កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងប្រារព្ធឡើងតាមប្រព័ន្ធវីដេអូអនឡាញក្នុងខែវិច្ឆិកា
(VOVWORLD) - នេះគឺជាខ្លឹមសារសំខាន់ដែលត្រូវបានអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម នាំចេញក្នុងកិច្ចប្រជុំពិគ្រោះយោបល់រួម (JCM) នាព្រឹកថ្ងៃទី ៨ ខែតុលា ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧។
អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម អញ្ជើញជាអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់រួម (JCM) |
កិច្ចប្រជុំពិគ្រោះយោបល់រួមលើកនេះ គឺសម្រាប់ប្រទេសនានា ធ្វើការវាយតម្លៃនិងពិនិត្យឡើងវិញនូវការងារកសាងសហគមន៍លើសសរស្តម្ភទាំង ៣ ក៏ដូចជា ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រារព្ធឡើង នាខែវិច្ឆិកាខាងមុខនេះ។ ទាក់ទងនឹងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៧ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមក្នុងនាមជាប្រធានអាស៊ាន មានបំណងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយមានការចូលរួមពីមេដឹកនាំអាស៊ាននិងដៃគូនានា ដើម្បីបង្ហាញពីសាមគ្គីភាពក៏ដូចជា ភាពជឿជាក់ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងជាមួយដៃគូខាងក្រៅទៀតផង។
ទាក់ទងនឹងខ្លឹមសារដែលគ្រោងនឹងបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ គឺមេដឹកនាំនឹងបន្តពិភាក្សាអំពីដំណើរការកសាងសហគមន៍ ទំនាក់ទំនងជាមួយដៃគូអាស៊ាន និងចែក រំលែកនូវទស្សនៈលើបញ្ហាក្នុងតំបន់និងពិភពលោកដែលមានយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ៕