បទពិសោធន៍រត់ត្រឹកៗសំរាប់អ្នកហាត់ប្រាណ

បទពិសោធន៍រត់ត្រឹកៗសំរាប់អ្នកហាត់ប្រាណ - ảnh 1
បទពិសោធន៍រត់ត្រឹកៗសំរាប់អ្នកហាត់ប្រាណ (Image: VNA)


(VOVworld) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ
ជាភាសាបរទេសវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រ email ចំនួន ៤០០
 របស់មិត្តអ្នកស្តាប់មកពីប្រទេស ចំនួន ៤២ លើពិភពលោក ក្នុងនោះមានមិត្ត
អ្នកស្តាប់កម្ពុជាបានហៅទូរស័ព្ទ និងផ្ញើរ email ដល់កម្មវិធីផ្សាយជាភាសាខ្មែរ។
នៅកម្មវិធីប្រអប់សំបូត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ
អស់លោកអ្នកនាងបទពិសោធន៍រត់ត្រឹកៗសំរាប់អ្នកចាប់ផ្តើមហ្វឹកហាត់តាម
សំណើររបស់លោកសីហានៅរាជធានី ភ្នំ ពេញ កម្ពុជា។ 

        លោក សីហា និងលោកអ្នកនាងជាទីមេត្រី!

ការហាត់ប្រាណនាព្រឹកព្រលឹមនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់សុខភាព
 ជាពិសេសគឺវិញ្ញាសារកីឡារត់ត្រឹកៗជួយមិត្តរក្សាបានទម្ងន់និងស្មារតីសប្បាយ
រីករាយថែមទៀតសំរាប់ថ្ងៃធ្វើការថ្មី។ ការរត់ត្រឹកៗមិនត្រឹមតែជាវិញ្ញាសារកីឡា​
ធម្មតាប៉ុណ្ណោះទេថែមទាំងជាសិល្បៈមួយទៀតផង។ កីឡាករម្នាក់ៗត្រូវបានចាត់
ទុកជាសិល្បៈករ។ ទោះបីជាលោកអ្នកនាងចាត់ទុកខ្លួនជាសិល្បករឆ្នើមណា
ក័ដោយលោកអ្នកនាងត្រូវចាប់ផ្តើមដំណើការហ្វឹកហាត់ពីលេខសូន្យតទៅ។
 ចំពោះអ្នកហាត់រត់លើកដំបូងគឺយើងត្រូវអនុវត្តតាមបច្ចេកទេសសារវ័ន្តមួយ
ចំនួន។ បណ្ដាកត្តានេះជួយឧបត្ថម្ភការហ្វឹកហាត់ងាយស្រួលនិងប្រកបដោយ
ប្រសិទ្ធភាពថែមទៀត ព្រមទាំង ជៀសវាងរងរបួស។ ជា​បន្តទៅនេះ ស្ថាបត្យករ
Nguyen Huu Quan ដែលមានចំណូលចិត្តរត់ត្រឹកៗហាត់ប្រាណនឹង ចែករំលែក
បទពិសោធន៍មួយចំនួនស្តីពីប្រភេទកីឡានេះសំរាប់លោកអ្នកនាង​។

        «នាថ្ងៃដំបូង ខ្ញុំរត់បាន ២ គីឡូម៉ែត។ ប៉ន្តែ បន្ទាប់នោះ​ ខ្ញុំត្រូវសំរាក់ក្នុងរយៈ
 ពេល ១ ខែ ដោយសារ​ ជើងរបស់ខ្លួនឈឺចុកចាប់ណាស់។ ពីនោះ ខ្ញុំបានដកបទពិ
 សោធន៍ថា៖ មុនពេលរត់ យើងគប្បីធ្វើចលនាសាច់ដុំ ហើយរត់យឺតៗ។ បន្ទាប់នោះ
 ខ្ញុំអាចលើកកំពស់ចម្ងាយរត់ជាង ២ គីឡូម៉ែត្រ។ ចម្ងាយឆ្ងាយបំផុត ដែលខ្ញុំបាន
រត់គឺពី ៨ ដល់ទី ៩ គីឡូម៉ែត្រ។»

បទពិសោធន៍រត់ត្រឹកៗសំរាប់អ្នកហាត់ប្រាណ - ảnh 2
ស្ថាបត្យករ Nguyen Huu Quan ដែលមានចំណូលចិត្តរត់ត្រឹកៗហាត់ប្រាណ
(Image: VOV world)


        តាមគំនិតរបស់លោក Nguyen Huu Quan ថា៖ មិត្តអ្នកស្តាប់គប្បីជ្រើស
 រើសស្បែកជើងល្អដែលសមស្របនឹងខ្លួនគឺជាភាពចាំបាច់។ ស្បែកជើងល្អមួយ
 គូនឹងជួយលោកអ្នកនាងជៀសវាងរងបួសក្នុងពេលរត់។ ក្នុងអាកាសធាតុក្តៅ
លោកអ្នកនាងគប្បីប្រើប្រាស់ការស្លៀកពាក់ខោខ្លីនិងអាវស្រូបញើស។ របៀប
ដកដង្ហើមត្រឹមត្រូវក៏ជួយឧបត្ថម្ភលោកអ្នកនាងរត់ប្រកបដោយប្រសិទ្ធភាព
ផងដែរ។ នាបច្ចុប្បន្ន ដោយមានជំនួយឧបត្ថម្ភរបស់បច្ចេកវិទ្យាខ្ពស់​ លោកអ្នក
នាងអាចត្រួតពិនិត្យចង្វាក់របេះដូងនិងចម្ងាយរត់ហាត់ប្រាណរបស់ខ្លួនលើ
ទូរស័ព្ទ ចល័តទៀតផង។

        ពានរង្វាន់រត់ត្រឹកៗក្រោមរូបភាពសម្បូរបែបត្រូវបានរៀបចំឡើងជាច្រើន
 នៅវៀតណាម ដូចជា ពានរង្វាន់រត់ប្រណាំងកាសែត Tien Phong ពានរង្វាន់
ដើម្បីកុមារជាដើម។ អាចនិយាយបានថា៖ ចលនារត់ត្រឹកៗហាត់ប្រាណនៅ
វៀតណាមកំពុងទទួលបានការបោះជំហានរឹងមាំអាស្រ័យលើចំណូលចិត្ត
របស់អ្នកស្រឡញ់វិញ្ញាសារកីឡានេះនិយាយរួមនិងការបង្កើតក្លឹបរត់ត្រឹកៗ
និយាយដោយឡែក។  

        លោក សីហា និងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឍឹមថាលោកពេញចិត្ត
ជាមួយ ព័ត៌មានពោលខាងលើ។ យើងខ្ញុំនឹងសប្បាយរីករាយក្នុងពេលមិត្ត
អ្នកស្តាប់ចែក រំលែកបទពិសោធន៍របស់ខ្លួនតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ
ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់
នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ