ក្លឹបភាសាបរទេសនៅទីក្រុងហាណូយ


លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភា
សា បរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រទូរស័ព្ទនិង email
ចំនួន ២០២ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។
ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរ
នឹងឆ្លើយសំណួរមួយ ចំនួនរបស់មិត្តអ្នកស្តាប់។

        ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ
និងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់ពីកម្ពុជានិងទាំងនៅវៀតណាមជា
ពិសេសគឺ លោកតា ដេន មិត្តអ្នកស្តាប់យូរឆ្នាំរបស់កម្មវិធី។ សូមថ្លែងអំណរ
គុណ​លោកតា ដេន ដែលបានផ្ញើរឲ្យកម្មវិធីយើងខ្ញុំកំរងកំណាព្យល្អ។ រាល់
សំបុត្រ របស់លោកគឺជាប្រភពលើកទឹកចិត្តសំរាប់យើងខ្ញុំដើម្បីអនុវត្តកម្មវិធី
ផ្សាយសម្លេង ល្អថែមទៀត។ សូមប្រសិទ្ធិពរជូនចំពោះលោកតេដេននិង
គ្រួសាររបស់លោក ប្រកបដោយសុភមង្គល។

        ក្នុង email ដែលបានផ្ញើរមកកម្មវិធីផ្សាយជាភាសាខ្មែរ លោក រិទ្ធី និស្សិត
ឆ្នាំទី ១ នៅមហាវិទ្យាល័យវិទ្យសាស្ត្រសង្គមនិងមនុសាស្ត្រមានគោល
បំណងស្វែងយល់បន្ថែមអំពីក្លឹបភាសាបរទេសនៅទីក្រុងហាណូយ។

ក្លឹបភាសាបរទេសនៅទីក្រុងហាណូយ - ảnh 1
ក្លឹបភាសាអាល្លឺម៉ង់នៅហាងកាហ្វេនៅទីក្រុងហាណូយ។ (VOVworld)


        លោក រិទ្ធី ជាទីមេត្រី! ការរៀនសូត្រភាសាបរទេសមិនត្រឹមតែបំរើការ
សិក្សា​និងការងារ ប៉ុណ្ណោះទេ ថែមទាំង នាំមកនូវក្តីសប្បាយការរកឃើញ
វប្បធម៌និង មនុស្សនៃប្រទេសថ្មីមួយផ្សេងៗទៀត។ ក្នុងរយៈពេលប៉ុន្មាន
ឆ្នាំកន្លងមក ក្រៅពីការរៀនសូត្រនៅមជ្ឈមណ្ឌលភាសាបរទេសបណ្ដា
យុវជនវ័យក្មេងនៅតែរៀបចំក្លឹបសាភាអង់គ្លេសភាសាបារាំងភាសាអាល្លឺមង់
ថែមទាំងក្លឹបភាសាវៀតណាមសំរាប់ជនបរទេសទៀតផង។ ដោយប្រើប្រាស់
ទីកន្លែងជាបណ្ដាហាងកាហ្វេដែលមានបរិយាកាសធំនិងទូលាយនិងស្ងៀម
ស្ងាត់នៅវិថី Tran Phu វិថី Dien Bien Phu វិថី Phan Dinh Phung ឬនៅទីកន្លែង
មានភ្ញៀវទេសចរណ៍ជាច្រើនកោះករ ដូចជា មណ្ឌលវិថីបុរាណជំវិញបឹង
Hoan Kiem នៅទីក្រុងហាណូយបណ្ដាក្លឹបដូច្នេះទាក់ទាញការចូលរួមជា
ច្រើនរបស់មិត្តវ័យក្មេង។ Nguyen Phuong Man Ngoc ស្ថាបនិកក្លឹបភាសាអង់
គ្លេសនៅហាងកាហ្វេ The Note Cafe លើវិថី 22B Dien Bien Phu បានចែករំលែក
ថា៖

        “មុននោះ ហាងកាហ្វេ The Note Cafe បានរៀបចំឡើងក្លឹបភាសាអង់គ្លេស
ប្រកបដោយជោគជ័យ។ ក្នុងរយៈពេល ១ សប្តាហ៍ក្មិចធ្វើសកម្មភាពមួយដង។
 នាបច្ចុប្បន្ន មានភ្ញៀវទេសចរណ៍ជាច្រើនានក់មកដល់វៀតណាម។ ចំពោះមុខ
តម្រូវការនេះរួមជាមួយម្ចាស់ហាងកាហ្វេនិងខ្ញុំសុទ្ធតែចេះភាសាអាល្លឺម៉ង់ស្រាប់
ដោយហេតុនេះយើងខ្ញុំមានគោលបំណងបង្កើតក្លឹបមួយសំរាប់អ្នកស្រឡាញ់
ភាសានេះសំដៅបង្កើតបរិយាកាសដែលជួយមិត្តវ័យក្មេងជួបប្រាស្រ័យនិង
ចែករំលែកបទពិសោធន៍ក្នុងការរៀនសូត្រភាសាអាល្លឺម៉ង់។”

ក្លឹបភាសាបរទេសនៅទីក្រុងហាណូយ - ảnh 2
យុវវ័យក្មេងកំពុងលែងកំសាន្តនដោយភាសាអាល្លឺម៉ង់​ (Image: VOVworld)


        ជារៀលរាល់ថ្ងៃពុធប្រចាំសប្តាហ៍ ពីម៉ោងទី ១៩ ដល់ម៉ោងទី ២០ និង ៣០
នាទី បណ្ដាមិត្តវ័យក្មេងដែលចូលចិត្តភាសាអាល្លឺម៉ង់សុទ្ធតែប្រមូលផ្តុំគ្នានៅ
ក្លឹប។ ក្លឹបនេះមានការកំណត់ដ៏គួរឲ្យទាក់ទាញគឺមិននិយាយភាសាណាក្រៅ
ពីភាសាអាល្លឺម៉ង់ទេ។ ល្បែងកំសាន្តនិងការពិភាក្សារប្រព្រឹត្តទៅដ៏អ៊ូរអរសប្បាយ
រីករាយណាស់។

        មិត្ត Nguyen Phuong Man Ngoc បានចែករំលែកថែមទៀតថា៖

 “ភាសាអាល្លឺម៉ង់មិនជាទន់ភ្លន់ប៉ុន្មានទេ។ ប៉ុន្តែ ក្នុងពេលរៀនភាសានេះ ខ្ញុំគិត
 ថា៖ ភាសាអាល្លឺម៉ង់មិនដូច្នេះឡើយ។ ផ្ទុយទៅនឹងវិញវប្បធម៌អាល្លឺ ម៉ង់គួរឲ្យ
ចាប់ចិត្ត មោទនភាពជាតិរបស់ជនអាល្លឺម៉ង់ខ្ពស់ណាស់។ ក្នុងពេល ជួបប្រា
ស្រ័យជាមួយជនអាល្លឺម៉ង់ ខ្ញុំឃើញថា៖​ ភាសាអាល្លឺម៉ង់ក៏ជារម៉ង់ទិកដូច
ភាសាបារាំងដែរ។ ឧទាហរណ៍ ជនអាល្លឺម៉ង់តែងតែអោបគ្នាដើម្បីបង្ហាញភាព
ស្និតស្នាលនិងស្វាគមន៍ភ្ញៀវក្នុងពេលជំរៀបសួរ។ នៅវៀតណាមគ្មានុទំនៀម
ដូច្នេះឡើយ។”

        លោក រិទ្ទី ជាទីមេត្រី! សង្ឃឹមថា៖ លោកនឹងចូលរួមក្លឹបភាសាបរទេសមួយ
នៅទីក្រុងហាណូយនាពេលខាងមុខ ហើយសូមចែករំលែកជាមួយយើងខ្ញុំ
បទពិសោធន៍គួរឲ្យចាប់ចិត្តរបស់មិត្តតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសា
ខ្មែរកាណាល់ផ្សាយភាសាបរទេស វិទ្យុមស្លេងវៀតណាម លេខ ៤៥ Ba Trieu
ទីក្រុងហាណូយ ឬ email vov5khmer@yahoo.com.vn ។ ។ កម្មវិធីប្រអប់សំបុត្រ
យើងខ្ញុំបញ្ចប់នៅទីនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ