ធតែទទួលបានពានរង្វាន់ ណូបែល ។ ប្រការគួរឲ្យចាប់អារម្មណ៍ គឺពួកគាត់ជាមិត្តជិតស្និទ្ធរបស់សាស្ត្រាចារ្យ Barish ទាំងអស់ផងដែរ”។

សាស្ត្រាចារ្យ Tran Thanh Van និងសហការីអន្តរជាតិពីររូបទទួលបានពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១៧ - ảnh 2 សាស្ត្រាចារ្យ Bary Barish

ទាំងសាស្ត្រាចារ្យ Barry Barish និងសាស្ត្រាចា្យ Kip Thorne សុទ្ធតែជាមិត្តជិត ស្និទ្ធរបស់សាស្ត្រាចារ្យ Tran Thanh Van តាំងពីនៅក្មេងម្លេះ។ ស្ថានភាពជាក់ស្តែងនេះ បានសឲ្យឃើញថា វត្តមានរបស់អ្នកវិទ្យាសាស្ត្រ ជួរមុខពិភពលោកមកកាន់វៀតណាម កាន់ តែច្រើនឡើងរួមទាំងការបង្កើតមជ្ឈ មណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក (ICISE) នៅទីក្រុង Quy Nhon ខេត្ត Binh Dinh និងការរៀបចំសន្និសីទ “ជួបប្រាស្រ័យ វៀតណាម” ជាប្រចាំទៀត ។ នោះមិនត្រឹមតែជាកន្លែងជួបប្រាស្រ័យប៉ុណ្ណោះទេ ថែម ទាំងជាកម្លាំងចលករសម្រាប់នាំផ្នែកអប់រំនិងវិទ្យាសាស្ត្ររបស់វៀតណាម ធ្វើសមាហ រណកម្មជាមួយពិភពលោកទៀតផង។ លោក Tran Thanh Son នាយករងមជ្ឈ មណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែកបានវាយតម្លៃថា៖

        “ក្នុងប្រវត្តិសាស្ត្រ យើងបានឃើញថា ជួបប្រាស្រ័យ Moriond”  ដោយសាស្ត្រា ចារ្យ Tran Thanh Van ជាស្ថាបនិកកាលពីឆ្នាំ១៩៦៦ នោះ គឺមានវត្តមានសាស្ត្រាចារ្យ ជិត៣០រូបទទួលបានពានរង្វាន់ណូ បែល ហើយកាលចូលរួមសន្និសីទនោះ ពួកគេនៅ ក្មេងណាស់។ ខណៈ សាស្ត្រាចា្យ Bary Barish មកចូលរួមសន្និសីទ លោកមិនទាន់ ទទួលបានពានរង្វាន់ណូបែលដ៏ខ្ពង់ខ្ពស់ទេ។ ក្រោយរយៈពេល៤ឆ្នាំក្រោយ មក លោក និងសហការីគឺទទួលបានពានរង្វាន់នេះ។ យើងអាចឃើញ ថា តួនាទីរបស់មជ្ឈមណ្ឌល អន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែកនៅ Quy Nhon ដូចជាទីមកដល់សម្រាប់អ្នក វិទ្យាសាស្ត្រល្បីឈ្មោះច្រើនរូបលើទូទាំងពិភពលោក រួមទាំងបង្កើតកម្លាំងចលករ សម្រាប់ជំនាន់ វ័យក្មេង ជាពិសេសគឺអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមដែរ ”។

        សាស្ត្រាចារ្យ Tran Thanh Van ក៏បានសម្តែងក្តីសង្ឈឹមថា សាស្ត្រា ចារ្យ Barish និងសាស្ត្រាចារ្យ Kip Thorne នឹងមានឱកាសវិលត្រឡប់ មកវៀតណាមវិញនិងរួមវិភាគទានមួយផ្នែកសម្រាប់វៀតណាមផង។ តាមគម្រោង ក្នុងបណ្តាព្រឹត្តិការណ៍នៃការ ជួបប្រាស្រ័យវៀតណាម ឆ្នាំ២០១៨និងបណ្តាឆ្នាំបន្តបន្ទាប់នោះ សាស្ត្រាចារ្យ Tran Thanh Van នឹងអញ្ជើញអ្នកវិទ្យាសាស្ត្ររូបវិទ្យាទទួលបានពានរង្វាន់ណូបែលឆ្នាំ២០១៧ ទៅទស្សនាទីក្រុង Quy Nhon ខេត្ត Binh Dinh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ