ទម្រង់ពិសេសនៃការតុបតែងទៅជាខ្មោចភក់របស់ប្រជាជន Jrai

(VOVWORLD) - ក្នុងអំឡុងពេលនៃពិធីបុណ្យចាកចេញពីផ្នូរ (ត្រូវបានគេស្គាល់ថាជាពិធីបុណ្យ Po Thi) របស់ក្រុមជនជាតិភាគតិច Jrai នៅតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen គឺនៅមានពិធីដ៏ពិសិដ្ឋមួយទៀតដែលត្រូវបានអ្នកភូមិទន្ទឹងរង់ចាំបំផុតនោះគឺពិធីបុណ្យ ខ្មោចភក់។ ជនជាតិ Jrai ហៅខ្មោចភក់ថា Bram។ នេះជាទម្រង់ពិសេសមួយ ដែលមនុស្សរស់តុបតែងក្លែងខ្លួនជាខ្មោច តាមរយៈការលាបភក់ពេញខ្លួន។

ទម្រង់ពិសេសនៃការតុបតែងទៅជាខ្មោចភក់របស់ប្រជាជន Jrai   - ảnh 1ក្មេងៗដើរតួជាខ្មោចភក់ (រូបថត៖ VOV5/Ngoc Anh)

យោងទៅតាមទស្សនទានរបស់ប្រជាជន Jrai បន្ទាប់ពីការស្លាប់ ព្រលឹងនៅតែស្ថិតនៅកន្លែងណាមួយ ហើយនៅតែមានទំនាក់ទំនងរវាងអ្នកស្លាប់និងអ្នកនៅរស់។ ដូច្នេះហើយ ជារៀងរាល់ថ្ងៃ អ្នកនៅរស់នៅតែទៅលេងផ្នូររបស់សាច់ញត្តិ សម្អាតស្អាតបាត និងនាំយកអាហារ និងទឹកមកជូនអ្នកស្លាប់។ មួយរយៈពេលក្រោយមក ការងារនេះត្រូវបញ្ចប់បន្ទាប់ ពីមនុស្សធ្វើពិធី Po Thi។

ដើម្បីបន្លំខ្លួនជាខ្មោចភក់ ក្នុងពិធីចាកចេញពីផ្នូរ Po Thi  (bỏ mả) ដូចជាខ្មោច អ្នកភូមិគេជ្រើសរើសពណ៌ភក់រលោងស្អាត ហើយលាបភក់ ពាសពេញខ្លួនប្រាណ។ ការតុបតែងមុខកាន់តែអាក្រក់ គួរឱ្យខ្លាច និងកាន់តែដូចខ្មោច កាន់តែល្អ។ ក្នុងពិធីចោលផ្នូ ត្រូវមានខ្មោចភក់។ អ្នកស្រី Siu Thoi ជនជាតិភាគតិច Jrai រស់នៅឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai បានឲ្យដឹងថា៖ “តាមទំនៀមទម្លាប់របស់ជនជាតិ Jrai ពេលធ្វើពិធីចាកចេញពីផ្នូរ Po Thi ត្រូវមានខ្មោចភក់។ ប្រើភក់ ហើយលាបលើមុខអ្នកឱ្យក្លាយជាខ្មោចភក់”។

ប្រជាជន Jrai ជឿថា Bram គឺជាខ្មោចស្លូត ការពារខ្មោចពីការធ្វើទារុណកម្មរបស់ខ្មោចអាក្រក់ ឬជាការចាប់បដិសន្ធិឡើងវិញនៃអ្នកស្លាប់ដែលត្រលប់មកផែនដីវិញ ដោយរីករាយជាមួយភូមិ ជុំវិញតំបន់ផ្នូរ។ អ្នកស្រី Ro Cham H'Xuyet ជនជាតិ  Jrai រស់នៅឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai បានឲ្យដឹងថា៖ “ប្រជាជនបានតុបតែងខ្លួនទៅជាខ្មោចភក់ក្នុងពិធីបុណ្យ Po Thi។ ពេលក្លាយជាខ្មោចភក់ ត្រូវលាក់មុខ និងឈ្មោះ។ បុគ្គលស្លៀកពាក់ជាខ្មោចភក់ លាបភក់លើមុខ ឬពាក់ម៉ាស់ធ្វើពីដើមចេក ដើម្បីបិទបាំងមុខអ្នកតុបតែងជាខ្មោចភក់ ។ ខ្មោចភក់តំណាងឱ្យអ្នកស្លាប់ជាមួយអ្នកនៅរស់”។

ទម្រង់ពិសេសនៃការតុបតែងទៅជាខ្មោចភក់របស់ប្រជាជន Jrai   - ảnh 2ផ្នូររបស់ប្រជាជន Jrai  (រូបថត៖ VOV5/Ngoc Anh)

អ្នកដែលត្រូវបានជ្រើសរើសធ្វើជា Bram ត្រូវតែមានសុខភាពល្អ និងជាអ្នកមានកិត្យានុភាព។ ការតុបតែងត្រូវមានភាពប៉ិនប្រសព មិនត្រូវឱ្យអ្នកដ៏ទៃស្គាល់ខ្លួនទេ ប្រសិនបើអ្នកត្រូវបានគេទទួលស្គាល់នោះ មានន័យថា Bram មិនបានបំពេញបេសកកម្មរបស់ពួកគេ ហើយនឹងត្រូវខ្មោចចាប់។ អ្នកស្រី Ro Cham Ha ជនជាតិភាគតិច Jrai រស់នៅឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai បានឲ្យដឹងថា៖ “ខ្មោចភក់តែងតែលេចឡើងក្នុងពិធីបុណ្យ Pơ Thi ប៉ុន្តែមិនមែននៅថ្ងៃធម្មតាទេ។ មានតែ មនុស្សប្រុសតុបតែងជាខ្មោចភក់ប៉ុណ្ណោះ គ្មានមនុស្សស្រីតុបតែងជាខ្មោចភក់ទេ។ ជារឿយៗមានមនុស្សពេញវ័យ និងកុមារតុបតែងជាខ្មោចភក់ អាស្រ័យលើការស្នើសុំ និងជម្រើសរបស់ម្ចាស់ នៃពីធីបុណ្យចាកចេញពីផ្នូរ Po Thi។ កាលពីមុន អ្នកដែលតុបតែងជាខ្មោចភក់ត្រូវតម។ ហើយអ្នកដែលតុបតែងជាខ្មោចភក់ ច្រើនតែជាអ្នកដែលប្រពន្ធបានលាចាកលោក ឬខ្លួននៅលីវ”។

Bram តែងតែត្រូវបានគេគោរព ហើយត្រូវតែមានក្រុមគងឃ្មោះដង្ហែស្វាគមន៍ ពីកន្លែងតុបតែងទៅកាន់តំបន់ផ្នូរ។ បន្ទាប់ពីដើរតួជា ខ្មោច ភក់នៅក្នុងផ្នូរ Bram បានត្រលប់ទៅជីវិតពិតវិញ។ អ្នកដែលសម្តែងជាតួ Bram និងអ្នកភូមិហូបបាយ រាំលេងយ៉ាងសប្បាយ។ អ្នកស្រី H' Uyen Nie អនុប្រធានសហភាពនារីឃុំ Ia Mo Nong បានឲ្យដឹងថា៖ “Bram បង្ហាញខ្លួនក្នុងពិធី ចាកចេញពីផ្នូរ Pơ Thi ប៉ុន្តែមិនមែននៅថ្ងៃធម្មតាទេ។ Bram ជានិមិត្តរូបនៃព្រលឹងដែលបានលាចាកលោក មនុស្សត្រលប់មកញ៉ាំ ផឹក និងប្រារព្ធពិធីបុណ្យមួយលើកចុងក្រោយ។ មានន័យថា ក្រោយថ្ងៃនោះ មនុស្សមិនត្រូវបានអនុញ្ញាតឲ្យយកអាហារ ឬទឹកទៅផ្នូរអ្នកស្លាប់ទៀតទេ។ Bram ជាមនុស្សពិត ប៉ុន្តែប្រែក្លាយជាខ្មោច។ ខ្មោចភក់អាចចេញទៅជួបជុំជាមួយមនុស្សម្នា ដើរជុំវិញផ្នូរ ដើម្បីទាក់ទងជាមួយសាច់ញាតិ និងក្រុមគ្រួសារជាលើកចុងក្រោយ ដើម្បីបានទៅទៅកាន់សុគតិភព”។

ប្រជាជន Jrai ជឿថា អ្នកស្លាប់និងអ្នកនៅរស់នៅតែមានទំនាក់ទំនង។ ការតុបតែងទៅជាខ្មោចភក់ ក្នុងពិធីបុណ្យចាកចេញពីផ្នូរ បង្ហាញពី ក្តីស្រលាញ់ និងការគោរពនៃការរស់នៅចំពោះអ្នកស្លាប់។ ប្រជាជនមានបំណងប្រាថ្នាចង់ឲ្យវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព និងប្រសិទ្ធពរជ័យដល់ការរស់នៅប្រកបដោយសេចក្តីសុខ និងភូមិឋានមានសុខសន្តិភាព ភាពចម្រុងចម្រើន និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ