អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនាគតនៅសហរដ្ឋអាមេរិក និងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនាគតនៅសហរដ្ឋអាមេរិក និងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA)
សេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ១៩ កញ្ញា បានឲ្យ ដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក។ បន្ទាប់មក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមសេចក្ដីអញ្ជើញរបស់លេខា ទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋ គុយបា លោក Miguel Diaz Canel Bermudez៕

ប្រតិកម្មទៅវិញ

ផ្សេងៗ