លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញមកដល់ទីក្រុង Kunming ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅប្រទេសចិន

(VOVWORLD) - នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះដឹកលោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ អាកាសយានដ្ឋានអន្តរជាតិ Changshui ទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុ តំបន់ទន្លេមេគង្គ (GMS) លើកទី៨ តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង និងចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ កិច្ចប្រជុំកំពូលកិច្ច សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ( CLMV) លើកទី ១១ និងធ្វើការ នៅប្រទេសចិនចាប់ពីថ្ងៃទី ៥-៨ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញមកដល់ទីក្រុង Kunming ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅប្រទេសចិន - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ អាកាសយានដ្ឋានអន្តរជាតិ Changshui ទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។
(រូបថត៖ VOV) 
នៅក្នុងកិច្ចប្រជុំទាំងនេះ ក្រៅពីបញ្ហាជាប្រពៃណីដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយ និរន្តរភាពនូវធនធានទឹកឆ្លងព្រំដែននោះ បណ្ដាមេដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់ លើការពិភាក្សាអំពីបញ្ហាថ្មីៗ ដែលលេចធ្លោបំផុតនោះគឺបញ្ហានវានុវត្តន៍... ជាពិសេស នៅក្នុងកិច្ច ប្រជុំកំពូល GMS លើកទី ៨ មេដឹកនាំដែលអញ្ជើញចូលរួមនឹងអនុម័តលើសេចក្តីថ្លែង ការណ៍រួមនៃកិច្ចប្រជុំ និងយុទ្ធសាស្ត្រនវានុវត្តន៍ដើម្បីការអភិវឌ្ឍ GMS ឆ្នាំ២០៣០ ដោយកត់សម្គាល់ឯកសារចំនួន ៦ ស្តីពីការវិនិយោគ បរិស្ថាន និងការប្រែប្រួលអាកាស ធាតុ ឌីជីថលនីយកម្ម សមភាពយេនឌ័រ សុខាភិបាល និងក្របខ័ណ្ឌឌីជីថលនីយកម្ម ឯកសារពាណិជ្ជកម្ម។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីនឹងទៅធ្វើការនៅខេត្ត Yunnan និងទីក្រុង Chongqing ប្រទេសចិន។ ក្នុងនោះ នៅទីក្រុង Kunming ខេត្ត Yunnan រួមជាមួយនឹងការចូលរួមកិច្ចប្រជុំយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ចង្អៀត និងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ GMS ៨; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ច ប្រជុំកំពូល ACMECS លើកទី១០; ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល CLMV 11; មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា។ តាមនោះ បញ្ជូន សារដែលវៀតណាមជានិច្ចកាលគោរព និងរួមចំណែកជំរុញយន្តការ GMS, ACMECS, CLMV ក៏ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គទាំងមូល ដើម្បីបង្កើតរបកគំហើញ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី; បញ្ជាក់ពីគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួន ទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីនិយម ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញមកដល់ទីក្រុង Kunming ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅប្រទេសចិន - ảnh 2ប្រជាជននៅទីក្រុង Kunming ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ នៅអាកាសយានដ្ឋាន។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីក៏មានសកម្មភាពទ្វេភាគីនៅក្នុងខេត្ត Yunnan និងទីក្រុង Chongqing រួមទាំងជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំចិន និងបណ្ដាខេត្ត ក្រុង; ទៅ ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចសង្គមនៅប្រទេសចិន ជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋ និងសហគមន៍ជនវៀតណាមនៅប្រទេសចិន... តាមនោះ បន្តពង្រឹង និងលើក កម្ពស់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យ យុទ្ធសាស្ត្រ” ឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ ទូលំទូលាយ និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ