|
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (VOV) |
Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងឡាវដែលទើបនឹង
បានចុះហត្ថលេខានាថ្ងៃទី៣មិនានៅទីក្រុងវៀងច័ន្ទ។ ឆ្លើយសម្ភាសអ្នកយក
ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវក្នុងឱកាសព្រឹត្តិការណ៍នេះ
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យដឹង
ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងវៀតណាមនិងឡាវនឹងបង្កើតភាពងាយស្រួល
សំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
“ភាគីទាំងពីរបានលៃទុកសំរាប់គ្នាអាទិភាពដ៏ធំធេងអំពីបរិមាណប្រភេទទំនិញ
ដែលទទួលពន្ធអាទិភាព សំណុំបែបបទងាយស្រួល។ ក្នុងកិច្ចព្រមព្រៀងក៏បាន
លើកច្បាស់ថាទន្ទឹមនឹងបញ្ហាអភិវឌ្ឍន៍ពាណិជ្ជកម្មនោះ ភាគីទាំងពីរបានលើកទឹក
ចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្រាវជ្រាវស្វែងរកឱកាសវិនិយោគក្នុង
វិស័យឧស្សាហកម្មសេវ៉ាកម្មដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនផលិតផល
ទំនិញ។”
ក៏តាមរដ្ឋមន្ត្រី Vu Huy Hoang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមានឥទ្ធិពលសកម្ម
ដល់ប្រទេសទាំងពីរក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតនឹងបានបង្កើត។
“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីសំដៅលើកកំពស់លទ្ធភាពធ្វើពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ លើកកំពស់គុណភាពផលិតផលទំនិញសេវ៉ាកម្ម លើកកំពស់
សមទ្ធភាពប្រកួតប្រជែងនៃប្រទេសទាំងពីរ។ តាមរយៈនោះសមាហរណកម្មលឿន
ជាងឆ្លើយតបនឹងគោលដៅដែលភាគីទាំងពីរមានបំណងក៏ដូចជាបង្រួញគំលាត
អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ានានា ទន្ទឹមនឹងនោះបំរើឲ្យគោលដៅ
រួមដែលថ្នាក់ដឹកនាំអាស៊ានដាក់ចេញខណៈបង្កើតសហគមន៍សេដ្ឋកិច្ចរួម៕”