(VOV៥)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២០២ មកពីប្រទេសនិងតំបន់ដែនដីចំ
នួន៣៩ លើទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំ
បុត្រចំនួន៣។ ជាពិសេសក្នុងសប្ដាហ៍កន្លងទៅ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ទ
ទួលបានសំបុត្ររបស់មិត្តហេងច័ន្ទណា និស្សិតសកលវិទ្យាល័យជាតិហាណូយ។
ក្នុងសំបុត្រនេះ មិត្តបានសរសេរថា៖ ក្នុងរដូវក្តៅ មិត្តចូលចិត្តហូបបង្អែមនៅហាណូយណាស់ ហើយមានគោលបំណងថា៖ កម្មវិធីផ្សាយជាភាសាខ្មែរឧទ្ទេសនាមបន្ថែមអំ
ពីបង្អែមហាណូយ។
|
បង្អែមហាណូយ |
លោកអ្នកនាងជាទិមេត្រី!
ក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមចំ
ណុចវិសេសវិសាលមួយចំនួននៃបង្អែមប្រពៃណីហាណូយ។
បង្អែមហាណូយមានច្រើនប្រភេទណាស់ ដូចជា៖ បង្អែមគ្រាប់ឈូក បង្អែមសណ្ដែកខៀវ បង្អែមខ និងបង្អែមល្ង ខ្មៅ ។ បង្អែមនិមួយៗ សុទ្ធតែមានរស់ជាតិដោយ
ឡែករបស់ខ្លួន គួរអោយទាក់ទាញទឹកចិត្ត។ ក្នុងប្រភេទបង្អែមនិមួយៗនេះ អ្នកទទួល
ទានបង្អែមនឹងបានឃើញរស់ជាតិឈ្ងុយឆ្ងាញរបស់ផ្កាក្រុងថ្លុង ផ្កាម្លិះ ឬរស់ជាតិត្រ
ជាក់ឆ្ងាញ់ពិសាររបស់ម្សៅដំឡូងមី និងផ្អែមពីទឹកស្ក…អ្វីៗទាំងអស់នេះបានបង្កើត
ឡើងរស់ជាតិដ៏សាមញ្ញ វិសេសវិសាល របស់ហាណូយ។
របៀបកែច្នៃបង្អែមរបស់ជនហាណូយ មិនស្មុគ្រស្មាញប៉ុន្មានទេ ប៉ុន្តែក៏ទាមទារ
អោយមានការប៊ិនប្រដប់ពីអ្នកចុងភៅដែរ។ លោកស្រី Thu Hoa ម្ចាស់ហាងបង្អែម
ហាណូយ១ នៅវិថី Kim Ma រដ្ឋធានីហាណូយ បានអោយដឹងថា៖
“ ធ្វើបង្អែមប្រពៃណីគឺត្រូវតែធ្វើដោយដៃទាំងអស់។ សំណូមពរដើមដំបូង គឺត្រូវ
ផ្គត់ផ្គង់ច្រើន ទើបធ្វើបង្អែមបាន។ ទោះបីជាមានក្បួនច្បាច់ធ្វើបង្អែមហើយក្តី ប៉ុន្តែ
បង្អែមឆ្ងាញ់គឺត្រូវមកពីបាតដៃប៉ីនប្រសប់របស់អ្នកចុងភៅ។ ឧទាហរណ៍៖ នៅពេល
ណាគឺត្រូវមានភ្លើងខ្លាំង នៅពេលណាភ្លើងតិច។”
ដើម្បីធ្វើបង្អែមបានឆ្ងាញ់ អ្នកចុងភៅក៏ត្រូវយកចិត្តទុកដាក់ដល់ការជ្រើសរើស
វត្ថុធាតុដើមដែរ។ ឧទាហរណ៍ ៖សណ្ដែកខៀវគឺត្រូវជ្រើសរើសសណ្ដែកខៀវមាន
គ្រាប់ដូចម្រេច ពណ៌លឿងទុំ។ ល្ងគឺត្រូវជ្រើសរើសគ្រាប់ពេញ ស្មើគ្នា។ ចានបង្អែម
មិនគ្រាន់តែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានតុបតែងស្អាតទៀតផង។ មិត្ត Phuong
Lien អតិថិជនរបស់ហាងបង្អែម លោកស្រី Hoa បានអោយដឹងថា៖
“ ទោះបីជាបានទៅច្រើនកន្លែង ទទួលទានមុខម្ហូបអាហារជាច្រើនក្តី ប៉ុន្តែខ្ញុំ
មិនអាចបំភ្លេចបានរស់ជាតិរបស់បង្អែមហាណូយ ដូចជា៖ បង្អែមគ្រាប់ឈូក បង្អែម
សណ្ដែកខ្មៅ។ រស់ជាតិផ្អែម ត្រជាក់ស្រួលនៅលើអណ្ដាត ជាមួយក្លិនឈ្ងុយឆ្ងាញ់
របស់ប្រភេទបង្អែមនិមួយៗ ធ្វើអោយរលាយអស់ភាពក្តៅក្នុងប៉ុន្មានថ្ងៃនៃរដូវក្តៅ។”
វិថីហាណូយ នាសព្វថ្ងៃ ពោពេញទៅដោយមុខម្ហូបឈ្ងុយឆ្ងាញ់ ដ៏វិសេសវិ
សាលនៅគ្រប់ទិសទី ដូច្នេះ ដើម្បីរកឃើញបង្អែមប្រពៃណីហាណូយនេះ សូម
អញ្ជើញលោកអ្នកនាងមកដល់មណ្ឌលវិថីបុរាណ ដូចជា៖វិថី Da ផ្សារ Dong Xuan
…ជាដើម។ មកដល់ទីនេះ មិត្តនឹងបានទទួលទានបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅក្នុងចាន
តូចៗដ៏ស្អាត។
លោកអ្នកនាងជាទិមេត្រី!
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះសូមបញ្ចប់ត្រឹមនេះ។យើងខ្ញុំ
សង្ឃឹមថាបន្តទទួលបានសំបុត្រនិងមតិរួមវិភាគទានរបស់មិត្តអ្នកស្ដាប់នានា តាម
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: khmervov5@yahoo.com.vn.
លោកអ្នកនាងអាចស្តាប់នាទីនេះលើគេហទំព័ណ៍៖www.vovworld.vn។៕