អង្គភាពអាជីវកម្មវៀតណាមវិនិយោគប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា

(VOV) – តាមអ្នកយោព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅកម្ពុជា Tuan Anh
ឲ្យដឹងថា៖ គំរោងការណ៍ធំបំផុតក្នុងចំណោមគំរោងការណ៍របស់វៀតណាមនៅ
កម្ពុជា ជាមួយប្រាក់ទុនចំនួន ៦៥ លានដុល្លាអាមេរិក នោះរោងចក្រជីគីមីផ្កាយ៥
កម្ពុជាចំណុះសម្ព័ន្ធគ្រុមហ៊ុនអន្តរជាតិផ្កាយ ៥ កំពុងត្រូវបានកសាងយ៉ាងឆាប់ៗ ដើម្បីដាក់ឲ្យដំណើរការនាចុងឆ្នាំ ២០១២។ ថ្លែងមតិក្នុងដំណើរទស្សនានៅការរដ្ឋាន
រោងច្រក នាថ្ងៃទី ៨ ឧសភា ឧបនាយករដ្ឋមន្ត្រីប្រចាំការរាឃរដ្ឋាភិបាលកម្ពុជា
ម៉ែនសំអន បានចាត់ទុកថា៖ រោងចក្រនេះ គឺ ឧទាហរណ៍គំរូប្រកបដោយប្រសិទ្ធភាព ក្នុងសកម្មភាពវិនិយោគរបស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន ជឿជាក់ថា៖ ពេលដែលដាក់ឲ្យដំណើរការ រោងចក្រ
ជីគីមីអន្តរជាតិផ្កាយ៥កម្ពុជា នឹងជាកម្នាស់អត្ថន័យដ៏សំខាន់ ក្នុងការអនុវត្តការផ្តើម
គំនិតជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងវៀតណាមនិងកម្ពុជា។
នាបេច្ចប្បន្ននេះ វៀតណាមឈរថ្នាក់ទី ៤ ក្នុងចំណោមបណ្ដាវិនិយោគិនបរទេស
នៅកម្ពុជា (បន្ទាប់ពី ចិន កូរេខាងត្បូង និងអ៊ូស្ត្រាលី)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ