កងកម្លាំងនគរបាលនិងកងទ័ពវៀតណាមសហការរក្សារឹងមាំស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស
(VOVworld) - នាថ្ងៃទី១០ កក្កដា ឧត្តមសេនីយ៍ឯក Dang Van Hieu សមាជិកមជ្ឈឹមបក្ស និងជាអនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀតណាម រួមជាមួយឧត្តមសេនីយ៍ឯក Do
Ba Ty សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានធ្វើសហ
អធិបតីសន្និសីទសាមញ្ញonline រវាងក្រសួងនគរបាលនិងក្រសួងការពារប្រទេស អំពី
ការងារសហការបំពេញភារកិច្ចការពារសន្តិសុខជាតិថែរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាព
សង្គមក្នុងអំឡុងពេល៦ខែដើមឆ្នាំ២០១៤។
|
អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀតណាមឧត្តមសេនីយ៍ឯក Dang Van Hieu ថ្លែងមតិនៅសន្និសីទនេះ |
នៅសន្និសីទនេះ លោក Dang Van Hieu និង លោក Do Ba Ty បានស្នើរថា នាពេលខាង
មុខនេះ កងកម្លាំងនគបាល និងកងទ័ព ត្រូវសហការលាតត្រដាងអនុវត្តបណ្ដាទស្សនៈ
ការផ្ដួចផ្ដើមគំនិតបញ្ជាណែនាំរបស់ការិយាល័យនយោបាយនិងរដ្ឋាភិបាលប្រកបដោយ
ប្រសិទ្ធិភាព។ផ្នែកទាំង២នេះ ក៏ត្រូវក្ដាប់ជាប់ស្ថានភាព លាតត្រដាងអនុវត្តឲ្យបានល្អ
វិធានការ ផែនការនានា ដើម្បីរួមចំណែករក្សារឹងមាំស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕