អ្នកពូកែទឹកដីវៀតណាម-ក្រមរឿងគំនូរដើមដំបូងអំពីអធិបតេយ្យភាពសមុទ្រកោះ

អ្នកពូកែទឹកដីវៀតណាម-ក្រមរឿងគំនូរដើមដំបូងអំពីអធិបតេយ្យភាពសមុទ្រកោះ - ảnh 1
អ្នកពូកែទឹកដីវៀតណាម-ក្រមរឿងគំនូរដើមដំបូងអំពីអធិបតេយ្យភាពសមុទ្រកោះ (thethaovanhoa.vn)        Vovworld-ក្រមរឿងគំនូរ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa ជាការបន្តនៃក្រមរឿងគំនូរអ្នកពូកែទឹកដីវៀតណាមល្បីឈ្មោះ ក្នុងនោះ តួរអង្គដូច​ជា​Trang Ti រួមជាមួយមិត្តដូចជា​ Suu, Dan, Meo បានឈានចូលបណ្ដារឿងអំពី​ប្រវត្តិសាស្ត្រប្រជុំកោះ Hoang Sa-Truong Sa និងអធិបតេយ្យភាពសមុទ្រកោះ​វៀត​ណាម។​មូលហេតុដែលក្រុមហ៊ុន Phan Thi បានបោះពុម្ភផ្សាយក្រមរឿងគំនូរ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa ចាប់ផ្ដើមពីការដែលបច្ចុប្បន្ននេះ​សៀវភៅអំពីឃោសនាសមុទ្រកោះក៏ដូចជាសៀវភៅឯកសារអំពិភ័ស្តុតាងសមុទ្រកោះវៀតណាមស្ទើតែទាំងអស់សំរាប់អ្នកស្រាវជ្រាវនិងជនពេញវ័យ។ ក្នុងពេលនោះ សៀវភៅអំពីប្រជុំកោះ Hoang Sa, Truong Sa សំរាប់កុមារ​មិនទាន់​ទាក់ទាញបានប្អូនៗឡើយ។ លោកស្រី Phan Thi My Hanh នាយិការក្រុម​ហ៊ុន​សៀវភៅ Phan Thi បានឲ្យដឹងថា៖

        “ចាប់ផ្ដើមពីស្ថានភាពជាក់ស្ដែងនោះ ក្រុមហ៊ុន Phan Thi បានផ្អែកទៅលើ​ជោគ​ជ័យនៃក្រមរឿងគំនូរអ្នកពូកែទឹកដីវៀតណាមក្នុងច្រើនឆ្នាំកន្លងមកនិងផ្សា​ភ្ជាប់​នឹងប្រធានបទ Hoang Sa, Truong Sa ដើម្បីជួយឲ្យមិត្តអ្នកអានមានការ​និយម​​ចូល​ចិត្តនិងស្វែងយល់អំពីអធិបតេយ្យភាពសមុទ្រកោះតាមរយៈការអាន​រឿងគំនូរក៏ដូចជាយល់អំពីភ័ស្តុតាងអះអាងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។”

        ក្នុងក្រមរឿងគំនូរ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa បណ្ដា​តួរអង្គក្នុងក្រមរឿងគំនូរ អ្នកពូកែទឹកដីវៀតណាមដូចជា Ti, Suu, Dan, Meo នឹង​ណែនាំមិត្តអ្នកអានស្វែងយល់អំពីប្រវត្តិសាស្ត្រសមុទ្រកោះវៀតណាម Hoang Sa-Truong Sa ចាប់ផ្ដើមពីប្រវត្តិសាស្ត្រជាតិរាជកាល Nguyen ដល់បណ្ដាសកម្មភាព​ប្រវត្តិសាស្ត្រដូចជាបង្កើតក្រុមសេនាជនកងទ័ពជើងទឹកចេញទៅអាជីវកម្ម ការពារ គូរផែនទីនៃប្រជុំកោះទាំងពីរពោលខាងលើ។ បណ្ឌិតប្រវត្តិសាស្ត្រ Nguyen Nha ជាអ្នកត្រួតពិនិត្យក្រមរឿងគំនូរបានចែករំលែកថា៖

        “ខ្ញុំមានការចាប់អារម្មណ៍អំពីរបៀបបញ្ជូនខ្លឹមសារមួយដែលនាបច្ចុប្បន្នត្រូវ​ការឲ្យមជ្ឈដ្ឋានជនវ័យក្មេង។ មុនបង្អស់ ប្អូនៗកុមារពីថ្នាក់មត្តេយ្យដល់ថ្នាក់​បថម​សិក្សាជាមួយរឿងគំនូរ រឿងដំបូងអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម​នៅ​ប្រជុំកោះ Hoang Sa និង Truong Sa។ របៀបបញ្ជូនដូច្នេះគឺល្អណាស់ មជ្ឈដ្ឋាន​ជន​វ័យក្មេងវៀតណាមអាចទាក់ទងយ៉ាងលឿន។ ចំណុចទី២ដើម្បីចាប់ផ្ដើម​បណ្ដា​រឿងមានការសង្ខែបខ្លឹមសារ។”

        រឿងដើមដំបូងរបស់ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa ត្រូវ​បានមិត្តអ្នកអានទទួលយ៉ាងកក់ក្តៅ។ នេះក៏ជាការលើកទឹកចិត្តសំរាប់បណ្ដា​អ្នក​បានធ្វើគំរោងការដ៏លំបាកនេះដើម្បីទីផ្សារសៀវភៅបានមានប្រភពសៀវភៅអាន​បន្ថែមសំរាប់មជ្ឈដ្ឋានជនវ័យក្មេង។​បងស្រី Duong Thi Ngan អ្នកទទួលបន្ទុក​អាជីវកម្មរបស់ក្រុមហ៊ុនចំកាត់សៀវភៅនិងវប្បធម៍បោះពុម្ភផ្សាយ Quang Loi បាន​ឲ្យដឹងថា៖

        “ក្រុមហ៊ុនយើងខ្ញុំបានផ្សព្វផ្សាយសៀវភៅ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa របស់ក្រុមហ៊ុន Phan Thi។ ក្នុងរយៈពេលកន្លងមក​បរិមាណ​ចំណាយ​រឿង អ្នកពូកែទឹកដីវៀតណាមល្អណាស់ពីព្រោះមិត្តវ័យក្មេងមួយចំនួន​យកចិត្តទុកដាក់ដល់បញ្ហាសមុទ្រកោះវៀតណាមក្នុងនោះមាន Truong Sa និង Hoang Sa។”

        ដោយការចាប់ងារម្មន៍ងាយយល់ ក្រមរឿងគំនូរ អ្នកពូកែទឹកដីវៀតណាម៖ Hoang Sa-Truong Sa បានជួយឲ្យមិត្តអ្នកអានយល់បន្ថែមអំពីប្រវត្តិសាស្ត្រ​សមុទ្រ​កោះវៀតណាម។​ ក្រមរឿងគំនូរពិសេសនេះបានបង្កើតការចាប់អារម្មណ៍​ល្អចំពោះមិត្តអ្នកអានវ័យក្មេង ជាទិសដៅថ្មីក្នុងការអប់រំទឹកចិត្តស្នេហាជាតិ​ចំពោះ​ជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ