កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ឥណ្ឌាលើកទី ២៣
(VOVWORLD) - នៅថ្ងៃទី ២៨ ខែមេសា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ឥណ្ឌាលើកទី ២៣ (SOM) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេស រវាងអាស៊ាននិងឥណ្ឌា ដើម្បីធ្វើការផ្លាស់ប្ដូរអំពីខ្លឹមសារសហប្រតិបត្តិការដ៏សំខាន់ៗ ព្រមទាំងចែករំលែកអំពីបណ្ដាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសម្ដែងជំនឿជាក់ថា ឥណ្ឌានឹងជំនះពុះពារលើការលំបាក ហើយអាចគ្រប់គ្រងស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិឌ្ឍដ៏ស្មុគស្មាញ ព្រមទាំងអះអាងនូវចំណងសមាគ្គីភាព ក៏ដូចជាត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយឥណ្ឌាក្នុងគ្រាលំដ៏បាកនេះ។
តាងនាមបណ្តាប្រទេសអាស៊ានដោយថ្លែងសុន្ទរកថាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនោះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រចំពោះបរិយាកាសសន្តិសុខ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់បណ្ដាប្រទេស និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោក Nguyen Quoc Dung បានស្នើឲ្យអាស៊ាននិងឥណ្ឌា ជាប្រទេសស្ថិតនៅតំបន់មហាសមុទ្រឥណ្ឌា ស៊ីហ្វិក ដែលជាកន្លែងមានផ្លូវសមុទ្រដ៏សំខាន់ៗរបស់ពិភពលោក គប្បីពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌតំបន់ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការការ កសាងទំនុកទុកចិត្ត ក៏ដូចជាគោរពច្បាប់អន្តរជាតិ រួមមាន UNCLOS ឆ្នាំ ១៩៨២ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងកសាង លើកត្រដែតនូវសេចក្តីប្រកាស DOC និងក្រមប្រតិបត្តិ COC ផងដែរ៕