កងទ័ពអាហ្វហ្គានីស្ថានកំទេចមេបញ្ជាការ សមរភូមិជាន់ខ្ពស់របស់តាលីបង់

(VOVWORLD) -នាថ្ងៃទី ៤ ខែវិច្ឆិកា មជ្ឈដ្ឋានមន្ត្រីអាហ្វហ្គានីស្ថានបានប្រកាសថា កងទ័ពនៃប្រទេសខ្លួនបានកំទេចមេបញ្ជាការជាន់ខ្ពស់មួយនាក់ទៀតរបស់ក្រុម ឧទ្ទាមតាលីបង់នៅខ័ណ្ឌ Qush Tepa ខេត្ត Jawzja nភាគខាងជើងប្រទេសនេះ។ 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Abdul Rahman Mahmoudi មន្ត្រីជាន់ខ្ពស់ខេត្ត Jawzjan បានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃដដែល ខ្មាន់កាំភ្លើងតាលីបង់មួយរូប ក្រោមការដឹកនាំរបស់ Mullah Haqyar បានអនុវត្តន៍ការវាយប្រហារទៅលើមូលដ្ឋានយោធារបស់កងទ័ពអាហ្វហ្គានីស្ថាននៅតំបន់ Jarkodok ចំណុះខ័ណ្ឌ Qush Tepa។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានប្រឈមនឹងការវាយបកវិញយ៉ាងខ្លាំងក្លារបស់ទាហានអាហ្វហ្គានីស្ថាន ហើយត្រូវវាយប្រហាររុញថយក្រោយផងដែរ។

សូមបញ្ជាក់ថា Haqyar គឺជាមុខសញ្ហាមួយរូបក្នុងចំណោមពួកឧទ្ទាមទាំង ២១ ក្រុម ដែលត្រូវកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំទេចក្នុងការប៉ះទង្គិចគ្នានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ