|
សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមស្ថិរភាពជាងក្នុងរយៈពេល៤ខែដើមឆ្នាំ។ |
VOVworld-នាថ្ងៃទី១០ឧសភានៅក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ច
-សង្គមដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (ESCAP) បាន
ប្រកាសរបាយការណ៍សើបអង្កេតស្តីពីសេដ្ឋកិច្ចសង្គមដំបន់អាស៊ី-
ប៉ាស៊ីហ្វិកឆ្នាំ២០១២។ ចាត់ទុកអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម
របាយការណ៍របស់ ESCAP បានឲ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាងជាមួយការដែលអតិផរណា បានថយចុះគួរឲ្យកត់សម្គាល់ ការប្រាក់ចាប់ផ្ដើមបញ្ចុះ អត្រាប្តូរប្រាក់
ស្ថិរភាពជាដើម។ របាយការណ៍ក៏ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀត
ណាមឆ្នាំ២០១២នឹងទទួលបានប្រមាណ៥,៨% អតិផរណានឹងថយចុះ
១ខ្ទង់ក្នុងឆមាសទី២ឆ្នាំ២០១២។ អំពីដំណោះស្រាយដើម្បីទប់ទល់នឹង
តំលៃទំនិញកើនខ្ពស់ របាយការណ៍បានចាត់ទុកថា វៀតណាមត្រូវ ពហុបែបបនីយកម្មខឿនសេដ្ឋកិច្ច បង្កឪកាសធ្វើការនិងបង្កើនការប្រើ
ប្រាស់ទំនិញក្នុងប្រទេស។ ទន្ទឹមនឹងនោះគឺបង្កើនប្រាក់ខែឲ្យទាន់នឹង ការបង្កើនទិន្នផលនិងទាក់ទាញជនក្រីក្រជាច្រើនជាងក្នុងផលិតកម្ម
អាជីវកម្ម៕