រូបសណ្ឋានអប់រំប្អូនរៀនរស់បៃ តង់នៅវៀតណាម

លោកអ្នកនាជាទីមេត្រី!

ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសារ បរទេសនៃវិទ្យុសម្លេងវៀតណាម
ទទួលបានសំបុត្រ email និងទួរសព្ទចំនួន ១៤៥ របស់ មិត្តអ្នកស្តាប់មកពីប្រទេស
ចំនួន ២៣ លើសកលលោក។ សំបុត្រជាច្រើនផ្ញើមកកម្មវិធីជាភាសារខ្មែរបណ្ដា
មិត្តបាននិយាយជា ច្រើនដល់បញ្ហាបរិស្ថាន។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះ យើងខ្ញុំសូមឧទ្ទស្នាមជាមួយលោកអ្នកនាងរូបសណ្ឋានអប់រំ “ប្អូនរៀន
រស់បៃតង់” ដែលកំពុងអនុវត្តនៅសាលារៀនមួយចំនួននៅវៀតណាម។

រូបសណ្ឋានអប់រំប្អូនរៀនរស់បៃ តង់នៅវៀតណាម - ảnh 1
ម៉ោង់រៀន“ប្អូនរៀនរស់បៃតង់” គឺជាសកម្មភាព ក្នុងក្របខ័ណ្ឌគំរោងការណ៍ “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំស្តីពីការប្រែប្រួល អាកាសធាតុ” ដែលត្រូវបានអនុវត្តនៅបណ្ដាអនុវិទ្យាល័យនៅទីក្រុងហាណូយ ខេត្ត Thai Binh
(ភាគខាងជើង វៀតណាម) ខេត្ត Thua Thien Hue និងទីក្រុង Hoi An (ភាគកណ្ដាលវៀតណាម) (Image: Internet)


“បោះសំរាមចូលក្នុងធុងវីរជនផែនដី”។ នេះគឺជាពាក្យស្លោកដែលប្អូនៗ
សិស្សសិក្សានុសិស្សអនុវិទ្យាល័យ Cau Giay ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ
បន្លឹក្នុងពេលចាប់ផ្តើមម៉ោង់រៀន“ប្អូនរៀនរស់បៃតង់” ជារៀងរាល់សប្តាហ៍។នេះ
គឺជាសកម្មភាពក្នុងក្របខ័ណ្ឌគំរោងការណ៍ “កិច្ចសហប្រតិបត្តិការលើវិស័យ
អប់រំស្តីពីការប្រែប្រួលអាកាសធាតុ” ដែលត្រូវបានអនុវត្តនៅបណ្ដាអនុវិទ្យាល័យ
នៅទីក្រុងហាណូយ ខេត្ត Thai Binh (ភាគខាងជើង វៀតណាម) ខេត្ត Thua Thien
Hue និងទីក្រុង Hoi An (ភាគកណ្ដាលវៀតណាម) កាលពីពេលឆ្នាំ ២០១១ មក។ សកម្មភាពនេះទទួលបានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុពីកម្មវិធីសហប្រតិបត្តិការ
អភិវឌ្ឍន៍អន្តរជាតិស៊ីយអែដ (SIDA) និងខាងបចេ្ចកទេសរបស់អង្គការផែនការធ្វើ សកម្មភាពអន្តរជាតិ (GAP)។

ដើម្បីអប់រំជំនាន់វ័យក្មេងអំពីការកាត់បន្ថយបំរែបំរួលអាកាសធាតុតាមរយៈបណ្ដា
សកម្មភាពជាក់ស្តែងល្បែងកំសានគួរឲ្យទាក់ទាញនានាត្រូវដែលបានបញ្ចូលក្នុង
ម៉ោងរៀន ដូចជា៖ ធ្វើជីគីមីបែងជែកតាមប្រភេទនិងកកើតសំរាមឡើងវិញជាដើម
សុទតែជា មេរៀនជាក់ស្តែងនិងរស់រវើកអំពីកិច្ចការពារបរិស្ថានចំពោះប្អូនៗសិស្សា
នុសិស្ស។ តាមរយៈនោះ ប្អូនៗបានផ្លាស់ប្តូរទង្វើរបស់ខ្លួនចំពោះបរិស្ថានឆ្ពោះទៅ
របៀបរស់ចីរភាព។ ប្អូន Pham Quynh Anh - សិស្សមួយនាក់ ថ្នាក់ទី 6A អនុវិទ្យាល័យ
Cau Giay ខ័ណ្ឌ Cau Giay ទីក្រុង ហាណូយ បានជែករំលែកថា៖

“មុននោះ ខ្ញុំប្រើប្រាសក្រដាស់ ១ មុខហើយបោះចោលទៅ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំចេះ
ប្រើប្រាសក្រដាស់ ២ មុខ។ ឬខ្ញុំចេះប្រើប្រាសកាកតែធ្វើជាជីគីមីធម្មជាតិសំរាប់ដើម
ឈើ។ ខ្ញុំក៏បាននិយាយជាមួយយាយនិងម្តាយប្រើប្រាសសំពៀត eco-ជីវសាស្ត្រ
ពេលទៅផ្សារ ផងដែ។”

ការអនុវត្តម៉ោង់រៀន “ប្អូនរៀនរស់បៃតង់” នៅសាលារៀនគឺ ជាសកម្មភាពមិនត្រឹមតែ ផ្តល់មកផលប្រយោធន៍ជាច្រើនសំរាប់ជំនាន់វ័យក្មេង ប៉ុណ្ណោះទេ ថែមទាំងសំរាប់
ប្រទេសជាតិរបស់ប្អូនៗទៀតផង។ អ្នកគ្រូ Le Mai Phuong នាយិការងអនុវិទ្យាល័យ ​​មួយនៅទីក្រុងហាណួយដែលអនុវត្តរូបសណ្ឋានអប់រំនេះ ឲ្យដឹងថា៖

“ការអនុវត្តគំរោងការណ៍អប់រំអំពីបរិស្ថាននិងការអភិវឌ្ឍន៍ចីរភាពក្នុងការងារបង្រៀន
មានផលប្រយោធន៍ជាច្រើន។ ទី ១ គឺ ៖ តាមរយៈរូបសណ្ឋាននេះ សិក្សនុសិស្សមាន មនសិការការពារបរិស្ថាន​នៅជំរិញ។ ទី ២ គឺ៖ មេរៀនរស់បៃតង់បានបង្រៀនប្អូនៗធ្វើ
កិច្ចការមានប្រយោធន៍ជារៀងរាល់ថ្ងៃ។ ទី ៣ គឺ៖ របៀបអប់រំ “លែងកំសានគឺរៀនសូត្រ-រៀនសូត្រគឺលែងកំសាន”ធ្វើឲ្យប្អូនៗទទួលបានមេរៀនអំពីការពារបរិស្ថានប្រកបដោយ ប្រសិទ្ធភាពជាង ។”

ម៉ោងរៀន “រស់បៃតង់” នៅជាឱកាសល្អ ដែលជួយសិក្សានុសិស្សសម្តែងនូវផ្តើមគំនិត
អំពីការការពារបរិស្ថាន។បរិស្ថានបៃតង់ល្អស្អាតមួយសុទ្ធតែបង្កើតឡើងពីសកម្មភាព
កិចតួចជាក់ស្តែងដូច្នេះនេះ។

រូបសណ្ឋានអប់រំប្អូនរៀនរស់បៃ តង់នៅវៀតណាម - ảnh 2


មិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើង
ខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមក
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម
លេខ៤៥ Ba Trieu HaNoi ឬ Email: vov5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវ
បានផ្សាយ ឡើងវិញនៅទំព័រ : www.vovworld.vn៕


ប្រតិកម្មទៅវិញ

ផ្សេងៗ