កិច្ចចរចាអំពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពនៅអាល្លឺម៉ង់ទទួលរងបរាជ័យ
(VOVWORLD) - នាយករដ្ឋមន្រ្តីលោកស្រី Angela Merkel បានសំដែងការសោកស្ដាយ ប៉ុន្តែសន្យាថា នឹងនាំប្រទេសអាល្លឺម៉ង់ជំនះ លើដំណាក់កាលលំបាកនាបច្ចុប្បន្ន៕
នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ Bloomberg) |
កិច្ចចរចាសំដៅបង្កើតឡើងរដ្ឋាភិបាលសម្ព័ន្ធភាពថ្មីនៅអាល្លឺម៉ង់រវាងគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យយ/សង្គមគ្រីស្ទសាសនា (CDU/CSU) របស់ នាយករដ្ឋមន្រ្តីលោកស្រី Angela Merkel គណៈបក្សប្រជាធិបតេយ្យសេរីភាព (FDP) និងគណៈបក្សបៃតង បានបញ្ចប់នាព្រឹកថ្ងៃទី២០ វិច្ឆិកា ដោយបរាជ័យ នៅ ពេល FDP ប្រកាសដកចេញពីកិច្ចចរចានេះ។ នាយករដ្ឋមន្រ្តីលោកស្រី Angela Merkel បានសំដែងការសោកស្ដាយ ប៉ុន្តែសន្យាថា នឹងនាំប្រទេសអាល្លឺម៉ង់ជំនះ លើដំណាក់កាលលំបាកនាបច្ចុប្បន្ន៕