កងកម្លាំងសម្ព័ន្ធភាពអាមេរិក-អង់គ្លេស វាយប្រហារលើរដ្ឋធានីរបស់យេម៉ែន
(VOVWORLD) - ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah របស់កងកម្លាំង Houthi បានរាយការណ៍ថា កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា យន្តហោះចម្បាំងរបស់សម្ពន្ធភាពអាមេរិក-អង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនបី សំដៅលើតំបន់រដ្ឋធានី Sanaa ប្រទេសយេម៉ែន ដែលបច្ចុប្បន្នត្រូវបានទន្ទ្រានកាន់កាប់ដោយកម្លាំង Houthi ។
ការវាយប្រហារតាមផ្លូវអាកាសទាំងនេះបានតម្រង់ទៅលើមូលដ្ឋានយោធារបស់ Houthi នៅក្នុងតំបន់ al-Nahdayn និង al-Hafa ភាគខាងត្បូង និងភាគអាគ្នេយ៍នៃរដ្ឋធានី Sanaa ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah មិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ទន្ទឹមនឹងនេះ បើតាមអ្នកស្រុកបានឲ្យដឹងថា ការបំផ្ទុះធំៗជាច្រើនបានអង្រួនទីក្រុងទាំងមូល។ គោលដៅវាយប្រហារទាំងអស់ស្ថិតនៅលើជម្រាលភ្នំ និងមានឃ្លាំងអាវុធ។ បច្ចុប្បន្ន សម្ពន្ធភាពអាមេរិក-អង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។
ប្រទេសយេម៉ែនបានធ្លាក់ចូលទៅក្នុងជម្លោះផ្ទៃក្នុង ចាប់តាំងពីកងកម្លាំង Houthi ដណ្ដើមការកាន់កាប់ខេត្តភាគខាងត្បូងជាច្រើននៃប្រទេសនេះ ចាប់តាំងពីចុងឆ្នាំ ២០១៤មក ដោយបង្ខំឱ្យរដ្ឋាភិបាលកណ្តាលដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ត្រូវដកខ្លួនចេញពីរដ្ឋធានី Sanaa ៕