Kaopiz Holdings បញ្ជាក់ឋានៈរបស់វៀតណាមលើផែនទីបច្ចេកវិទ្យា

(VOVWORLD) - ចាប់ផ្តើមឡើងពីវិស្វករចំនួន ៦ នាក់ដែលបានបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យពហុបច្ចេកទេស ហើយឆ្លងកាត់រយៈពេលជាង ១០ ឆ្នាំ ចាប់តាំងពីការបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន Kaopiz Holdings បានអភិវឌ្ឍទៅជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់វៀតណាម។ មិនត្រឹមតែគូសសញ្ញាសម្គាល់នៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ Kaopiz ថែមទាំងបានបញ្ជាក់កេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងប្រទេស ជប៉ុន ហើយកំពុងបើកទូលាយទៅកាន់ប្រទេសជាច្រើនទៀត ក្នុងវិស័យអភិវឌ្ឍន៍ផ្នែកទន់ បញ្ញាសិប្បនិមិត្ត និងបង្កើនប្រសិទ្ធភាពនៃដំណោះស្រាយសំដៅជួយបង្កើនផលិតភាពសម្រាប់អាជីវកម្ម។

Kaopiz Holdings បញ្ជាក់ឋានៈរបស់វៀតណាមលើផែនទីបច្ចេកវិទ្យា - ảnh 1នៅឆ្នាំ ២០២៣ Kaopiz ត្រូវបានលើកតម្កើងជាផលិតផលបច្ចេកវិទ្យាឌីជីថលល្អបំផុតទាំង ១០ សម្រាប់ទីផ្សារបរទេសនៃពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល "Make in Vietnam" ។

ក្នុងឆ្នាំ ២០១១-២០១២ វិស័យបច្ចេកវិទ្យាគឺជាវិស័យថ្មីថ្មោងនៅវៀតណាម។ បន្ទាប់ពីបានសិក្សានៅប្រទេសជប៉ុនមួយរយៈ ហើយពេលវិលត្រឡប់មកស្រុកវិញ លោកបានចូលធ្វើការនៅសាជីវកម្មបច្ចេកវិទ្យាបរទេសមួយចំនួននៅវៀតណាម លោក Le Van Hoang ស្ថាបនិក Kaopiz Holdings បានយល់ឃើញថា នៅមានឱកាសជាច្រើនក្នុងវិស័យនេះ ជាមួយរលកអាជីវកម្មជប៉ុនវិនិយោគនៅវៀតណាមយ៉ាងខ្លាំង  Hoang និងសហការីរបស់ខ្លួន បាន ប្តេជ្ញាបង្កើត Kaopiz ក្នុងឆ្នាំ ២០១៤ ដោយក្តីសង្ឃឹម បង្កើតឡើងផលិតផលដែលអាចប្រកួត ប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន។

នាយកប្រតិបត្តិ Le Van Hoang បានចែករំលែកថា៖ “ប្រទេសជប៉ុនគឺជាប្រទេសដែលមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង តម្រូវការ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសូហ្វវែរ ដើម្បីបម្រើដល់ដំណើរការផ្លាស់ប្តូរឌីជីថលសម្រាប់ អាជីវកម្មជប៉ុនគឺមានទំហំធំណាស់។ ប៉ុន្តែ ដោយមានការខ្វះខាតអ្នកបង្កើតកម្មវិធី អ្នកដែលធ្វើការក្នុងឧស្សាហកម្មព័ត៌មានវិទ្យា ដើម្បីបំពេញតម្រូវការរបស់អាជីវកម្មជប៉ុន។ លើសពីនេះទៅទៀត  វិស្វករវៀតណាមមិនអន់ជាងវិស្វករជប៉ុននោះទេ ឧទាហរណ៍ ផ្នែកបញ្ញាសិប្បនិម្មិតអញ្ជឹងដែរ។ ដូច្នេះហើយ យើងខ្ញុំ សម្រេចចិត្តបង្កើតឡើងនូវផលិតផល និងដំណោះស្រាយដែលមានគុណភាពស្រដៀងគ្នា មានលទ្ធភាពប្រកួតប្រជែងជាមួយសហគ្រាសរបស់ជប៉ុន”។

ការបញ្ជាទិញដើមដំបូងមានតម្លៃត្រឹមតែពីរបីពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែបានបង្កើតការលើកទឹកចិត្ត និងទំនុកចិត្តសម្រាប់ Kaopiz ដើម្បីអនុវត្តន៍សេចក្ដីប្រាថ្នាដ៏ធំធេងរបស់ខ្លួន។ បន្ទាប់ពីបង្កើតបានតែ ២ ឆ្នាំប៉ុណ្ណោះ ដោយកំណត់យ៉ាងច្បាស់ថា សក្កានុពលខ្លាំងធំបំផុតរបស់ខ្លួនគឺទីផ្សារជប៉ុន Kaopiz ប្តេជ្ញាចិត្តប្រមូលផ្តុំកម្លាំងពលំរបស់ខ្លួនដើម្បីឈានចូលទីផ្សារដ៏មានសក្តានុពលបំផុតនេះ។ ហើយការិយាល័យដើមដំបូងរបស់ Kaopiz នៅប្រទេសជប៉ុន បានបង្កើតឡើងនៅទីក្រុងតូក្យូក្នុងខែសីហា ឆ្នាំ២០១៦៖

“ខ្ញុំឃើញពីប្រៀបខ្លាំងរបស់ខ្លួនគឺកើតចេញពីរឿងពីរ។ ទីមួយ វប្បធម៌រវាងវៀតណាមនិងជប៉ុនមានលក្ខណៈស្រដៀងគ្នា។ ទីពីរ វិស្វករវៀតណាមអាចទាក់ទងគ្នានិងជួបប្រាស្រ័យ ជាមួយអតិថិជនជប៉ុនតាមរយៈការនិយាយភាសាជប៉ុនផ្ទាល់។ ប្រការនេះ បន្ថគម្លាតរវាងភាគីទាំងពីរ។ ប្រៀបខ្លាំងមួយទៀត គឺវិស្វករវៀតណាម ជាមួយនឹងសមត្ថភាពមិនអន់ជាងវិស្វករក្នុងពិភពលោកនោះឡើយ  ដែលអាចបង្កើតឡើងផលិតផលដែលមានគុណភាពល្អៗ”។

Kaopiz Holdings បញ្ជាក់ឋានៈរបស់វៀតណាមលើផែនទីបច្ចេកវិទ្យា - ảnh 2លោក Le Van Hoang - នាយកប្រតិបត្តិ Kaopiz។

នៅឆ្នាំ ២០២៣ ប្រាក់ចំណូលដែល Kaopiz បានលើកពី ២០០ ពាន់លាន ដុង (ជាង ៨,៦ លានដុល្លារ) ដែលក្នុងនោះចំនួន ៩៥% ទទួលបានពីទីផ្សារជប៉ុន។ រហូតមកដល់ពេលនេះ បន្ទាប់ពីរយៈពេល ១០ឆ្នាំ ត្រូវបានបង្កើតមក  Kaopiz Holdings បានក្លាយជាប្រព័ន្ធអេកូឡូស៊ី  រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ Kaopiz Software មានជំនាញក្នុងសេវាកម្ម សូហ្វវែរ; Kaopiz Solutions មានជំនាញអំពីណោះស្រាយ និងក្រុមហ៊ុនសេវាកម្ម និង ផលិតផលមួយចំនួនទៀត។  ជាមួយនឹងក្រុមវិស្វករ វ័យក្មេងដែលមានសេចក្ដីក្លៀវក្លា និងការខិតខំប្រឹងប្រែងសម្រាប់ការច្នៃប្រឌិត ទន្ទឹមនឹងទីផ្សារប្រទេសជប៉ុន Kaopiz ក៏អនុវត្តគម្រោងអភិវឌ្ឍន៍សូហ្វវែរជាច្រើន កម្មវិធីគេហទំព័រ ទូរស័ព្ទ ហ្គេម... សម្រាប់អតិថិជននៅក្នុងប្រទេសមួយចំនួនដូចជា ហុងកុង (ចិន) កាណាដា ជាដើម។ លោក Nguyen Dinh Nam វិស្វករនៅ Kaopiz បានចែករំលែកថា៖ “នៅ Kaopiz យើងសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងបរិយាកាសថាមវន្ត និងក្លៀវក្លា។ យើង តែងតែរៀបចំសិក្ខាសាលា ឬវគ្គចែករំលែកប្រចាំសប្តាហ៍ អំពីប្រធានបទថ្មី បញ្ហាប្រឈមថ្មី ក្នុងវិស័យបច្ចេកវិទ្យា ធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកបច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដើម្បីបម្រើការងារ និងតម្រូវការរបស់យើង លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍របស់បុគ្គលម្នាក់ៗ”។

ឆ្នាំ ២០២៣ ផលិតផលធ្វើឌីជីថលឯកសារសម្រាប់ទីផ្សារជប៉ុន Kaopiz Smart OCR ត្រូវបានលើកតម្កើងក្នុងលំដាប់កំពូល ១០ នៅក្នុងផលិតផលបច្ចេកវិទ្យាឌីជីថលដ៏ល្អបំផុត  សម្រាប់ទីផ្សារបរទេស ចំណុះពានរង្វាន់ Make in Vietnam ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយប្រគល់ជូន។ នៅចុងឆ្នាំមុន, Kaopiz បានចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជំរុញការផ្លាស់ប្តូរឌីជីថលជាមួយសាជីវកម្ម Hammock ប្រទេសជប៉ុន។ នៅដើមខែកក្កដាកន្លងមក Kaopiz ក៏មានកិត្តិយសក្នុងការក្លាយជាអនុប្រធាននិងជាប្រធានគណៈកម្មាធិការគោលនយោបាយនៃសមាគមផ្លាស់ប្តូរឌីជីថលវៀតណាមនៅប្រទេសជប៉ុន (VADX JAPAN) ដែលជាស្ពានតភ្ជាប់យុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ទោះយ៉ាងណាក៏ដោយ មិនពេញចិត្តនឹងអ្វីដែលខ្លួនសម្រេចបាន Kaopiz បានពង្រីកនិងកែលម្អគុណភាពសេវាកម្មជានិច្ច ដោយផ្អែកលើកត្តាសំខាន់ៗចំនួន ៣៖ ការពេញចិត្តរបស់អតិថិជន; ការអភិវឌ្ឍក្រុមវិស្វកម្ម និងការរួមចំណែកដល់សង្គម។ ជាមួយនឹងការប្តេជ្ញាចិត្តនាំបញ្ញាវៀតណាមឆ្ពោះទៅកាន់ពិភពលោក នាយកប្រតិបត្តិ Kaopiz លោក Le Van Hoang បានចែករំលែកថា៖ “នាពេលខាងមុខ Kaopiz នឹងផ្តោតលើផ្នែកសំខាន់ពីរ។ ផ្នែកទីមួយគឺការផលិតសូហ្វវែរស ម្រាប់ទីផ្សារជប៉ុន។ ផ្នែកទីពីរគឺអភិវឌ្ឍផលិតផល Make in Viet Nam ក្រោមម៉ាកយីហោរ Kaopiz និងនាំយកផលិតផលទាំងនេះទៅកាន់ពិភពលោក។ តាមពិត Kaopiz មានផលិត ផលបែបនេះរួចហើយ។ នៅក្នុងទីផ្សារជប៉ុន មានផលិតផលដែលដាក់ម៉ាក Kaopiz អំពីបញ្ញាសិប្បនិម្មិត (AI) លក់ទៅឱ្យក្រុមហ៊ុនក្នុងប្រទេសជប៉ុន ហើយនៅតែរក្សាកម្មសិទ្ធិ ដដែល។ Kaopiz មានបំណង ចង់ជំរុញផ្នែកអភិវឌ្ឍន៍ផលិតផលបន្ថែមទៀត ដើម្បីបញ្ជាក់បានបញ្ញារបស់វៀតណាម  និងលើកកំពស់ឋានៈរបស់អាជីវកម្មវៀតណាមនៅលើឆាកអន្តរជាតិ”។

ជាមួយនឹងក្រុមវិស្វករជិត ៥០០ នាក់ដែលកំពុងធ្វើការនៅទីក្រុងហាណូយ ដាណាង និងតូក្យូ ប្រទេសជប៉ុន Kaopiz Holdings មានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងគោលបំណង ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅវៀតណាម បង្កើតផលិតផល សេវាកម្ម បច្ចេកវិទ្យាខ្ពស់ បញ្ជាក់ពីបញ្ញា និងសមត្ថភាពរបស់ប្រជាជនវៀតណាមនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ