មុខរបរតម្បាញចរបាប់របស់ក្រុមជនជាតិប៉ាណា នៅខេត្ត យ៉ា ឡាយ
(VOVWORLD) - មុខរបរតម្បាញចរបាប់របស់ជនជាតិប៉ាណា (Ba Na) នៅខេត្តយ៉ា ឡាយ (Gia Lai) មានតាំងពីយូរយារណាស់មកហើយ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ និងត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ មុខរបរនេះ មិនត្រឹមតែជាសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាវប្បធម៌ពិសេសរបស់ជនជាតិភាគតិចនៅទីនេះទៀតផង។
ស្ត្រីជនជាតិបាណាជាច្រើននាក់បច្ចុប្បន្នកំពុងរក្សាអាជីពតម្បាញប្រពៃណី (រូបថត៖ Hong Diep/TTXVN) |
មុខរបរតម្បាញចរបាប់ទាមទារភាពអត់ធ្មត់ មានបាតដៃប៉ិនប្រសព ក៏ដូចជាការច្នៃប្រឌិតរបស់សិប្បករ។ ចាប់ពីអាយុ ១២ ដល់ ១៣ ឆ្នាំ កុមារីជនជាតិប៉ាណាចាប់ផ្តើមត្រូវបានម្តាយនិងជីដូនឲ្យទៅធ្វើស្រែចំការ ដើម្បី បេះកប្បាស រវៃទៅជាសរសៃអំបោះនិងត្បាញ់ក្រណាត់ សម្រាប់ដេសម្លៀកបំពាក់ ភួយ និងរបស់របរប្រើប្រាស់ទូទៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តម្បាញ់ចរបាប់ត្រូវបានចាត់ទុកថា ជាស្ដង់ដារសម្រាប់វាយតម្លៃទេពកោសល្យនិងភាពប៉ិនប្រសប់របស់ស្ត្រី ដូច្នេះហើយ ស្ត្រីជនជាតិបាណាភាគច្រើនមានជំនាញក្នុងការតម្បាញនិងរវៃទៅជាសរសៃអំបោះ។ តាំងពីក្មេងមក កុមារីជនជាតិ បាណាត្រូវស្គាល់ ស្វែងយល់ ហើយរៀនសូត្រពីជីដូននិងម្តាយក្នុងគ្រួសារ និងត្រកូល។ សិប្បករ Dinh Ply នៅឃុំ To Tung ស្រុក Kbang ខេត្តយ៉ា ឡាយបានឲ្យដឹងថា៖ “អាស្រ័យលើមនុស្សម្នាក់ៗ អ្នកដែលមានចំណូលចិត្ត ឬចាប់អារម្មណ៍ គឺពេលនៅអាយុ ១២ ឬ ១៣ ឆ្នាំគេនឹងរៀនធ្វើតាមឪពុកម្តាយ។ គេនឹងចាប់ផ្តើមត្បាញ់ពីរបស់របរតូចតាច ដូចជា៖ ធ្វើខ្សែរុំក្បាល ឬត្បាញ់ក្បូរក្បាច់ដើម្បីរួមគ្នាមើលពីរបៀបធ្វើបន្តិចម្តងៗ រហូតក្លាយទៅជាផលិតផលប្រើប្រាស់បាន”។
យោងតាមសិប្បការិនីត្បាញ Dinh Thi Top នៅឃុំ To Tung ស្រុក KBang ខេត្តយ៉ា ឡាយ មិនដូចបុរសដែលប្រកបជំនាញជាជាងដែកនិងតម្បាញនោះទេ គឺស្ត្រីផ្តោតលើការប៉ាក់។ នោះហើយជាមូលហេតុដែលស្ទើរតែគ្រប់គ្រួសារទាំងអស់សុទ្ធតែមានកីតម្បាញសម្រាប់តម្បាញ់ដែរ។ សិប្បការិនី Dinh Thi Top រំលឹកឡើងវិញថា៖ “ពេលខ្ញុំមានអាយុ ១៣ ឆ្នាំ គឺខ្ញុំចេះត្បាញ់តិចតូចហើយ។ នៅអាយុ ១៥ និង ១៦ ឆ្នាំ ខ្ញុំចេះត្បាញយ៉ាងស្ទាត់ជំនាញ ហើយអាចត្បាញក្រណាត់ធំៗបានដែរ។ ខ្ញុំស្រឡាញ់មុខរបរតម្បាញដូច្នេះខ្ញុំបានប្រាប់ម្តាយខ្ញុំបង្រៀនអោយប៉ុណ្ណោះ គ្មានគ្រូបង្រៀនពីមុខរបរនេះឡើយ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ដោយសារការស្រឡាញ់ចំពោះមុខរបរនេះ ដូច្នេះខ្ញុំនឹងខិតខំត្បាញ់ឲ្យស្អាត”។
ដើម្បីត្បាញបានក្រណាត់ដ៏ស្រស់ស្អាតមួយផ្ទាំង ស្ត្រីជនជាតិបាណា ត្រូវអនុវត្តជំហានជាច្រើនពីការដាំកប្បាស ការរវៃអំបោះ ការជ្រលក់ពណ៌ក្រណាត់ ការត្បាញស៊ុម និងបន្ទាប់មកដល់ដំណាក់កាលតម្បាញ់។ នៅក្នុងដំណាក់កាលនៃការរៀបចំវត្ថុធាតុដើម កប្បាសដែលប្រមូលផលត្រូវបាន ហាលឲ្យស្ងួត សម្អាត ហើយកប្បាសត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យកប្បាសរលោងសម្រាប់រវៃទៅជាអំបោះ។ សិប្បការិនី Dinh Thi Top បានបន្ថែមថា៖ “ដំបូង យើងយកកប្បាស បន្ទាប់ពីធ្វើកប្បាសរួច យើងរវៃទៅជាសរសៃអំបោះ បន្ទាប់មកយើងយកអំបោះទៅជ្រលក់ព័ណ៌។ ពេលបញ្ចប់ទុកឱ្យស្ងួតទាំងស្រុង រួចររុំវាឡើងលើស៊ុមដើម្បីត្បាញ។ ពោលគឺឆ្លងកាត់ច្រើនដំណាក់កាលដែរ”។
ដើម្បីផលិតឡើង ផលិតផលដ៏វិសេសវិសាល ជនជាតិបាណា តែងតែមានភាពប៉ិនប្រសប់ក្នុងការជ្រើសរើសនិងផ្សំពណ៌ជាមួយគ្នា។ ពណ៌បានមកពីដើមឈើព្រៃ ហើយពណ៌នីមួយៗ បង្កប់ដោយអត្ថន័យរៀងៗខ្លួន សាររៀងៗខ្លួន ដែលប្រជាជន បាណា ចង់បង្ហាញនៅក្នុងផលិតផល។ សិប្បករ Dinh Ply នៅឃុំ To Tung ស្រុក Kbang ខេត្តយ៉ាឡាយបានចែករំលែកថា យោងតាមគោលគំនិតរបស់ប្រជាជន បាណា ពណ៌ខ្មៅគឺជាពណ៌ចម្បង ដែលបង្កើតឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរចនាប័ទ្ម។ ពណ៌ក្រហមតំណាងឱ្យពណ៌នៃភ្លើងនិងឈាម តំណាងឱ្យភាពរឹងមាំ និងការលូតលាស់។ រីឯពណ៌លឿង តំណាងឱ្យពន្លឺព្រះអាទិត្យ ការរួមបញ្ចូលគ្នាដ៏ចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ។ ពណ៌ខៀវ តំណាងឱ្យពណ៌ផ្ទៃមេឃ ដើមឈើ។
“ការជ្រលក់ព័ណ៌គឺមិនងាយស្រួលទេ។ ដំណាក់កាលនេះគឺយូរណាស់ហើយទាមទារឲ្យមានភាពល្អិតល្អន់ទៀតផង។ ពណ៌ជានិមិត្តរូបនៃតំបន់ខ្ពង់រាបភាគកណ្តាលមាន ៤ ពណ៌គឺ : ខ្មៅ ក្រហម ស និងពណ៌លឿង។ នោះគឺជាពណ៌យ៉ាងល្អឆើតរបស់ប្រជាជនតំបន់ខ្ពង់រាបភាគកណ្តាល”។
សម្លៀកបំពាក់ប្រចាំថ្ងៃរបស់ជនជាតិបាណា មានលំនាំក្បូរក្បាច់តុបតែងតិចតួច ហើយជាធម្មតាមានពណ៌ងងឹត ឬពណ៌ខ្មៅ។ មានតែសម្លៀកបំពាក់ដែលប្រើក្នុងពិធីបុណ្យឬពិធីមង្គលការប៉ុណ្ណោះ ដែលត្រូវបានតុបតែងដោយលំនាំយ៉ាងល្អឆើត។ លើសពីនេះទៅទៀតនៅមានគ្រឿងបន្ថែមទៀតដូចជា ខ្សែក ឬកាបូបស្ពាយជាដើម។
ក្រណាត់ចរបាប់ត្រូវបានត្បាញឡើងដោយដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិបាណា (រូបថត៖ Hong Diep/TTXVN)
|
សព្វថ្ងៃនេះ មុខរបរតម្បាញរបស់ជនជាតិបាណានៅខេត្តយ៉ាឡាយ មានការផ្លាស់ប្តូរខ្លះៗ ដើម្បីបំពេញតម្រូវការនៃជីវភាពប្រចាំថ្ងៃ ប៉ុន្តែនៅតែរក្សាបាននូវសិប្បកម្មដែលបន្សល់ពីជីដូនជីតា។ ព្រោះវាមិនត្រឹមតែបង្កបដោយអត្ថន័យក្នុងការរក្សានូវតម្លៃវប្បធម៌របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជួយលើកសម្រស់អ្នកពាក់ទៀតផង ពេលស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិបាណាទៀតផង៕