Ba Ria-Vung Tau ខិតខំប្រឹងប្រែងបំពេញគោលដៅកសាងជនបទថ្មី

(VOVWORLD) - អស់រយៈពេលជាង ១០ ឆ្នាំនៃការអនុវត្ត ការកសាងជនបទថ្មី ផ្ទាំងគំនូរជនបទនៅខេត្ត Ba Ria Vung Tau កាន់តែមានភាពរីកចម្រើនចម្បូររុងរឿង ហើយជីវភាពប្រជាជនមានភាពប្រសើរឡើងលើគ្រប់វិស័យ។ នៅឆ្នាំ ២០២១ ខេត្ត Ba Ria - Vung Tau ខិតខំប្រឹងប្រែងឱ្យឃុំចំនួន ៦ ដែលនៅសេសសល់នៃស្រុក Chau Duc និងស្រុក Xuyen Moc បំពេញតាមស្តង់ដារជនបទថ្មី ដោយសម្រេចបានគោលដៅ ៤៥/៤៥ នៃឃុំរបស់ខេត្តសម្រេចបានស្តង់ដារនេះ។ បច្ចុប្បន្នខេត្តកំពុងខិតខំប្រឹងប្រែងប្រមូលប្រភព ទុនសង្គមនិងការគាំទ្រពីប្រជាពលរដ្ឋដើម្បីបំពេញគោលដៅកសាងជនបទថ្មី។

Ba Ria-Vung Tau ខិតខំប្រឹងប្រែងបំពេញគោលដៅកសាងជនបទថ្មី - ảnh 1ទម្រង់ដាំដើមអាឡូវីរ៉ា (aloe vera) នៅស្រុក Chau Duc ខេត្ត Ba Ria - Vung Tau 

ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ Ba Ria - Vung Tau បានបោះជំហានយ៉ាងធំធេង ចាប់ពីការយល់ដឹងរហូតដល់សកម្មភាពជាក់ស្តែងរបស់ប្រព័ន្ធនយោបាយ សហគមន៍ពាណិជ្ ជកម្មនិងប្រជាជនក្នុងការកសាងជនបទថ្មី។ តាមនោះ មុខមាត់ជនបទមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទត្រូវបានធ្វើឱ្យប្រសើរឡើង ប្រាក់ចំណូលនិងកម្រិតជីវភាពរបស់ប្រជាជនត្រូវបានកែលម្អ សម្រស់វប្បធម៌សង្គមជាច្រើនត្រូវបានលើកស្ទួយផងដែរ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់បក្ខភាគនិងអាជ្ញាធរមូលដ្ឋាននៅមានការស្រុះចិត្តគំនិតពីប្រជាជនក្នុងការចូលរួមកសាងជនបទថ្មីដោយសមត្ថភាពផ្ទាល់ខ្លួន។ លោក  Mach Quoc Cuong នៅឃុំ Long Phuoc Tho ស្រុក Long Dien ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “ប្រជាកសិករយើងសកម្មណាស់។ ក្នុងដំណើរការកសាងជនបទថ្មី ឃុំបានដើរក្នុងទិសដៅត្រឹមត្រូវ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ហេតុដូច្នេះប្រជាជនឆ្លើយតបបានល្អ។ ការរួមចំណែករបស់ប្រជាជនមានច្រើនណាស់ ឥឡូវនេះជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងយ៉ាងច្បាស់ ហើយប្រជាកសិករសុទ្ធតែជឿជាក់លើដំណើរការកសាងជនបទថ្មីរបស់បក្សនិងរដ្ឋ”។

គោលដៅនៃកម្មវិធីកសាងជនបទថ្មីគឺបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជននៅតំបន់ជនបទ។ ខេត្ត Ba Ria-Vung Tau បានប្រគល់ភារកិច្ចដល់មូលដ្ឋានក្នុងការជួយប្រជាកសិករឲ្យមានប្រាក់ចំណូលស្ថិរភាពនិងបង្កើនប្រាក់ចំណូលជាបណ្តើរៗ។ ពោលគឺ ចំណូលជាមធ្យមលើមនុស្សម្នាក់នៅឃុំកសាងជនបទថ្មីនៃខេត្តមានចំនួនជាង ៦០ លានដុង/នាក់/ឆ្នាំ ដែលកើនឡើង ៣០ លានដុងបើប្រៀបធៀបនឹងឆ្នាំ ២០១៥។ លោក Vu Ngoc Dang អនុប្រធានការិយាល័យសម្របសម្រួលកសាងជនបទថ្មី ប្រធានសាខាអភិវឌ្ឍន៍ជនបទខេត្ត Ba Ria-Vung Tau បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងឆ្នាំ ២០២១- ២០២៥ យើងខ្ញុំខិតខំឱ្យមានស្រុក ទីរួមស្រុក ១០០% បំពេញតាមបទដ្ឋានជនបទថ្មីនិងបំពេញភារកិច្ចកសាងជនបទថ្មី។ ជាពិសេស ឃុំចំនួន ៣៨ បានបំពេញតាមលក្ខណៈវិនិច្ឆ័យកម្រិតខ្ពស់ ហើយយ៉ាងហោចណាស់ ៨-១២ មានឃុំពីរជាគំរូជនបទថ្មី ដែលក្នុងនោះគឺស្រុក Dat Do និង Long Dien ត្រូវបានជ្រើសរើសជាស្រុកជនបទគំរូ”។

Ba Ria-Vung Tau ខិតខំប្រឹងប្រែងបំពេញគោលដៅកសាងជនបទថ្មី - ảnh 2ផ្លុវចាក់បេតុងស្អាតបាត ធំទូលាយនៅឃុំជនបទថ្មី Son Binh ស្រុក Chau Duc។

បច្ចុប្បន្ននេះ ខេត្តកំពុងជំរុញការអនុវត្តយ៉ាងខ្លាំងក្លានៃការផ្លាស់ប្តូរផលិតកម្មនិងការតភ្ជាប់ការប្រើប្រាស់ផលិតផលកសិកម្មដោយផ្លាស់ប្តូរទៅធ្វើកសិកម្មវិញ ក្នុងទិសដៅកសិកម្មបច្ចេក វិទ្យាខ្ពស់ បង្កើតសហករណ៍ ឆ្ពោះទៅរកការចុះហត្ថលេខាជាមួយសហគ្រាសប្រមូលទិញកសិផល។ លោក Vu Ngoc Dang បានឲ្យដឹងថែមទៀតថា៖ “ក្នុងពេលខាងមុខនេះ ដោយមានការណែនាំពីមជ្ឈឹម វិស័យកសិកម្មក៏ដូចជាការិយាល័យសម្របសម្រួល មន្ទីរនិងទីភ្នាក់ងារនានាបានបង្កើតផែនការនិងដំណោះស្រាយជាក់ស្តែង ដោយផ្តោតលើដំណោះស្រាយបង្កើនប្រាក់ចំណូលដល់កសិករតាមរយៈបណ្តាទម្រង់ផលិតកម្ម។ ឧទាហរណ៍ដូចជា ការអនុវត្តជាក់ស្តែង សេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីស្តីពីការប្រើប្រាស់ ដោយតភ្ជាប់ការប្រើប្រាស់ផលិតផលក្នុងវិស័យកសិកម្ម។ ទីពីរគឺបន្តផ្តល់ប្រឹក្សាអំពីគោលនយោបាយជួយឧបត្ថម្ភដល់អត្រាការប្រាក់សម្រាប់ផលិតកម្មនិងគ្រួសារអាជីវកម្មក្នុងឃុំកសាងជនបទថ្មីនិងជួយឧបត្ថម្ភដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារក្នុងវិស័យកសិកម្មនិងជលផល ក៏ដូចជាឧបត្ថម្ភឧបករណ៍និងសម្ភារៈដល់សហករណ៍ក្នុងវិស័យកសិកម្ម។ ទាំងអស់នោះគឺជាដំណោះស្រាយមួយចំនួនដែលត្រូវបានដាក់ពង្រាយអនុវត្តន៍នាពេលខាងមុខនេះ”។

ឆ្លងកាត់រយៈពេលជាង ១០ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី មុខមាត់របស់តំបន់ជនបទប្រែទៅពណ៌បៃតង ស្អាតនិងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ តាមនោះ ការចលនាប្រជាជនឲ្យមានការស្រុះចិត្តគំនិត ចូលរួម ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់នីមួយៗ កាន់តែងាយស្រួលហើយមានប្រសិទ្ធភាពជាង។

ចលនាកសាងជនបទថ្មីនៅក្នុងខេត្តបាននិងកំពុងរីកសាយភាយយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ នៅសល់តែឃុំមួយចំនួននៃស្រុក Chau Duc, Binh Chau និង Xuyen Moc ដែលជាឃុំចុងក្រោយរបស់ខេត្ត Ba Ria-Vung Tau ដែលខិតខំដើម្បីក្លាយជាឃុំជនបទថ្មីនៅឆ្នាំនេះ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់បក្ខភាគនិងអាជ្ញាធរមូលដ្ឋានក៏មានការស្រុះចិត្តគំនិត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាកសផងដែរ។ រូបភាពជនបទថ្មីនៅ Ba Ria Vung Tau កំពុងមានភាពសម្បូររុងរឿងកាន់តែខ្លាំងឡើង។  ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធ្វើឱ្យប្រសើរឡើងលើគ្រប់វិស័យ។ ថ្វីត្បិតតែនៅមានបញ្ហាប្រឈម និងការលំបាកជាច្រើននាពេលខាងមុខ ប៉ុន្តែលទ្ធផលដែលសម្រេចបាននាពេលកន្លងមក នឹងក្លាយជាមូលដ្ឋានសម្រាប់កម្លាំងពលំរបស់ជនបទថ្មីឱ្យមានវត្តមានកាន់តែច្រើនឡើងនៅតាមជនបទនីមួយៗនៃខេត្ត Ba Ria – Vung Tau៕

ប្រតិកម្មទៅវិញ

ផ្សេងៗ