កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស
(VOV)_ កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុ
ប្រទេស។ នេះគឺជាប្រធានបទនៃកិច្ចប្រជុំ នាព្រឹកថ្ងៃទី ១៩ ធ្នូ ដែលស្ថិតនៅក្នុង
ក្រប ខ័ណ្ឌនៃសន្និសីទកិច្ចការបរទេសលើកទី២៨។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្នុងសមិទ្ធិរួមរបស់ប្រទេស
ជាតិ ផ្នែកកិច្ចការបរទេសបានមានការរួមវិភាគទានជាច្រើន ក្នុងការការពាររឹង មាំឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍ជាតិ។
បណ្ដាការរួមវិភាគទាននេះបានរួមចំណែកចូលក្នុងការពង្រឹងបរិយាកាសសន្តិភាព
ដើម្បីកសាងប្រទេសជាតិ ឆ្លៀតយកការជួយឧបត្ថម្ភ គាំទ្រ របស់សហគមន៍អន្ត រជាតិ លើកកំពស់តួនាទីវៀតណាមលើឆាកអន្តរជាតិ។
|
កិច្ចការបរទេសបានរួមចំណែកអនុវត្តជោគជ័យភារកិច្ចការពារមាតុប្រទេស(internet) |
ប្រធានរដ្ឋ Truong Tan Sang បានវិភាគថា៖ បណ្ដាការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃសភាពការណ៍ក្នុងតំបន់និងលើពិភពលោក បានស្នើក្រសួងការបរទេសផង និង បណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នដំនាងរបស់វៀតណាមនៅឯបរទេស ត្រូវម្ចាស់ការ និងសកម្មអនុវត្តរាល់ទស្សនះបញ្ជាណែនាំក្នុងបណ្ដាឯកសារ សេចក្ដីសម្រេចចិត្តនៃ
មហា សន្និបាតបក្សទូទាំងប្រទេស លើកទី១១។ ទន្ទឹមនឹងនោះ អនុវត្តយ៉ាងសកម្ម
រាល់វិធី សាស្ត្រក្នុងសភាពការណ៍ជាក់ស្ដែងផងដែរ៕